ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើបម្ចាស់ឈប់ប្រតិកម្

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 1648

លោក ជួតច័ន្ទតារា អនុ​ប្រ​ធាន​មន្ទីរ​សាធារ​ណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀម​រាប​និង​ជា​ប្រ​ធាន​ក្រុម​ចល័ត​ពិ​សេស​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រី​តា​បន្ទាប់​មាន​ការ​សង្ស័យ​ថា​ផ្ទុក​លើស​ទម្ងន់ តែ​ទី​បំ​ផុត​រថ​យន្ត​ទាំង​២​គ្រឿង​នេះ​ក្នុង​១គ្រឿងៗ​បាន​ដឹក​លើស​ទម្ងន់​រហូត​ជិត​២០​តោន។

ប្របត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៣ នៅផ្លូវ​៦៧​ចំ​ណុច​ភូមិ​គោក​ត្រាច​ស្រុក​ប្រា​សាទ​បា​គង​ខេត្ត​សៀម​រាប​ជា​មួយ​និង​ការ​ដឹក​លើស​ទម្ងន់​ក្នុង​១​រថ​យន្តៗ​រហូត​ជិត​២០​តោន​នេះ​ម្ចាស់​ឈើ​បាន​សម្ដែង​នូវ​ការ​ប្រ​តិ​កម្ម​យ៉ាង​ខ្លាំង​ដោយ​ចោទ​ប្រ​កាន់​ថា​ជញ្ជីង​ចល័ត​របស់​មន្ទីរ​សាធារណ​ការ​មិន​ត្រឹមត្រូវ។

ក្នុង​នោះ​ដែរ​ប្រ​ធាន​ក្រុម​ចល័ត​បាន​បញ្ជាក់​ថា ខ្លាច​ក្រែង​ជញ្ជីង​នេះ​មិន​ត្រឹម​ត្រូវ​ចាំ​បាច់​ត្រូវ​យក​ទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ធំ​ឯស្រុក​ពួក។ លោក​បាន​បញ្ជាក់​ទៀត​ថា​ជំ​នាញ​របស់​លោក​ត្រួត​ពិ​និត្យ​ការ​ដឹកលើស​ទម្ងន់​ពុំ​មែន​ជំ​នាញ​ខាង​ស៊ី​រ៉េ​ជញ្ជីង​នោះ​ទេ។

ក្រោយ​មាន​ការ​ប្រ​តិកម្ម​ពី​ម្ចាស់​ឈើ​និង​ការ​បក​ស្រាយ​របស់​ជំ​នាញ​សាធារ​ណ​ការរ​ថយន្ត​ទាំង​២​គ្រឿង​បាន​អូស​យក​ទៅ​ថ្លឹង​នៅ​ស្រុក​ពួក​ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ដឹក​លើ​សទម្ងន់​ក្នុង​១គ្រឿង​គឺ​ដឹក​លើស​ចំ​ណុះ​ជិត​២០​តោន​មែន។

លោក​ប្រធាន​ក្រុម​បាន​ឲ្យ​ដឹង​ថារ​ថយន្ត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣អា៩២៨០ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុប​រួម​៥៥.២២០​តោន​និង​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ ភ្នំពេញ៣អា៦៥៧៥​ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុបរួម​៥៤.៣៦០តោន។​លោក​បាន​បញ្ជាក់​រថ​យន្ត​ទី​១​លើស​ទម្ងន់​១៥.២២០​តោននិង​១គ្រឿងទៀត​១៤.៣៦០​តោន។

លោក​បាន​បន្ត​ថា​ចំ​ពោះ​រថ​យន្ត​នេះ​គឺ​មាន​លក្ខណះ​ខុស​បច្ចេក​ទេសត្រង់​ថា​គេ​ឆ្នៃ​រហូត​ដល់​ផ្លៅ​៦​ឯណោះ​ដែល​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​មិន​ទាន់​អនុញាត្តិ​ឲ្យការប្រើប្រាស់​នៅឡើយ​ហើយ​ចំ​ពោះ​រថ​យន្ត​នេះ​គឺអនុញាត្តិ​ឲ្យដឹក​តែ​៤០​តោន​តែ​ប៉ុណ្ណោះ។

មន្រ្តី​សាធារ​ណ​ការ​បន្ថែម​ថា​រថ​យន្ត​ដែល​ដឹក​លើស​ទម្ងន់​នេះ​ត្រូវ​បាន​ធ្វើ​ការ​ផាក​ពិ​ន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​តម្រូវ​ឲ្យ​ម្ចាស់​រថ​យន្ត​ទម្លាក់​ឈើ​ចុះ​ដើម្បី​ឲ្យ​យក​រថ​យន្ត​ផ្សេង​មួយ​ទៀត​មក​សាង​បន្ត។

គួបញ្ជាក់​ថាក្រុមហ៊ុន​នេះមាន​ទីតាំង​នៅស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទទួល​ដី​សម្បទាន​ពី​ប្រ​មុខ​រាជ​រដ្ឋាភិ​បាល​លើ​ផ្ទៃ​ដី​៣​ពាន់​ហិក​តាដើម្បី​វិនិ​យោគ​ដំ​ណាំ​ឧហ្សា.ហកម្ម​កៅ​ស៊ូតែក្រុម​ហ៊ុន​នេះ​មិន​បាន​បំ​ពេញ​តាម​កិច្ច​សន្យា​ជាមួយ​រដ្ឋ​នោះ​ឡើយ​គឺ​ក្រោយ​ពី​បាន​សិទ្ធ​រួច​មក​បាន​សម្រុក​កាប់​ឈើ​លក់​និង​ប្រ​មូល​ទិញ​ឈើ​ពី​តំ​បន់​អនាធិ​តេយ្យ​ដោយ​មិន​បាន​ធ្វើ​ការ​ដាំ​កៅ​ស៊ូឡើយ។​ជាមួយ​គ្នា​នេះ​ក្រុម​ហ៊ុន​ឯក​ជន​ហ៊ួត​ម៉េង​រី​តា​ជា​យូ​ណាស់​មក​ហើយ​ដែល​បាន​ដឹក​ឈើ​លើស​ទម្ងន់​និង​បន្លំ​ប៉េសេ​ទៀត​ផង តែ​គ្មាន​អ្នក​ធ្វើ​ដឹង​ធ្វើ​លឺនោះទេ មិន​ដឹង​ជា​ហេតុ​អ្វី​ទើប​តែ​ថ្ងៃនេះ​ខាង​សាធារណនារ​ទើប​តែ​ក្រោក​ពី​ដេក​ទាំង​មមី​មើ​ចាប់​បាន​ឡាន​ឈើ​លើស​ទម្ងន់ទេ​២គ្រឿងនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1631ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1812ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3537ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1905ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1903ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1780ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2717ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1842ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន1616ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2443ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      393នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    393នាក់
ខែនេះ    15936នាក់
ឆ្នាំនេះ   298588នាក់
សរុប   57649984នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 05:00