ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង

ដោយៈ ណូរស្ស ឧត្តរមានជ័យ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:41 នាទី ចំនួនអានៈ 1780

សកម្មភាព​បង្រ្កាប​ឈើ​ក្រញូង​​ស្តុក​ក្នុង​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​កែង (៩៨០) ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង នៅ​វេលា​ម៉ោង​ជាង​៩​ព្រឹក ​ថ្ងៃទី១៧ ខែ​វិច្ឆកា ឆ្នាំ២០១៣ ដែល​ដឹក​នាំ​ដោយ​លោក កូយកាន់យ៉ា ព្រះរាជ​អាជ្ញា​សាលាដំ​ដូងខេត្តឧត្តរមាន​ជ័យ និង​មន្រ្តីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង ត្រូវ​បាន​ពល​រដ្ឋ​លួច​ខ្សឹប​ប្រាប់​ថា ម្ចាស់​ឈើ​ចចារសុំ​យក​ឈើ​ទៅ​វិញស្ងាត់ៗអស់​ហើយ​ ជា​ថ្នូរ​ជា​មួយ​និង​ប្រាក់ដុល្លារ។

តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​រាយ​ការណ៍​ពី​ស្រុក​អន្លង់​វែង​មក​ថា ព្រះ​រាជ​អាជ្ញា និង​មេ​ព្រៃ បាន​ចុះ​ចាប់​ឈើ​ក្រញូង​ចំ​នួន​៦៩​ដុំ​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ ​រួច​ធ្វើ​ការ​ដឹក​ជញ្ជូន​មក​កាន់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង បន្ទាប់​មក​ស្រាប់​តែ​​​លេច​លឺ​ព័ត៌មាន​អា​ស្រូវ​ថា មេ​ព្រៃ​បាន​ដោះ​លែង​ឈើ​នោះ​ទៅ​វិញអស់​ហើយ។ ប្រ​ភព​បន្តថា ម្ចាស់​ឈើ​ឈ្មោះលោក​ហោះ ភេទ​ប្រុស​ អាយុ​ប្រ​ហែល​ជាង​៤០​ឆ្នាំ ដែល​ជា​អ្នក​ប្រ​មូល​ទិច​ឈើ​ក្រញូង​ដ៏​ធំ​ អោយ​ថៅ​កែ​យិន។

លោក ឃនខែម នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង​បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី​១៨​ថា លោក​ពុំ​បាន​ចូល​រូម​ចាប់​ឈើ​ខាង​លើ​នោះ​ទេ តែ​លោក​ថា លោក​ជា​អ្នក​ធ្វើ​របាយ​ការណ៍​ផ្ទាល់​អំ​ពី​ចំ​នួន​ឈើ​ខាងលើ​នេះ​ ហើយ​ខាង​រដ្ឋ​បាល​ព្រៃឈើ​ពុំ​បាន​ដោះ​លែង​ឈើ​ដែល​ចាប់​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។

នៅ​ថ្ងៃ​ទី​១៨ដដែល​នេះ លោក​ ស៊ី​ណា​ ដែល​ជា​មនុស្ស​ជំ​និត​របស់​លោក​ កូយកាន់យ៉ា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រឿង​បង្ក្រាប​ឈើ​ក្រ​ញូង​ខាង​លើ​កុំ​ទាន់​អាល​ចុះ​ផ្សាយអី ខ្លាច​បែក​រឿង​ ព្រោះ​ម្ចាស់​ឈើ​គេ​ចចារ​អោយ​លុយ​អ្នក​ដឹង​រឿង​ម្នាក់​១សន្លឹក (១រយដុល្លារអាមេរីក)។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​ជា​ច្រើន​ដង​ក្នុង​គោល​បំ​ណង់​សុំ​មើល​ឈើ​ដែល​ចាប់​ខាង​លើ​ថា វា​ពិត​ជា​នៅ​ ឬ​លែង​បាត់​ដូច​ការ​រាយ​ការណ៍​របស់​ពល​រដ្ឋ តែ​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ទី​នោះ​មិន​អោយ​មើល ហើយ​និយាយ​ត្រ​ឡប់​ត្រ​ឡិន​បាយ​បិណ្ឌ​ជា​បាយ​បាត ហាក់​មាន​ការ​លាក់​លៀម​មិន​ចង់​អោយ​គេ​មើល​ឈើ​នោះ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3444ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1619ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1638ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1720ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1917ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1862ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1597ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1683ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1886ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1923ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:51