លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន

ដោយៈ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1688

ប្រ​ជាពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ជា​ច្រើន​ស្ថា​ប័ន​បាន​និយាយ​តៗ​គ្នា​ថា លោកគឹម-ឡេង​ ទាហ៊ាន​សឹក​រង​បាន​កំ​ពុង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ ក្រោម​ក្រ​សែ​ភ្នែក​លោក ស៊ុន-បូរ៉ាន់ មេបញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រាសាទ ដែល​បាន​​តាំ​ង​ខ្លួន​ជា​សមត្ថ​កិច្ច​ ចាប់​ឈើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​យក​ទៅ​លក់​ផង រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខ្លួន​ឯង​ផង ដាក់​កុង​ត្រូល​ជជុះ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ផង ដែល​ទង្វើ​ទាំង​នេះ​កំ​ពុង​ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ផ្គើន​បទ​បញ្ជា​របស់​សម្តេច​ហ៊ុន​សែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ រាប់​រយ​នាក់​បាន​​និយាយ​ដូច​ៗ​គ្នា​ថា លោក​គឹមឡេង កំពុង​តែ​ក្អេង​ក្អាង​ដូច​កូន​ក្អាត់​ចូល​ក្អម ស្រប​ពេល​ដែល​ប្រ​ទេស​ជាតិ​កំ​ពុង​តែ​រៀប​ចំ​រដ្ឋា​ភិបាល​ថ្មី​មិន​ទាន់​បាន​នឹង​នរ នោះ​លោក​បាន​ឆ្លៀត​ឱកាស​លេង​ក្បាច់​គុណ​ហុងកុង​ ដោយ​តាំង​ខ្លួន​ជា​មេ​ប៉ុស្តិ៍ ដាក់​កុង​ត្រូវ​ជជុះ​នៅ​ចំ​នុច​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រាសាទ ខាង​កើត​រង្វង់​មូល​អូរ​ស្វាយប្រ​ហែល​១០០​ម៉ែត្រ គាប​យក​លុយពល​រដ្ឋ​រក​ស៊ី​ដឹក​ជញ្ជួន​ឈើ​បន្តិច​បន្ទួច​ដាក់​ហោ​ប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ខ្លួន​ឯង។

ប្រ​ជា​ពល​រដ្ឋ​បន្ត​ថា ពួក​គាត់​ជីក​បាន​ឬស​ក្រ​ញូង​ពីរ​បី​ដុំ​ដឹក​ឆ្លង​កាត់​ប៉ុស្តិ៍​លោក​គឹម​ឡេង គឺ​ត្រូវ​បង់​លុយ​ពី​៨-ទៅ​១០​ម៉ឺន​រៀល​ជា​កំ​ហិត បើ​មិន​ដូច្នេះ​ទេ គាត់​ចាប់​យក​ឈើ​នេះ​ទៅ​លក់​ដោយ​ខ្លួន​ឯង មិន​មែន​ចាប់​បញ្ជូន​ទៅ​មេ​ព្រៃ​តាម​ច្បាប់​ទេ។

ពលរដ្ឋ​អ្នក​ស៊ី​ដឹក​ឈើ​ប្រ​ភេទ​បេង​ធ្នង គគឺ ត្រាច​យាង តាម​រទេះ​បាន​ត្អូញ​ត្អែទាំ​ង​ទឹក​ភ្នែក​ថា ក្រៅ​ពី​ធ្វើ​ស្រែ​ចំ​ការ​ពួក​គាត់​ស៊ី​ច្រៀក​ឈើ​ដែល​សល់​ពី​ឈ្មួញ​ធំៗគេ​កាត់​យក​ដើម​ធំ អស់​សល់​តែ​មែក​តូចៗ បាន​១ថ្ងៃពីរ​បីសន្លឹក​​គ្រាន់​លក់​យក​លុយ​ទិញ​ម្ហូប​ តែ​លោក​គឹម​ឡេង​ទាលុយ​ពី​៥ទៅ​១០​ម៉ឺន​រៀល​ជា​ថ្នូនិង​ការមិន​ចាប់​ចង​ ដែល​តំ​លៃ​នៃ​ការ​ទា​លុយ​នេះ លើស​ពី​តំ​លៃ​ឈើ​ទៅ​ទៀត។ ពួក​គាត់​បន្ត​ត្អូញត្អែ​ថា បើ​ឯកឧត្តម​ ជា-ម៉ន ឯកឧត្តម​ នួន-នៅ និង​លោក ស៊ុន-បូរ៉ាន់ នៅ​តែ​បន្ត​អោយ​លោក គឹម-ឡេង ដើរ​ចាប់​ពល​រដ្ឋ​យក​លុយ យក​ឈើ ឬ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​បន្ត​ទៅ​ទៀត ពួក​គាត់​ច្បាស់​ជា​ស្លាប់​មុន​អា​យុ​ជាក់​ជា​មិន​ខាន ម្យ៉ាង​បណ្តោយ​អោយ​កង​ទ័ព​ប្រ​ព្រឹត្តិ​អំ​ពើ​ល្មើស​វិន័យ​បែប​នេះ​ ច្បាស់​ជា​ខូច​ឈ្មោះ​ដល់​អង្គ​ភាព​កង​ទ័ព​ អាប់​អោន​កិត្តិ​យស់​ដល់​ថ្នាក់​ដឹក​នាំ កំ​ពូល​ជាក់​ជា​មិន​ខាន។

ពល​ទា​ហ៊ា​ន​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា មូល​ហេតុ​ដែល​លោក​ គឹម​-ឡេង​ ហ៊ា​ន​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ និង​ធ្វើ​ទង្វើ​ដ៏លាមក​​ដែល​គួរ​អោយ​ស្អប់​ខ្ពើម​បែប​នេះ​ គឺព្រោះ​លោកឡេង​ មាន​ខ្សែ​មាន​ខ្នង ជា​នាយ​រង​ភូមិ​ភាគ​៤​ម្នាក់នៅ​ពី​ក្រោយ​ខ្នង​ចាំ​ការ​ពារ តំ​ណែង​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​លោក គឹម​-ឡេង ចេះ​រក​លុយ​សែន​ព្រេន ដល់​ថ្នាក់​លើ​របស់​គាត់​បាន​ដិត​ដល់។

ពល​រដ្ឋ​នៅ​ឃុំ​អូរ​ស្វាយ​សុំ​នូម​ពរ​ទៅ​ សម្តេច​ ហ៊ុន-សែន​ នាយ​ក​រដ្ឋ​មន្រ្តី​ថ្មី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មេត្តា​ចាត់​ចែង​រក​កន្លែង​អោយ​លោក​ គឹម-ឡេង​ សំ​រាកអោយ​បាន​សុខ​ស្រួលផង ព្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ហើប​មាត់​នែ​នាំ​ដាស់​ទឿន​លោក​ គឹម-ឡេង​ ដ៏មហាអស្ចារ្យ​នេះទេ ព្រោះ​គាត់​មាន​លុយ​មាន​ខ្នង មាន​អំ​ណាច ថែម​ចេះ​ប្រើ​ក្បាច់​ហុង​កុង​ ឬ​ច្បាប់​ព្រៃ​ទៀតផង។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក គឹម-ឡេង បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំ​នាក់​ទំ​នង​បាន​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2234ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1879ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1846ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1984ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1634ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1583ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1708ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1627ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2564ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1708ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      275នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10677នាក់
ខែនេះ    80389នាក់
ឆ្នាំនេះ   477397នាក់
សរុប   57828793នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:01