ក្រុមអ្នករត់រ៉ឺម៉ក ម៉ូតឌុប និងសហគមន៍មានទំនាស់ដីធ្លីប្រមាណជិត ១.០០០នាក់ បាននាំគ្នាដើរដង្ហែក្បួនបាតុកម្មតាមដងផ្លូវសំខាន់ៗខ្លះ ក្នុងទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១ ខែមករា។
ក្រុមបាតុករបានចាត់ទុកថា ការដង្ហែក្បួនចំថ្ងៃទី១ នៃ ឆ្នាំ២០១៤ គឺជាកាដូឆ្នាំថ្មីសម្រាប់ជូនអភិបាលខេត្តសៀមរាប ឱ្យជួយដោះស្រាយ បញ្ហាជាច្រើនដែលក្រុមសហគមន៍ទំនាស់ដីធ្លី និងអ្នករត់រ៉ឺម៉កម៉ូតូ មានកង្វល់ជាយូរមកហើយ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ជាអ្នកដឹកនាំក្បួនបាតុកម្មនោះ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋក្រុមអ្នករត់រ៉ឺម៉ក ម៉ូតូឌុប នាំគ្នាក្រោកឈរធ្វើការតវ៉ា ដើម្បីបានផលប្រយោជន៍ពីវិស័យទេសចរណ៍នៃប្រាសាទអង្គរដ៏សំបូរបែបនៅក្នុងខេត្តនេះ។
លោក វន់ ពៅ បានមានប្រសាសន៍ថា ប្រាសាទអង្គរគឺជាមត៌ករបស់ដូនតាខ្មែរដែលបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយទទួលបានផលប្រយោជន៍ ក៏ប៉ុន្តែបច្ចុប្បន្នចំណូលដែលបានពីវិស័យទេសចរណ៍ជាច្រើនកំពុងធ្លាក់ទៅលើដៃឈ្មួញធំៗ និងអ្នកវិនិយោគទុនបរទេស។ ឯប្រជាពលរដ្ឋខ្មែរដែលជាអ្នករត់រ៉ឺម៉ក និងម៉ូតូឌុប គឺបានទទួលកម្រៃបន្តិចបន្តួចប៉ុណ្ណោះ។
លោក ផឹង សាមេធ ប្រធានសាខាសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តសៀមរាប បានថ្លែងថា បាតុកម្មថ្ងៃនេះ ទាមទារលើបញ្ហាចំនួន ១០ចំណុច ដូចជាឱ្យមានការដំឡើងប្រាក់ខែជូនកម្មករ ១៦០ដុល្លារក្នុង១ខែ ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការយ៉ាងតិច ១លានរៀលក្នុង១ខែ ឱ្យរដ្ឋាភិបាលដំឡើងថ្លៃស្រូវជូនកសិករឱ្យបាន ១.៥០០រៀលក្នុង១គីឡូក្រាម និងឱ្យកន្លែងការងារទាំងអស់ លុបចោលកិច្ចសន្យាខ្លីសម្រាប់កម្មករនៅទូទាំងប្រទេសជាដើម។
លោក ផឹង សាមេធ៖ «គឺយើងទាមទារលុបបំបាត់ទាំងស្រុងនូវក្រុមហ៊ុនរថយន្តអគ្គិសនីក្នុងខេត្តសៀមរាប។ ទី២ សហគមន៍ត្បែងខាងកើតទាមទារកម្មសិទ្ធិដី ៥៣ហិកតារសម្រាប់ ១១៨គ្រួសារ សហគមន៍ត្បែងខាងលិច ទាមទារដី ៤២៧ហិកតារ សម្រាប់ ១០៥គ្រួសារ។ សហគមន៍ស្គន់ ទាមទារកម្មសិទ្ធិដីធ្លីចំនួន ១៣៧ហិកតារសម្រាប់ ១១៧គ្រួសារ។ សហគមន៍តាពេន ទាមទារកម្មសិទ្ធិដីធ្លី ១៨៣ហិកតារសម្រាប់ ៩០គ្រួសារ»។
បន្ទាប់ពីហែក្បួននៅតាមដងផ្លូវ និងនៅមុនពេលរំសាយបន្តិច ក្រុមបាតុករបានយកញត្តិទាមទារ របស់ពួកគេដាក់ជូនទៅសាលាខេត្តសៀមរាប ដើម្បីឱ្យជួយដោះស្រាយ។ នៅឯសាលាខេត្ត សៀមរាប កាលពីព្រឹកថ្ងៃទី១ ខែមករា អនុប្រធានផ្នែករដ្ឋបាលម្នាក់បានទទួលយកញត្តិទាំងនោះ ព្រមទាំងសន្យាថា នឹងដាក់ជូនអភិបាលខេត្តនៅក្នុងថ្ងៃដែលមន្ត្រីរាជការចូលធ្វើការងារវិញ៕






បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
សត្វតិរិច្ឆាន គឺជាសត្វមួយប្រភេទ ដែលមិនស្គាល់បុណ្យបាប មិនស្គាល់ពូជពង្សវង្សសាវតារបស់ខ្លួន មិនមានឧត្តមគិតិ មិនមានចំណេះដឹង ស៊ីតែអាហារដែលជាកាកសំណល់ពីគេ រកស៊ីចិញ្ចឹមជីវិតតែមួយក្រពេះ មិន...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
| ថ្ងៃនេះ | 440 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8647 | នាក់ |
| ខែនេះ | 78359 | នាក់ |
| ឆ្នាំនេះ | 475367 | នាក់ |
| សរុប | 57826763 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

