ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្ឋ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1893

ប្រ​ជា​​ពលរ​ដ្ឋ​​​ច្រើន​​គ្រួសារ​រ​ស់​នៅ​ឃុំ​​អន្ល​ង់រាប​​ ស្រុក​វា​លវែង​ ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​គ្រោ​ង​នឹង​​លើ​ក​គ្នា​​​ទៅ​ជួប​​អា​ជ្ញាធ​រ​ និង​មន្ត្រី​ជំ​នាញ​​ពាក់ព័​ន្ធ​ ដើ​ម្បី​ឲ្យ​​ជួយ​​ដោះ​ស្រា​យ​ប​ញ្ហា​ដីធ្លី​​រប​ស់​ពួ​កគាត់​ជា​​មួយ​​នឹង​ ក្រុ​មហ៊ុន​​ អឹ​ម ឌី ​អេស (​MDS) រប​ស់​លោ​ក​ឧក​ញ៉ា​ ទ្រី ​ភាព​ ​ដែ​ល​បា​ន​អូស​ប​ន្លា​យ​អ​ស់​រ​យៈ​ពេ​ល​ជិត​​៤​ឆ្នាំ​មក​​ហើយ​​នោះ​​។ពល​ រដ្ឋ​រស់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​កាន់​បដា​នៅ​ខាង​មុខ​សាលា​ខេត្ត ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ ដែល​​ក្រុម​​ហ៊ុន​​ ទ្រី​ ភាព​ បាន​រំលោភ​យក​ជា​​យូរ​​មក​ ហើយ​​។​គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ថា​ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ គ្រោង​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ នៅ​សាលា​ស្រុក​វាលវែង​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣​។

ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង ចម្ការ​ជ្រៃ​ខាង​ជើង ក្រាំង​រងៀង និង​ភូមិ​កណ្ដាល​ នៃ​ឃុំ​អន្លង់រាប​ គ្រោង​នឹង​ឡើង​ទៅ​ជួប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​ ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​ផល​ប៉ះពាល់​នានា​ ដែល​កើត​ចេញ​ពី​ក្រុម​ហ៊ុន​ អឹម ឌី អេស​។ ក្រុម​ប្រជា​ពលរដ្ឋ​គ្រោង​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ប្រមាណ ​ជា​៧​ គីឡូម៉ែត្រ​ ប្រដាប់​ដោយ​បដា​ពាក្យ​ស្លោក​ និង​ឧបករណ៍​បំពង​សំឡេង​ ដើរ​ចេញ​ពីចំណុច​ភូមិ​កណ្ដាល​ នៃឃុំ​អន្លង់រាប​ ឆ្ពោះ​ទៅ​កាន់​សាលា​ស្រុក​វាលវែង​។

តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​លោក​ ជុំ សារ៉ាត​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ថា​ គោល​បំណង​សំខាន់​មួយ​ ក្នុង​ចំណោម​គោល​បំណង​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​ប្រគល់​ដី​ ដែល​ខ្លួន​បាន​ឈូស​ឆាយ​ប៉ះ​ពាល់​មក​លើ​ដី​របស់​ពលរដ្ឋ​ ត្រូវ​ប្រគល់​មក​ឲ្យ​ពួកគាត់​វិញ​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខ័ណ្ឌ​អ្វី​ទាំង​អស់៖ «បើ​សិន​ជា​គេ​មិន​ឲ្យ​ខ្ញុំ​មាន​មតិ​​ ឬ​ឲ្យ​បាតុករ​មាន​មតិ​អី​ទេ​យើង​ខ្ញុំ​នៅ​តែ​ទទូច​ទាល់តែ​គេ​ទទួល​យក​ឲ្យ​ ខ្ញុំ​ឡើង​វែកញែក​នូវបញ្ហា​ទាំង​អស់​ហ្នឹង។ បើ​សិន​គេ​ចប់​ការងារ​គេ​ៗ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ស្អែក ឬ​ខាន​ស្អែក​ខ្ញុំ​នឹង​បន្ដ​ធ្វើ​បាតុកម្ម​នេះ​បន្ដ​ទៅ​ផ្នែក​ខាង​ឃុំ​ខ្ញុំ ​វិញ​ម្ដង»។

ក្រុមប្រជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​ ជាង​៣០​គ្រួសារ​នឹង​ទៅ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ​ទាំង​អស់​គ្នា ដោយ​ពួកគាត់​មិន​អាច​រង់ចាំ​ដំណោះស្រាយ​ ឬ​ការ​សន្យា​បែប​ស្រពិចស្រពិល​របស់​អាជ្ញាធរ​ភូមិ និង​ឃុំ​ទាក់ទិន​នឹង​បញ្ហា​នេះ​តទៅ​ទៀត​ឡើយ​។ ក្រុម​​ប្រជា​ពលរដ្ឋ​​ទំាង​នោះ​​ បន្ត​​ថា​​ អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ អឹម ឌី អេស​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ ដូច​ជា​ការបាត់​បង់​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ និង​ការ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ឬ​ដឹក​កសិផល​កាត់​ដី​របស់​ក្រុមហ៊ុន​ជា​ដើម។

យើង​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ អឹម ឌី អេស ​(MDS)​ និង​អភិបាល​រង​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​លោក សួន រិន្ទឌី​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ យ៉ាង​ណា​មេ​ឃុំ​អន្លង់​រាប​លោក​ អ៊ុំ សេង​ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ប្រជា​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅតវ៉ា និង​ចង់​ចូល​ទៅ​កាន់​វេទិកា​ដែល​រៀប​ចំ​ឡើងដោយ​ក្រុមប្រឹក្សា​ខេត្ត​ ពោធិ៍សាត់​ នា​ពេល​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ឡើយ​ ពី​ព្រោះ​ក្បួន ឬ​ការ​ជួបជុំ​របស់​ប្រជា​ពលរដ្ឋ​ទាំងនោះ គឺធ្វើ​ឡើង​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត៖ «បាទ​ប៉ះ​ច្រើន ក៏​ប៉ុន្តែ​យើង​ដោះស្រាយ​បាន​ច្រើន​ហើយ​កំពុង​ធ្វើ​បញ្ជី​សម្រាប់​របាយការណ៍ ​ជូន​ខេត្ត​ស្អែក ហើយ​ល្ងាច​បាន​ខ្ញុំ​សរុប។មាន​ប៉ះ​កន្លង​មក​ដោយ​​ក្រុមហ៊ុន​ឈូស​ ខាងបរិស្ថាន​ឲ្យ​ឈូស​ប៉ះ​របស់​គាត់​​ យើង​ដោះ​អត់​ទាន់​ចប់​ទល់​សព្វថ្ងៃ​គាត់​អន់​ចិត្ដ គាត់​ចង់​យក​របស់​គាត់​ទាំងអស់​វិញ ហើយ​បម្រុង​ធ្វើ​បាតុកម្ម​ស្អែក​ខ្ញុំ​លឺ​សូរ​ចឹង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាហុក(Adhoc)​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​លោក ភួង សុធា​ មាន​ប្រសាសន៍​ថា​ លោក​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ឬ​បញ្ហា​ផ្សេងៗ​ តាម​រយៈ​វេទិកា​របស់​រាជរដ្ឋាភិបាល​នា​ពេល​នេះ​ឡើយ​ ពី​ព្រោះ​ថា​ប្រជា​ពលរដ្ឋ​ ដែល​មាន​បញ្ហា​ពិតប្រាកដ​ជា​ច្រើន​នាក់​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​ទេ​ ដូច​នេះ​លោក​គិត​ថា​ វេទិកា​នេះ​ គឺ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

លោក​ភួង សុធា​ ឲ្យ​ដឹង​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍​សាត់​ជាង​៣០​គ្រួសា​រ ក៏​មាន​គម្រោង​នាំ​គ្នា​ឡើង​មក​ជួប​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍​សាត់​ ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ អឹម ឌី អេស​ នា​ឱកាស​របស់​លោក​ឧកញ៉ា​ ទ្រី ភាព​ នោះ​ដែរ​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1835ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1765ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1753ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1580ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2230ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1901ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2198ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3926ដង ពិធី ឡើងអ្នកតា   អាន3847ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1919ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:37