អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម

ដោយៈ ខេត្តកំពុងចាម ថ្ងៃទី 15 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:13 នាទី ចំនួនអានៈ 1798

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រាយ​ការណ៏​ឲ្យ​អ្នក​សារ​ព័ត៌​យើង​ឲ្យ​ដឹង​ថា​លោក​ប្រធាន​​​មន្ទីរ​​​សាធារ​ណ​ការ​​​ខេត្ត​​កំ​ពង់​ចាម​ ដែល​​មាន​​​រឿង​​អាស្រូវ​​​ ពុក​រលួយ​​​ជាបន្ត​​បន្ទាប់​ ទាក់​​ទិន​​​នឹង​​ការ​​ប្រ​​មូល​​​លុយ​ តាម​​ជញ្ជីង​​ថ្លឹង​​រថ​យន្ត ផ្ទុក​​លើស​​ទ​ម្ងន់ និង​​ការ​ចេញ​​ស្លាក​​លេខប័ណ្ណបើកបរ មិន​ត្រឹមត្រូវ​តាម​នីតិវិធី ជាពិសេស​ករណី​ដែល ស្ត្រី​អាជីវករ​ដឹកជញ្ជូន​ស្រូវ ប្តឹងទៅ​តុលាការ ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​ ជញ្ជីង​មិន​ត្រឹមត្រូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ទូទាំងប្រទេស នាំ​ឲ្យ​លោក នួន គឹម​ហេង ដែល​ប្រើប្រាស់​ជញ្ជីង មិន​ត្រឹមត្រូវ​អាម៉ាស់មុខ​យ៉ាងខ្លាំង​។ ដូច្នេះ​គេ​គួរតែ​បើក​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ី ជម្រៅ ​ទៅលើ​អំពើពុករលួយ​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​គម្រោង​លទ្ធកម្ម ជួសជុល​កសាង​ផ្លូវ ដែល​មានការ​បំប៉ោង នៅ​ទូទាំង​ខេត្ត​កំពង់​ចាម​ ហើយ​បើ​និយាយ​ពី​អំពើពុករលួយ នៃ​ការចេញ​ស្លាក​លេខ ឬ​ប័ណ្ណបើកបរ សុទ្ធ​តែមាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ ផ្ទុយ​ពី​គោល​ការណ៍​កែទម្រង់ របស់​រាជរដ្ឋាភិបាល​

​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ជា​ច្រើន​​ឆ្នាំ​​មកហើយ​ដែល​លោក នួន គឹម​ហេង មាន​ឥទ្ធិពល​អំណាច ខ្លាំង​សម្បើម​ណាស់ ធ្វើ​អ្វី​ក៏បាន គ្មាន​នរណា​ហ៊ាន​ដេញដោល ហើយ​លោក នួន គឹម​ហេង ក៏មាន​បុព្វ​សិទ្ធិ​ពិសេស ក្នុងការ​ប្រមូល​លុយ​គ្រប់​ការ​ងារ​​​ទាំងអស់ យកទៅ​ផ្គត់ផ្គង់​ថ្នាក់ដឹកនាំ មន្ទីរ​សា​ធារ​ណ​ការ​​ថ្នាក់ដឹកនាំ​ខេត្ត និង​មាន​កញ្ចប់​មួយចំនួន បែងចែក​មក​ថ្នាក់​ក្រសួង​ផងដែរ ទើប​កំហុសឆ្គង​និង​ភាព​អសកម្ម របស់លោក នួន គឹម​ហេង មិនដែល​មាន​ការ ដាក់ពិន័យ​ឬ​ដក​បញ្ឈរជើង បើទោះបីជា​ពេលខ្លះ​មានការ ផ្លាស់ប្តូរ​តំណែង​ប្រធាន​មន្ទីរ ប៉ុន្មាន​ជំនាន់​ទៅហើយ តែ​លោក នួន គឹម​ហេង អាច​បន្ត​តំណែង​ជា អនុប្រធាន​មន្ទីរ​សាធារណ​ការដែល​អាច​ក្តោប​ក្តាប់ ចំណូល​សេដ្ឋកិច្ច​ដដែល​។

 លោក នួន គឹម​ហេង មិនដែល​ខ្លាចញញើត ឬ​ព្រឺ​រោមជើង​សូម្បីតែបន្តិចចំពោះការ​រឹតបន្តឹង​របស់​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​ ជាពិសេស​ការ​ប្រើប្​រាស់​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ថ្នល់កែង ស្រុក​​បាធាយ និង​នៅ​ចំណុច ថ្នល់ទទឹង​ស្រុក​ត្បូងឃ្មុំ ជាទី​តាំង​អាជីវកម្ម​ថ្លឹង​លុយ​។​ ចំពោះ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ តាម​រថយន្ត​ខ្សែ ដូចជាក្រុមហ៊ុន ហាក់ ម៉ៅ និង​ឡាន​ដឹកទំនិញ របស់​យាយ​ញាប់ ផ្ទុក​លើស​ទម្ងន់​មិនតិចជាង ១០តោន​នោះទេ ប៉ុន្តែ​មានការ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី ប្រចាំការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ទើប​គ្មាន​នរណា​ហ៊ាន​ហើបមាត់​។ ចំពោះ​ឈ្មួញ​ថ្មីថ្មោង​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង ក្នុងការ​ដឹកជញ្ជូន​ទំនិញ លើស​ទម្ងន់​បន្តិចបន្តួច ត្រូវ​លោក នួន គឹម​ហេង បញ្ជា​ឲ្យ​សាង​ទំនិញ និង​បង់លុយ​ផាកពិន័យ ចាប់ពី ១​ពាន់​ទៅ​២ ពាន់​ដុល្លារ​អាមេរិក មិនដែល​មានការ​យោគយល់ ហើយ​មកដល់​ម៉ោង​នេះ​គេ​មិនដឹងថា លុយ​ដែល​បាន​មកពី​ការ ផាកពិន័យ​ចំពោះ​ការ​ដឹក​ជញ្ជូន​ លើស​ទម្ងន់​ត្រូវ​បង់​ចូល​ខ្ទង់​ណាមួយ​ទេ ព្រោះ​គេ​សង្ស័យថា លុយ​ដែល​បានមកពី ការ​ផាក​ពិន័យ​​ភាគច្រើន ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ ច្រើនជាង​ការបង់​ចូល​ជា​ថវិកាជាតិ ប៉ុន្តែ​រដ្ឋ​ត្រូវ​ចំ​ណាយ​​ប្រាក់ ឬ​ខ្ចី​បុល​ថវិកា​ពី​បរទេស ដើម្បី​យកមក​កសាង​ជួសជុល​ផ្លូវ ដែល​រង​នូវ​ការខូចខាត ដោយ​សារ​ការ​ដឹកជញ្ជូន​លើស​ទម្ងន់ យ៉ាង​ច្រើន​​សន្ធឹកសន្ធាប់​។​

​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​ការចេញ​ស្លាក​លេខ ក៏មាន​ភាពមិនប្រក្រតី​ផងដែរ ដូចជា​ករណីខ្លះក្រុមមន្ត្រី​របស់​លោក នួន គឹម​ហេង បាន​លួច​បញ្ចេញ​ស្លាក​លេខ បាត​ឃ្លាំង​លក់​ទៅ​ឲ្យ​ឈ្មួញ មួយចំនួន​យកទៅ​បំពាក់ លើ​យានយន្ត​ដែល​មិន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ ហើយក៏​មាន​អំពើ​ពុក​រលួយ​ នៃ​ការលក់​លេខ​ការ៉េ លេខ​បី​ដើម យកលុយ​ទៅ​ចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផងដែរ​។ សូម្បីតែ ចំពោះ​ការធ្វើ​ប័ណ្ណបើកបរ ក៏មាន​ការឃុបឃិត​ជាមួយ សាលាបង្រៀន​បើកបរ រាប់​តាំងពី​ការ​ប្រលង​ទ្រឹស្តី ការ​ប្រលង​ដៃចង្កូត សុទ្ធ​តែមាន​អំពើពុករលួយ បង្ខំ​ឲ្យ​បេក្ខជន​បង់លុយ​ចាប់ពី ៣០​ទៅ​៤៥ ដុល្លារ​អាមេរិក ហើយ​ករណី​​ខ្លះទៀត សឹង​ថា​មិនចាំបាច់​ទៅកាន់​ដៃ​ចង្កូត​ផង ឲ្យ​តែ​បង់លុយ​គ្រប់​ចំនួន អាច​ទទួលបាន​ប័ណ្ណបើកបរ ដោយ​ស្វ័យ​ប្រវត្តិ ហើយ​បញ្ហា​ទាំងនេះ គួរតែមាន​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ​ផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1442ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1697ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1884ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន2033ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2218ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2340ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1586ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1926ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1635ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1917ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:03