ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ​សាង​សង់សំណង់​ផ

ដោយៈ សៀ វិចិត្រ ប៉ោយប៉ែត ថ្ងៃទី 10 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 09:05 នាទី ចំនួនអានៈ 1777

តាម​ប្រភពពីប្រជាពលរដ្ឋ​រស់​នៅ​តំបន់ប៉ោយ​ប៉ែត​​​និង សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ជជែក​ដេញដោល​គ្នា​តាម​ហាង​កាហ្វេ អំពី បញ្ហា​​​សំណង់​ខុស​ច្បាប់​ដែល​កំពុង​រីកដុះ​ដាល​យ៉ាង អនាធិបតេយ្យ​នៅ​លើទឹកដី​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​មាន​ការ​​ទម្លាយ​​ឱ្យដឹង ថា ភូមិគ្រឹះ​ដ៏ធំស្កឹម​ស្កៃ​មួយ​កន្លែង ស្ថិតនៅ​ខាង​ត្បូង​ផ្សារ​អគ្គថ្មី ជាកម្ម​សិទ្ធិ​របស់លោក ប្រាក់ ប៉ូលី ជា​ប្រធាន​​ការិយា​ល័យ ភូមិ​បាល និងសុរិយោដី​ក្រុង​ប៉ោយប៉ែត ដែលបាន​សាងសង់​រួចរាល់​ជាស្ថាពរ​ហើយ​នោះ បែរជា​​ខុស​​ច្បាប់ និង ទំនង​ជា​មិន​មាន ការបង់​ពន្ធជូន​រដ្ឋតាម​គោល​ការណ៍​នោះទេ។ ក្នុង​ការពាក់ព័ន្ធនឹងបញ្ហានេះនាំឱ្យគ្រប់ៗគ្នាចំអកថា សូម្បីតែភូមិគ្រឹះរបស់ប្រធានការិយាល័យភូមិបាលនិងសុរិយោដីក្រុង ប៉ោយ​​​ប៉ែត បែរជាគ្មានច្បាប់ទម្លាប់ហើយនោះ តើ ប្រាក់ ប៉ូលី អាចទៅហាមឃាត់ ឬបង្ក្រាប​សំណង់ខុស​ច្បាប់របស់​នរណា​បាន ទៅ អ៊ីចឹងហើយបានជាសំណង់​ខុសច្បាប់ក្នុងក្រុង​ប៉ោយ​ប៉ែត​ចេះ​តែរីករាលដាលយ៉ាងអនាធិបតេយ្យ និង​គួរឱ្យព្រួយបារម្ភ បំផុត។ ករណី​ដែល​លេច​លឺនេះ​​ក្រុម​អ្នកសារព័ត៌មានបានទៅជួបសួរនាំលោក ប្រាក់ ប៉ូលី អំពី​បញ្ហា​សំណង់​ខុស​ច្បាប់​ដែល​កំពុង​កើត​ ឡើង​យ៉ាងអនាធិបតេយ្យនៅទូទាំងក្រុងប៉ោយប៉ែត ហើយគាត់បានអះអាងថាសំណង់មួយចំនួននៅក្រុងប៉ោយប៉ែត គាត់ទទួលស្គាល់ថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយសំណង់ខ្លះដែលប៉ះពាល់ដល់ចំណីផ្លូវជាតិ និងដី​រថ​ភ្លើង​នោះ ខាងមន្ត្រីជំនាញបានឱ្យម្ចាស់សំណង់ទាំងនោះមកចុះកិច្ចសន្យារួចរាល់ អស់ទៅហើយ ដោយបានព្រម​ព្រៀងគ្នាថា បើថ្ងៃណារដ្ឋត្រូវការដីសម្រាប់ការអភិវឌ្ឍអ្វីនោះ ត្រូវវាយសំណង់នោះចោលវិញ ដោយមិនអាចទារ​សំណង​អ្វីឡើយ។ តាម​ការបំភ្លឺរបស់លោក ប្រាក់ ប៉ូលី ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនគិតឃើញថា គាត់កំពុងដោះសារបិទបាំងការអសមត្ថភាព និង​ពុក​រលួយរបស់ខ្លួន និងមិនបានអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវ តាមតួនាទីដែលថ្នាក់លើ ផ្តល់ឱ្យនោះទេ ។ ហើយ​បើ​តាម​ គោលការណ៍ច្បាប់សំណង់ខុសច្បាប់សង់លើដីចំណីផ្លូវ ឬដីបំរុងទុកសម្រាប់អភិវឌ្ឍន៍គឺជំនាញសំណង់លោក ប្រាក់ ប៉ូលី​ ត្រូវ ចាត់វិធានការហាមឃាត់ឱ្យបានទាន់ពេលវេលា មិនមែនជាការណែនាំ​ឱ្យចុះកិច្ចសន្យាជា​ថ្នូរនៃការ​ទទួល​យក​សំណូក​​លាភ​សក្ការៈគោះលុយមកច្រកហោប៉ៅផ្ទាល់ខ្លួននោះទេនោះទេ ។ អ្វីដែលចម្លែកនោះគឺរឿងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅក្បែរផ្សារ អគ្គថ្មី ដែល ប្រាក់ ប៉ូលី ក៏បានបញ្ជាក់ប្រាប់អ្នកកាសែត ទៀត​ថា សំណង់​របស់គាត់មានច្បាប់ឬគ្មានច្បាប់នោះវាគ្មានបញ្ហានោះទេ កុំឱ្យតែសំណង់នោះ​សាងសង់ឡើងខុស​បច្ចេក​ទេស​ ទៅ​បាន​ហើយ។ ផ្ទុយទៅវិញយ៉ាងណាក៏ដោយលោក លី សារី ប្រធានមន្ទីរនគរូបនីយកម្មដែនដី និងសំណង់ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​​​ថាសំណង់ដែលសាងសង់ឡើង ក្រោមពី៥០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋអាចសុំច្បាប់សាងសង់ត្រឹមការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត តែបើលើសពីចំនួននេះត្រូវសុំច្បាប់អនុញ្ញាតពីមន្ទីរ ហើយលោក លី សារី ក៏បានបញ្ជាក់​យ៉ាង​ច្បាស់ ទៀតថា ចំពោះបញ្ហាភូមិគ្រឹះរបស់លោក ប្រាក់ ប៉ូលី ជាប្រធានភូមិបាលក្រុងប៉ោយប៉ែតដ៏ធំស្កឹមស្កៃនោះក៏គ្មាន ច្បាប់ទម្លាប់ ដែរ។ ផ្ទុយអំពីបញ្ហាអនាធិបតេយ្យជាច្រើនដែលកំពុងកើតមាននៅលើ ទឹកដីក្រុងប៉ោយប៉ែត លោក លី សារី បានលើកឡើង ទៀត​ថា បញ្ហាសំណង់នៅក្នុងក្រុងប៉ោយប៉ែតនេះ ពិតជារីកដុះដាលច្រើនស្អេកស្កះគួរឱ្យកត់សម្គាល់ ហើយសំណង់​ជា​ច្រើនត្រូវ បានគេសាងសង់ឡើងខុសលក្ខណៈបច្ចេកទេស រីឯសំណង់ខ្លះទៀតក៏មិនបានសុំច្បាប់ទម្លាប់ឱ្យត្រឹមត្រូវដែរ ជា​បញ្ហា​ដ៏​ធំ​មួយ​នាំ ឱ្យខាតបង់ចំណូលថវិកាជាតិ រាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយឆ្នាំៗ ព្រោះជា​គោលការណ៍ម្ចាស់​សំណង់​ធំ​ត្រូវ​សុំ​ច្បាប់​​សាងសង់ និងត្រូវបង់ពន្ធជូនរដ្ឋទៅតាមតម្លៃដែលបានកំណត់ ប៉ុន្តែករណីដែលមន្ត្រីជំនាញ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ឃុប​ឃិតឱ្យមានការ សាងសង់ដោយខុសច្បាប់នោះនាំឱ្យបាត់បង់ចំណូលពន្ធ ដោយប្រាក់ទាំង​នោះ​ត្រូវ​បាន​បង្វែរ​ទៅ​ចូល​ហៅ​ប៉ៅជនពុករលួយមួយ ក្តាប់តូចយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនទៅវិញ។ តាមការសង្កេតនៅទូទាំងក្រុងប៉ោយប៉ែតបាននិយាយតាមស្ថានភាពពិត ជាក់ស្តែងថា ឱ្យតែមានលុយបង់ឱ្យជំនាញ សុ​រិ​យោ​​ដី​របស់លោក ប្រាក់ ប៉ូលី និងមន្ត្រីសំណង់នៅសាលាក្រុងប៉ោយប៉ែត ជាដៃឆ្វេង ដៃស្តាំរបស់លោក ង៉ោ ម៉េង​ជ្រួន ទោះ​ជា​សង់លើផ្ទះលើដីចំណីផ្លូវជាតិលេខ៥ ផ្លូវរថភ្លើងគ្មានច្បាប់ទម្លាប់ គឺសង់ប៉ុន្មានជាន់ក៏បានដែរ ហើយយ៉ាង​ច្រើនគេហៅ ទៅធ្វើកិច្ចសន្យាមិនឱ្យទារសំណងពេលណាមួយដែល រដ្ឋត្រូវការវាយសំណង់ទាំងនោះចោល។ ទោះជាយ៉ាងណាក៏គេសូមដោយ មានការកោតសរសើរចំពោះការអភិវឌ្ឍន៍ជីវភាពថ្មីរបស់ ប្រាក់ ប៉ូ លី ដែលបច្ចុប្បន្ន នេះ​នៅ​លើ​ទឹកដីក្រុងប៉ោយប៉ែត នរណាក៏ដឹងដែរថា ប្រាក់ ប៉ូលី គឺជាប្រធានភូមិបាលវ័យក្មេង ដែលសំបូរល្បិច​ពុក​រលួយ​ឃុប ឃិត​ជា​មួយ និងសំណង់ខុសច្បាប់ពុករលួយ និងកាស៊ីណូធ្វើមានបានក្លាយជាមហាសេដ្ឋីវ័យក្មេង​ហើយ​ដែល​​​បញ្ហានេះមិនគួរ បើជំនាញពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងពីសកម្មភាពអសកម្មរបស់ ប្រាក់ ប៉ូលី នោះទេ។
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន2065ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1880ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3957ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន2194ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2090ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1814ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1745ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1893ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1788ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1657ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:41