អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច

ដោយៈ ភ្នំពេញ ថ្ងៃទី 07 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 01:47 នាទី ចំនួនអានៈ 1661

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​ពួកគាត់​ដឹកទំនិញ​ឬ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏ដូចជា​ទំនិញ​នាំ​ចូលមក​លក់​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ត្រូវ​ជំនាញ​គយ​បង្គាប់​ឲ្យ​បង់ពន្ធ​ទៅតាម​ច្បាប់​ដែល​បានកំណត់ ក៏​ត្រូវតែ​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់​សមត្ថកិច្ច​នៅជាប់​ព្រំដែន មិនតិចជាង​១០​កន្លែង​នោះទេ ហើយ​ពេល​ដឹកជញ្ជូន​ទំនិញ​ចូលមក​ដល់​ក្នុងប្រទេស​កម្ពុជា ត្រូវ​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​នីមួយៗ ប្រសិនបើ​ឆ្លងកាត់​៣​ខេត្ត គ្រាន់តែ​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចំនួន​៣​កន្លែង​បាត់ទៅហើយ នៅសល់​នគរបាល​សេដ្ឋកិច្ច​ក្រសួង ក៏មាន​៣​កន្លែង គឺ​ទី​១ នគរបាល​សេដ្ឋកិច្ច​កាន់​ផ្នែក​ទំនិញ ហើយ​នគរបាល​សេដ្ឋកិច្ច​ក្រសួង ដែល​កាន់​ផ្នែក​បទល្មើស​ព្រៃឈើ ក៏​មក​ទារលុយ​ពី​ឡាន​ដឹកទំនិញ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដែល​ចុះ​តាម​ផ្លូវជាតិ ក៏ត្រូវ​បង់លុយ​សឹងតែ​វ័ណ្ឌ​.​ក​ទៅហើយ​។

លោក ប៉ុល សៀង ជា​ប្រធានការិយាល័យ​រដ្ឋបាល​ស​រុ​ប​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ក្លាយជា​មន្ត្រី​រីកមុខ​គ្រប់​រដូវ​ទោះជា​មានការ​ដោះដូរ​ប្រធាន​នាយកដ្ឋាន​ប៉ុន្មាន​ជំនាន់​រួចហើយ​ក៏ដោយ ក៏​លោក ប៉ុល សៀង នៅតែមាន​សិទ្ធិអំណាច​កាន់ការ​ងារ​ផ្នែក​ចាត់តាំង ប្រមូល​លុយ​ពី​នគរបាល​សេដ្ឋកិច្ច​ដែល​ត្រូវ​ចុះ​ប៉ុស្តិ៍​តាមផ្លូវ​ជាតិ តាម​ខេត្ត​និង​តាម​ផែស្ងួត​ជាដើម​ឲ្យ​បង់លុយ​ទៅតាម​ចំនួន​ដែល​បានកំណត់​សម្រាប់​ការទិញ​ប៉ុស្តិ៍​ជា​ថ្នូរ​នៃ​ការទទួលបាន​លិខិត​បេសកកម្ម​រយៈពេល​៣​ខែម្តង​។ ចង់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​អស់ទាំងនោះ​ធ្វើ​អ្វី​ក៏​ធ្វើទៅ​ឲ្យ​តែ​បាន​លុយ​យកមក​បង់​ជូន​ថ្នាក់លើ​ឲ្យ​គ្រប់​ចំនួន​និង​ទៀងទាត់​ពេលវេលា បង្ក​ទៅជា​ភាពអនាធិបតេយ្យ​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ក៏ដូចជា​ប្រជាពលរដ្ឋ ហើយ​មិនដឹង​មកពី​ខាង​ណាខ្លះ​ទេ ព្រោះ​គ្រាន់តែ​នគរបាល​សេដ្ឋកិច្ច​ត្រូវ​បង់​ដល់​ទៅ​៣​ជាន់​ឯណោះ​។​

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួនទៀត​បាន បាន​សំណូមពរ​ឲ្យ​លោក នេ​ត សាវឿន ក៏ដូចជា​ក្រសួងមហាផ្ទៃ​ពិចារណា​អំពី​ការចាត់តាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះ​ប៉ុស្តិ៍ ដោយ​បញ្ជាក់ថា នៅតាម​បណ្តា​ខេត្ត​មាន​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​ទៅហើយ មិនគួរ​ចាត់តាំង​ឲ្យ​មាន​នគរបាល​សេដ្ឋកិច្ច​ពី​ក្រសួងមហាផ្ទៃ​ចុះទៅ​ប្រចាំការ​តាម​ខេត្ត​ទៀត​ទេ​។ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​ដែល​ចុះ​កាន់​ផ្លូវជាតិ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​តាមបែប​ពុករលួយ ហើយ​រឿង​សំខាន់​មួយទៀត​នោះ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរតែ​បង្រួម​ចូលគ្នា​ពេល​បញ្ជូន​ឲ្យ​ចុះ​តាម​ខេត្ត មិនគួរ​បែងចែក​ជា​ពីរ​ក្រុម ដូចជា​ខេត្ត​ខ្លះ មាន​ផ្នែក​ទំនិញ និង​ផ្នែក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ដាច់ពីគ្នា ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ដូច​តែ​គ្នា​។

​ ដោយឡែក លោក ប៉ុល សៀង ក៏មាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​៣​តាមរបៀប​ផ្តាច់មុខ គឺ​ផ្លូវជាតិ​លេខ​១ លេខ​២ និង​លេខ​៣ រួមទាំង​នៅតាម​ផែស្ងួត​ផងដែរ ដូច្នេះ​លោក ប៉ុល សៀង មានឱកាស​ច្រើនណាស់ ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​ជាតិ​ទាំង​៣​នេះ និង​តាម​ផែស្ងួត ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ជាច្រើន រួមទាំង​លោក ប៉ុល សៀង ផងដែរ មានបាន​ខ្លាំង​សម្បើម​ណាស់ ហាក់ដូចជា​មិនមាន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​ក្នុង​ក្របខ័ណ្ឌ​ជា​នគរបាល​នោះទេ ហើយ​គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ពិនិត្យមើល​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ដែល​មិនបាន​បំពេញ​តួនាទី​ប្រមូល​ពន្ធ​ជូន​រដ្ឋ បែរជា​ចុះទៅ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមផ្លូវ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​រាប់​ទសវត្ស​ន៍​មកហើយ​គ្មាន​ការកែទម្រង់​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2535ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1617ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2451ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1563ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1783ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1698ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1739ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1774ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2109ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1668ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      838នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    838នាក់
ខែនេះ    16381នាក់
ឆ្នាំនេះ   299033នាក់
សរុប   57650429នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:18