មន្ត្រីជាច្រើន បានលើកឡើងទៀតថា អំពើបក្ខពួកនិយមនិងពុករលួយដុះស្លែក្នុងអង្គភាពនេះ បានបំពានទៅលើសហលក្ខន្តិកៈមន្ត្រីរាជការ ព្រោះលោក សារ៉ាក់ ខាន់ ជាអ្នកបង្កើតឲ្យមានអង្គភាពនេះ និងមានសិទ្ធិអំណាចចាត់ចែងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យកាន់ការងារលុយកាក់ចាត់ចែងគ្មានតម្លាភាព ធ្វើឲ្យមន្ត្រីជាច្រើនមិនសប្បាយចិត្ត បើពិនិត្យលើគោលការណ៍កែទម្រង់ស៊ីជម្រៅវិញ លោក សារ៉ាក់ ខាន់ កំពុងតែគិតគូរអភិវឌ្ឍន៍ខ្លួនឯង ប្រមូលបក្ខពួកឲ្យកាន់ការងារធំៗកាន់តែច្រើនឡើងៗ តាមរយៈការកម្ចាត់កម្ចាយមន្ត្រីដែលមានទស្សនៈគំនិតផ្ទុយពីគាត់រៀបចំដាក់ខ្សែស្រឡាយនិងបក្ខពួកតាមតែទំនើងចិត្ត។ មន្ត្រីមួយចំនួនបានបញ្ជាក់ថា លោក ម៉ូវ ចរិយា ដែលជាប្រធានបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា កាលពីមុនជាមនុស្សដែលលោក សូរ ឃុន រៀបចំតែងតាំង តែពេលនេះបែរជាផ្ទេរតំណែងឲ្យ ឡាយ ម៉ារីវូ ជាសមាជិកទី១ នៃបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ហើយលោក សុង ឡេង ជាប្រធានលេខាធិការដ្ឋានគ្រាន់តែមកកាន់តំណែងភ្លាមៗខំប្រឹងប្រមែប្រមូលប្រណាំងប្រជែងគ្នា ទិញរថយន្តទំនើបៗ ចាយថវិកាជាតិយ៉ាងខ្ជីខ្ជាបំផុត។
លោក ប្រាក់ សុខុន កើតមានភាពអសកម្មនិងអំពើពុករលួយមិនចាញ់ជំនាន់លោក សូរ ឃុន ប៉ុន្មានទេ ព្រោះមន្ត្រីនិយមប្រព្រឹត្តអំពើពុករលួយកិបកេងប្រមូលថវិកាជាតិយកទៅច្រកហោប៉ៅផ្ទាល់ខ្លួននៅតែមានមុខកាន់តំណែងធំៗក្នុងក្រសួងនេះដដែល ហើយមន្ត្រីជាច្រើនក៏បាននាំគ្នានិយាយពីបញ្ហាបក្ខពួកនិយមនិងអំពើពុករលួយដែលកំពុងកើតមានក្នុងអង្គភាពបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ដែលមានសិទ្ធិគ្រប់គ្រងប្រាក់ចំណូលទៅលើសេវាទូរគមនាគមន៍។រឿងពិត ប្រាក់ចំណូលជាច្រើនបានហូរចូលហោប៉ៅមន្ត្រីពុករលួយជាបក្ខពួករបស់លោករដ្ឋលេខាធិការសារ៉ាក់ ខាន់ ហើយគ្មានភាពម្ចាស់ការគ្រប់គ្រងទៅលើប្រាក់ចំណូលនោះទេ ដែលទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលបញ្ហានេះឡើងវិញផងជាពិសេសលោក ប្រាក់ សុខុន មិនគួរមើលរំលងបញ្ហាដែលកើតមានក្នុងអង្គភាព បញ្ញត្តិករ ទូរគមនាគមន៍ នេះទេ។
ក្រុមមន្ត្រីបានបង្ហើបឲ្យដឹងទៀតថា លោក ឡាយ ម៉ារីវូ បានរៀបចំបញ្ជាទិញរថយន្តម៉ាកនីសាន់ ណាវរ៉ា មកប្រើប្រាស់ផ្ទាល់ខ្លួន ហើយលោក សុង ឡេង បានទិញរថយន្តម៉ាកឡិចស៊ីស ៤៧០ប្រណាំងជាមួួយលោក ម៉ូវ ចរិយា ដែលទិញរថយន្តស៊េរីថ្មី ឡិចស៊ីស៥៧០ ប៉ុន្តែក្នុងនាយកដ្ឋានជាច្រើននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្មានរថយន្តល្អៗទំនើបប្រើប្រាស់ដូចថ្នាក់ដឹកនាំក្នុងបញ្ញត្តិករ ទូរគមនាគមន៍ផងទេ។
អំពើពុករលួយនិងភាពអសកម្មដែលកើតមានក្នុងអង្គភាពបញ្ញត្តិករ ទូរគមនាគមន៍ បានកើតឡើងដោយសារការបើកភ្លើងខៀវពីលោក សារ៉ាក់ ខាន់ ធ្វើឲ្យអង្គភាពនេះរកចំណូលក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុ អាកាសហ្វ្រេកង់ពីវិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែឥទ្ធិពលរបស់លោក សារ៉ាក់ ខាន់ ដែលបានបំពានលើសហលក្ខន្តិកៈមន្ត្រីរាជការតាមតែទំនើងចិត្តមិនដែលគិតគូរពីការកែទម្រង់ ឬភាពក្តៅក្រហាយរបស់មន្ត្រីតូចតាចនៅក្រោមឱវាទនោះទេ។មន្ត្រីជាច្រើនបានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំង ពេលដែលលោករដ្ឋលេខាធិការ សារ៉ាក់ ខាន់ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាការជួយជ្រោមជ្រែងឲ្យលោក សុង ឡេង ពីមុនជាអគ្គនាយករងប្រៃសណីយ៍កម្ពុជា ធ្លាប់មានប្រវត្តិមិនល្អក្នុងការកេងប្រវ័ញ្ច បាត់ប្រាក់ចំណូលពីការលក់តែមរាប់សិបលាន បែរជាត្រូវបានតែងតាំងឲ្យកាន់តំណែងជាប្រធានលេខាធិការបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជាទៅវិញ ៕






និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
| ថ្ងៃនេះ | 468 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6629 | នាក់ |
| ខែនេះ | 6629 | នាក់ |
| ឆ្នាំនេះ | 289281 | នាក់ |
| សរុប | 57640677 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

