ក្នុងតំណែងជាប្រធានប៉ុស្តិ៍បឹងជ្រោង ដែលស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម លោក ធៀម ដែន ហៅតក់ កំពុងបំពេញការងារតាមរបៀបជិះសេះលែងដៃ ដែលក្នុងនោះ មានប្រភពចំណូលជាច្រើនដែលលោក ធៀម ដែន ហៅតក់ កំពុងសុខស្រួលក្នុងការយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ដូចជាការគាបជំរិតប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផលទៅលក់នៅវៀតណាម រួមទាំងការឃុបឃិតឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញតាមច្រក បឹងជ្រោង មានរូបភាពកាន់តែអនាធិបតេយ្យខ្លាំងឡើង គេមិនដែលឃើញថ្នាក់លើកោះ ហៅលោក ធៀម ដែន ហៅតក់ ទៅសួរនាំឬដាក់ពិន័យម្តងណាឡើយ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បាននាំគ្នាដឹកជញ្ជូនកសិផលមានដំឡូងមីជាដើម ចេញទៅលក់នៅវៀតណាមក្នុងមួយត្រាក់ទ័រ ឬមួយរថយន្តកែច្នៃត្រូវលោក ធៀម ដែន ហៅតក់ គាបជំរិតឲ្យបង់ប្រាក់ចាប់ពី ១០ម៉ឺនដល់ ១៨ម៉ឺនរៀល ហើយការអនុវត្តរបស់លោក ធៀម ដែន ហៅតក់ បច្ចុប្បន្ននេះផ្ទុយស្រឡះពីគោលនយោបាយរបស់សម្តេច ហ៊ុន សែន ដែលធ្លាប់បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួលនិង លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនាំចេញកសិផលទៅកាន់ប្រទេសជិតខាង។ ប្រជាពលរដ្ឋបានអះអាងថា ជាគោលការណ៍ ការដឹកជញ្ជូនកសិផលមិនតម្រូវឲ្យមានការបង់ពន្ធ ឬបង់ថ្លៃផ្លូវឲ្យក្រុមកុងត្រូលជជុះនោះទេ ប៉ុន្តែលោក ធៀម ដែន ហៅតក់ បានចាត់តាំងមន្ត្រីរបស់គាត់ឲ្យចុះប្រមូលលុយពីរថយន្តដឹកកសិផល យ៉ាងអនាធិបតេយ្យ ដើម្បីយកទៅអភិវឌ្ឍន៍មុខតំណែងយ៉ាងរលូនល្អ។
និយាយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់វិញ ពេលខ្លះអាចយកឈើទៅស្តុកទុកក្បែរព្រំដែន ឬក្បែរប៉ុស្តិ៍របស់លោក ធៀម ដែន ហៅតក់ ក៏គ្មាននរណាហ៊ានសួរនាំ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចដទៃទៀត ដែលចង់ចុះទៅបង្ក្រាបឈើខុសច្បាប់ ត្រូវតែសុំការអនុញ្ញាតពីលោក ធៀម ដែន ហៅតក់ ជាមុនសិន ព្រោះជាទឹកដីដែលគាត់គ្រប់គ្រង។ កន្លងមកការដឹកជញ្ជូនឈើតាមរថយន្តតូច ឬតាមម៉ូតូកែច្នៃ ដែលមួយជើងៗផ្ទុកបានឈើខុសច្បាប់ប្រមាណ១ម៉ែត្រគូប មានរូបភាពដូចសត្វកណ្តៀរ ព្រោះការដឹកជញ្ជូនឈើចេញតាមច្រករបៀងមិនអាចធ្វើតាមទ្រង់ទ្រាយធំ បានទេ គឺត្រូវតែប្តូរជារូបភាពតូចតាចប៉ុន្តែបើសរុបចំនួននៃការដឹកជញ្ជូន ឈើខុសច្បាប់ក្នុងមួយថ្ងៃៗតាមច្រកបឹងជ្រោងនេះ មិនដឹងជាលោក ធៀម ដែន ហៅតក់ ប្រមូលលុយយកទៅណាអស់ទេ៕






ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

