ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង

ដោយៈ ភ្នំពេញ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:46 នាទី ចំនួនអានៈ 1847

តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទងឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។

ឆ្នេរសមុទ្រ​នៅ​តំបន់​រោងចក្រ​ប្រេងកាត ឋិតក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ កំពុង​រងនូវ​ហានិភ័យ​លើ​ដែន​សមុទ្រ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែអ្នក​មាន​លុយ​យក ឈ្មោះអ្នកធំ​ជា​សម្តេចទៅប្រើប្រព្រឹត្តអំពើល្មើសច្បាប់ប្រទេស ជាតិតាមរយៈការចាក់ដីលុបសមុទ្រ គំរាមក្រុមអាជ្ញាធរខេត្តព្រះសីហនុ មិនឱ្យហ៊ានប៉ះពាល់ជាមួយឈ្មួញនោះទេ ។

ក្រុមប្រជាពលរដ្ឋបានរាយការណ៍ថា ពួកអ្នកចាក់ដីលុបសមុទ្របានយកឈ្មោះអ្នកធំមិនដឹងជា សម្តេចមួយ ណានៅ​ភ្នំពេញ គំរាមអាជ្ញាធរដែនដី ក៏ដូចជា សមត្ថកិច្ចជំនាញដើម្បីប្រព្រឹត្តអំពើមិនគប្បីរបស់ខ្លួន ។

ទោះជាយ៉ាងណាក៏ក្រុមអាជ្ញាធរដែនដីបានអះអាងថា គេបានស្នើឱ្យក្រុមអ្នកប្រព្រឹត្តល្មើសទាំងនោះ ផ្អាក សកម្មភាព​បណ្តោះអាសន្នហើយ ។ ប៉ុន្តែបើតាមការសង្កេតរបស់ប្រភពអះអាងថា សកម្មភាពចាក់ដីលុប សមុទ្រ នៅតែបន្តកើត​មានជាធម្មតារហូតដល់ថ្ងៃនេះ ។ ហើយដែលគេពុំដឹងថា ក្រុមអាជ្ញាធរខេត្តព្រះសីហនុជាអ្នកបណ្តែត បណ្តោយ ឬក៏​មិន​ហ៊ានក្អកជាមួយក្រុមអ្នកចាក់ដីលុបសមុទ្របំពានច្បាប់ជាតិនោះពិតប្រាកដឬយ៉ាងណាទេ ? ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទងឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។

ជាការអះអាងរបស់លោកអភិបាលរងស្រុកស្ទឹងហាវ ឆាយ សុគន្ធដា ក៏ទទួលស្គាល់ថា មានគេចាក់ដីចូលក្នុង សមុទ្រ​នោះ​ពិតប្រាកដមែន ។ ហើយរីឯមន្ត្រីជលផលខេត្តនេះក៏បានទទួលស្គាល់អំពីសកម្មភាពល្មើសច្បាប់ជាតិនេះ ផងដែរ ។

ផ្ទុយពីព័ត៌មាមលោក សុង វិញត្រូវបានប្រភពដកស្រង់និយាយថា ម្ចាស់ដីដែលចាក់ចូលសមុទ្របំពានច្បាប់ នេះ គឺជា​ក្មួយសម្តេច ប៉ុន្តែមិនដឹងជាសម្តេចមួយណាទេ ដែលជាអ្នកចេញមុខកាងឱ្យឈ្មួញថៅកែ សុង នាំអាទិ៍រំលោភច្បាប់តាម​តំបន់ឆ្មេរសមុទ្រនោះ ។ គេមិនដឹងថា តើសម្តីលោក សុង ជាការពិតកម្រិតណានោះទេ ។

មិនថាជាសម្តេចមួយណាទេ គឺគោរមងារសម្តេចទាំងនោះ គឺជាអ្នកផលិតច្បាប់ មិនគួរបណ្តោយឱ្យបុគ្គល នោះ យក​ឈ្មោះ​ទៅប្រើរំលោភច្បាប់នោះទេ ! និងទោះយ៉ាងណាក៏ដោយទិដ្ឋភាពបែបនេះ ជាគំរូអាក្រក់មួយដែល អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិនគួរបណ្តែតបណ្តោយឱ្យមានទង្វើអាក្រក់បែបនេះធ្វើជាគំរូទេ ។

ប្រជាពលរដ្ឋទាំងនោះបាននិយាយប្រាប់ថា នៅពេលដែលនិយាយពីការរំលោភយកឆ្នេរសមុទ្រ និងព្រៃលិច ទឹកគឺ​អាជ្ញា​ធរ​មូលដ្ឋានក៏ដូចជា ជំនាញជលផលតែងតែឆ្លើយដោះសាថា មិនដឹងរហូតខណៈដែលសកម្មភាពចាក់ដី រំលោភ យកឆ្នេរទាំងនោះធ្វើឡើងដោយចាក់ដីហុយទ្រលោមស្ទើរងងឹតមេឃតែបែរជាថា មើលមិនឃើញហើយ ទៅវិញ !

អ្នកស្រុកប្រជាពលរដ្ឋទាំងនោះក៏បានធ្វើការចោទប្រកាន់ទៅអាជ្ញាធរ និងជំនាញថា បើមិនបើកដៃឱ្យក៏ គ្មាននរណា ហ៊ានបំពាននោះដែរ ? ប្រជាពលរដ្ឋសូមសំណូមពរឱ្យរាជរដ្ឋាភិបាល បង្កើតគណៈកម្មការឯករាជ្យ មួយដើម្បីចុះមក ត្រួតពិនិត្យឆ្នេរសមុទ្រខ្មែរឡើងវិញ ដោយមិនត្រូវជឿតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម និងអភិបាលក្រុង និងអភិ​បាលខេត្ត ដែលរាយការណ៍បោក នោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1919ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1681ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3875ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន2028ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3900ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1727ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1713ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1688ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1869ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3503ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 08:35