សៀមរាប៖ (ដោយវិចិត្រ) លោក មិក សាផាណារ៉េត (ហៅជ័យ) បានប្រើស្បែកលោកជាស៊ុនមន្ត្រីជាន់ខ្ពស់គណះបក្សប្រជាជន និងមន្ត្រីធ្វើការនៅព្រឹទ្ធសភាធ្វើជំនួញឈើកក្រើកនៅភូមិភាគខាងជើងបឹងទន្លេសាប ជ្រកក្រោមផ្លាកក្រុមហ៊ុន ហួតម៉េងរីតា ជាយូណាស់មកហើយដែលបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើដោយរថយន្តធំៗបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរបំផុត ហើយការកាប់បំផ្លាញនេះមិនចាញ់ការកាប់ឈើនៅព្រៃឡ៍នោះឡើយ។
ក្រោយពី ក្រុមហ៊ុន ហួត ម៉េងរីតា បានទទួលសិទ្ធិពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគដំណាំឧស្សាហ៍កម្ម កៅស៊ូលើ ផ្ទៃដី ៣០០ពាន់ហិកតា នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយបច្ចុប្បន្នបានទិញផ្ទៃដីបន្ថែម ចំនួន៩៧០ហិកតា បន្តទៀតរួចមកក្រុមហ៊ុនមួយនេះដែលមាន លោក មិក សាផាណារ៉េត (ហៅជ័យ) ជាម្ចាស់បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅក្នុង ក្រុមហ៊ុន និងបានប្រមូលទិញឈើពីខាងក្រៅ ក្រុមហ៊ុនដូចជា ឈើក្រញូង បេង ធ្នង រួមជាមួយ ឈើក្រហម មកស្តុកទុកក្នុងក្រុមហ៊ុនហើយធ្វើប៉េសេដឹកជញ្ជូនចេញទៅកាន់ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម. ក្រុងភ្នំពេញ និងប្រទេសវៀតណាម។
ជាក់ស្ដែងនៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៤ នេះក្រុម ហ៊ុនហួតម៉េងរីតា បានដឹកជញ្ជូនឈើជាទ្រង់ទ្រាយធំជាច្រើនគ្រឿងបន្តទៀតតាម ផ្លូវលេខ៦៧ ចូលមកខេត្ត សៀមរាប និងបន្តទៅខេត្តផ្សេងៗទៀតតាមការគ្រោងទុក។
សកម្មភាពកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនហួតម៉េងរីតាដែលមានឈ្មោះជ័យនៅក្រោយខ្នងនេះមិនចាញ់ទៅនិងសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ នៅព្រៃឡង៍នេះដោយក្រុមហ៊ុនមួយនេះបានប្រមូលទិញឈើពីតំបន់អនាធិបតេយ្យហើយដឹកជញ្ជូនដោយប្រភេទរថយន្តខ្នាតធំៗដែលផ្ទុកលើសទម្ងន់ទៀតផង ចំណែកសមត្ថកិច្ចពាក់ព័ន្ទរួមជាមួយ មេព្រៃ វិញបានត្រឹមតែលាបាតដៃទទួលនូវលាភសក្ការៈពីម្ចាស់ក្រុមហ៊ុនតែប៉ុណ្ណោះ ដោយមិនបានធ្វើការត្រួតពិនិត្យឬបង្ក្រាបនោះទេ។
មន្ត្រីសាលាស្រុកអន្លង់វែងមួយរូបបានបង្ហើបថា ចាប់តាំងពីក្រុមហ៊ុនហួតម៉េងរីតាបានមកវិនិយោគនៅតំបន់ស្រុកនេះដើម្បីដាំដើមកៅស៊ូនោះរហូតមកដល់ពេលនេះនៅមិនទាន់ឃើញការដាំកៅស៊ូនៅឡើយទេ ផ្ទុយទៅវិញក្រុមហ៊ុនគិតតែពីប្រមូលទិញឈើពីតំបន់ខាងក្រៅក្រុមហ៊ុនយកទៅស្តុកទុកក្នុងក្រុមហ៊ុន ហើយឃុបខិតគ្នារជាមួយមេព្រៃធ្វើប៉េសេថា ឈើទាំងអស់នោះជាឈើរបស់ក្រុមហ៊ុនហើយធ្វើការដឹកជញ្ជូនដោយសេរី។
មន្ត្រីសាលាស្រុកបន្ថែមថាដើមឈើធំៗ នៅព័ទ្ទជុំវិញក្រុមហ៊ុនបានទទួលរងនូវការកាប់បំផ្លាញយ៉ាងរង្គាលពីណាក់ក្រុមឈ្មួញដែលជាដៃជើងរបស់ក្រុមហ៊ុនមួយ នេះមិនត្រូវបានសមត្ថកិច្ចឬមេព្រៃណាចាត់វិធានការឲ្យបានស្រមស្របទៅតាមបទបញ្ជាថ្នាក់លើនេះឡើយ។
ពាក់ព័ន្ទទៅនិងការដឹកជញ្ជូនឈើដោយរថយន្តធំៗរបស់ក្រុមហ៊ុនហួតម៉េងរីតា នេះកន្លងមកត្រូវបានក្រុមមន្រ្តី
សាធារណះការនិងដឹកជញ្ជូន ខេត្តសៀមរាបធ្វើការចាប់ឃាត់ថ្លឹងផាកពិន័យយ៉ាងចាស់ដៃផងដែរ ប៉ុន្តែបើទោះបីជាមានការឃាត់ថ្លឹងពិន័យក៍ដូចជា ការប្រមានយ៉ាងណាក្ដីរហូតមកដល់ពេលនេះ គេសង្កេតឃើញក្រុមហ៊ុនហួតម៉េងរីតានៅតែបន្តសកម្មភាពដឹកជញ្ជូនលើសទម្ងន់លើសដើម។
មន្ត្រីសាធារណះកាខេត្តសៀមរាប បាននិយាយថាក្រុមហ៊ុនហួតម៉េងរីតា ពិតជាបានដឹកឈើលើសទម្ងន់មែនហើយកន្លងមក ក៍ធ្លាប់បានចាប់ផាកពិន័យដែរប៉ុន្តែបច្ចុប្បន្ននេះ នៅក្រុមហ៊ុនមួយនេះនៅតែបន្តដឹកលើសទម្ងន់ដដែលដោយមានការអន្តរាគមន៍ពីថ្នាក់លើកុំឲ្យមានការប៉ះពាល់។
លោក មិក សាផាណារ៉េត (ហៅជ័យ) មិនអាចបកស្រាយបំភ្លឺបានទេពាក់ព័ន្ទព័ត៌មានខាងលើនេះដោយទូរស័ព្ទចូលគ្មាន អ្នកទទួលនៅម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៤។






ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:01 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

