សៀមរាប៖ (វិចិត្រ) លោក រក្សា សេរី ប្រធានគយចលតប្រចាំខេត្តសៀមរាប ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅ ភូមិគំរូ ឃុំល្វាស្រុក ពួក ខេត្តសៀមរាប បានឆ្មក់បង្ក្រាបនូវទូរស័ព្ទគេចពន្ធសេរីទំនើបៗ រាប់ពាន់គ្រឿងនិងមានតម្លៃរ៉ាប់ម៉ឺនដុល្លាអាមេរិក ដែលបានលាក់ទុកក្នុងវ៉ាលីសធំៗ ចំនួន៥ ដែលឈ្មួញនាំមកពីក្រៅប្រទេស ចូលតាមច្រកព្រលានយន្តហោះ អន្តរជាតិសៀមរាប។
ពាក់ព័ន្ទ ទៅនិងការបង្ក្រាបនូវទូរស័ព្ទ គេចពន្ធរាប់មានតម្លៃរ៉ាប់ម៉ឺនដុល្លា នេះត្រូវបានប្រភពបានអះអាងថាបានធ្វើឡើងកាលពីវេលាម៉ោងប្រម៉ាណជាង ៩ទៅ១០យប់កាល ពីថ្ងៃទី១៩ ខែកុម្ភះ នៅចំនុចរង្វង់មូលព្រលានយន្តហោះ សៀមរាបលើដស្ថិត នៅ ភូមិគ្រួស សង្កាត់ ស្រង៉ែខណះពេលដែលគេដឹកជញ្ជូនតាមរថយន្តតាក់ស៊ីចេញពីព្រលាន្តយន្តហោះ ហើយត្រូវបានក្រុមគយ ចល័តក្រសួងដែលប្រចាំការនៅស្រុកពួកស្ទាក់ចាប់បានហើយយកទៅរក្សាទុកនៅកន្លែងប្រចាំការនៅទឹកដីនៃស្រុកពួក នេះដើម្បីឱ្យម្ចាស់ចូលខ្លួនមកបង់ពន្ធទៅ តាមផ្លូវច្បាប់។
ករណីនេះដែរ ក្រុមអ្នកកាសែតបានចុះទៅយកព័ត៌មានផ្ទាល់នូវ ទីតាំង ឈរជើងរបស់គយចល័តក្រសួងប្រចាំស្រុកពួកនៅព្រឹក ថ្ងៃទី២០ កុម្ភះ នេះដើម្បីយកព័ត៌មានអំពីការស្ទាក់ចាប់បានទូរស័ព្ទគេចពន្ធដ៍ច្រើនសន្ធឹកសន្ធាប់នេះដែរ តែត្រូវ បានលោករក្សាសេរីប្រធានគយចល័តចេញមកប្រាប់ថាពិតជាមាន ការបង្រ្កាបនេះមែនតែករណីនេះគឺចំនួនតិចតួចទេចាំលើកក្រោយចាំចេញផ្សាយទៅ ! ពីព្រោះ ថា ថ្នាក់លើ មិនឱ្យ ផ្សាយទេ!!។
ក្នុងករណីនេះយើងមិនអាចដឹងច្បាស់ថាតើទូរស័ព្ទ គេចពន្ធទាំង៥វ៉ាលីស នោះមានចំនួនពិតប្រាកដ្ឋមានប៉ុន្មាននោះទេហើយក៍មិនដឹងថាសេរីអ្វីដែរ។
ពាក់ព័ន្ទនឹងការឆ្មក់បង្ក្រាបនូវទូរស័ព្ទដៃសេរីទំនើបៗ រាប់ពាន់គ្រឿងនេះត្រូវបានមន្ត្រីគយមួយរូបលួចបង្ហើបថា មានថៅកែជាឈ្មួញបានចូលមកបង់ពន្ធហើយតែត្រង់បងពន្ធគ្រប់ចំនួននៃបទល្មើសឬយ៉ាងណានោះគាត់មិនដឹងទេ។
តែទោះជាយ៉ាងណាបើសិនជាសមត្ថកិច្ចគយចលតមិនឲ្យកាសែតធ្វើការចុះផ្សាយនូវស្នាដៃនោះអាចជាមានការឃុបឃិតគ្នារព្រព្រឹត្តនូវអំពើពុករលួយក្រោមតុតាមរយះមិនបង់ពន្ធគ្រប់ចំនួន?។
គេបានបន្ថែមទៀតថា ចំណុចគយចលត ក្រសួងដែលមានលោករក្សាសេរីឈជើងនោះគឺ ជាប៉ុស្ដិ៍ជជុះសុទ្ធសាតដែលបានដាក់ចាំប្រដេញនូវបទល្មើសគេចពន្ធជាយូរណាស់មកហើយដែលបានផ្គើនទៅ និងបទបញ្ជារ របស់សម្ដេច តេជោហ៊ុនសែន ក្នុងបរិបទលុបបំបាត់ប៉ុស្ដិ៍ជជុះផងដែរ។
ចំណុចប៉ុស្ដិ៍ជជុះដែលតែងតែរំខានដល់ការប្រកប មុខរបររកស៊ីរបស់ប្រជាពលរដ្ឋតូចតាចតាមរយះកៀបដូចទឹកអំពៅនេះប្រជាពលរដ្ឋបានស្នើសូមឲ្យថ្នាក់លើនិងថ្នាក់ខេត្តជួយលុបបំបាត់ផង។






ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

