ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់

ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:18 នាទី ចំនួនអានៈ 1561

ក្លឹប​កំសាន្ត​ ​(ហៅ​ហ៊ីប​ហប់) ​ដែល​ល្បី​ជាង ​គេ​នៅ​​ ក្រុង​សៀម​រាប​ ត្រូវ​​បាន​​បាន​​ព្រះ​សង្ស ​និង​​ពុទ្ធ​បរិស័ទ​ វត្ត​ដំ​ណាក់​ដាក់​ លិខិត​ជូន​​ទៅ​​អា​ជ្ញាធរ​​មាន​​សមត្ថ​​កិច្ច​​ ៤​លើក​​ និង​​អស់​​រយះ​​ពេល​​ជា​ច្រើន​​ឆ្នាំមក​ហើ យ​នៅ​តែ​ពុំ​មាន​ដំ​ណោះស្រាយ​ជូន​ទេរ​ហូត​មក​ដល់​ពេលនេះ។

នៅ​ក្នុង​លិខិត១​ទំ​ពរ័​របស់​ព្រះ​សង្ស​វត្ត​ដំ​ណាក់​បាន​ស្នើ​សុំ​ឲ្យ​អភិបាល​ខេត្តសៀម​រាប​រក​ដំ​ណោះ​ស្រាយ​ករណី​ (ក្លឹបហ៊ីប​ហប់)​ ដែល​​មាន​​ទី​តាំង​​ទល់​​មុខ​​វត្ត​​ដំ​ណាក់​​ស្ថិត​​ក្នុង​​សង្កាត់​​សា​លា​កំ​រើក​ក្រុង​សៀម​រាប​ឬ​រង្វង់​មូល​វត្ត​ដំ​ណាក់​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​និង​រំ​ខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ព្រះ​សង្ស​ កូន​សិស្ស​ព្រះ​សង្ស​និង​បរិស័ទ​ជុំ​វិញ​ផង​ដែរ។​

ជាមួយ​និង​ការ​ដាក់​លិខិត​ជា​លើក​ទី​៤​នេះ​ភក្ខុ ​ខេម​នន្ទោ ​ឈន់​ឈឿន​ ព្រះ​គ្រូសូ​ត្រ​ស្ដាំ​បាន​ មាន​សង្ស​ដី​ការ​ថា​ចាប់​តាំង​ពី​មាន ​(ក្លឹបហ៊ីប​ហប់)​ បាន​ដំ​ណើ​រ​ការ​រហូត​មក​ដល់​ពេល​នេះ​មាន​រយះ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ​ដែល​បាន​បង្ករ​ការ ​លំ​បាក​ជា​ច្រើន​ដល់​ព្រះ​សង្ស​គង់​ក្នុង​វត្ត​ និង​បរិស័ទ​ហើយ​ព្រះសង្ស​កូន​ព្រះ​សង្ស​និង​បរិស័ទ​បាន​ដាក់​លិខិត​៣​លើក ​មក​ហើយ​ជូន​ទៅ​អាជ្ញាធរ​ក្រុង​ខេត្ត​ ហើយ​លើក​នេះជា​លើក​ទីបួន​ប្រយោជ៍​ដើម្បីឲ្យអាជ្ញា​ធរ​ជួយ​ដោះស្រាយ។​

ក្នុងលិ​ខិត១​ទំព័រ​ដដែល​បាន​បញ្ជាក់​ជំ​រាបទៅ​អាជ្ញាធរ​ខេត្តសៀមរាប​មាន៤​ចំណុច​ដែល​វត្ត​ដំណាក់​ បានជួប​ការលំ​បាក៖

ទី១.សំលេងខ្លាំងៗ៖ សំលេង​តួរ​តន្រ្តីលឺ​ខ្លាំងៗ​រហូត​ធ្វើឲ្យកំ​រើក​ដល់​ដំបូល​សាលាឆាន់​វត្ត​និង​ខ្ទ័រការ៉ូ។

ទី២.ពេលវេលាកំសាន្តៈ ក្លឹបកំសាន្ត​នេះចាប់​បើក​ពី ម៉ោង​៧ឬ៨​យប់​រហូត​ដល់ ម៉ោង​៤ ទៀប​ភ្លឺរៀង​រាល់រា​ត្រីបាន​រំខាន​យ៉ាងខ្លាំង​ដល់​ការ​រស់​នៅ ការ​សិក្សានិង​សំ​ណឹង​(ការសឹង)​ ពេលយប់​និងដំណេក​ពេលយប់​របស់ព្រះ​សង្ស​និងកូន​សិស្ស​វត្ត​ក៍ដូច​ជាអ្នក​នៅជុំវិញ​ដែរ។​

មនុស្សទូ​ទៅនឿត​ហត់​ពេល​ថ្ងៃហើយ​ត្រូវការ​សម្រាក​សំរាន្ត​ដោយ​ស្ងប់​ស្ងាត់​នាពេល​រាត្រី​តែ​ព្រះ​សង្ស ​កូន​សិស្ស​វត្ត និង​បរិស័ទ​វត្តដំណាក់​ត្រូវ​បាន​រំខាន​ទៅវិញ។ ជាញឹក​ញាប់​សំលេង​ខ្លាំងៗ​​ បាន​ធ្វើឲ្យយើង​ភ្ញាក់ពីដំ​ណេក​ទាំង​អធ្រាត​ ដោយ​បេះដូង​ញ័រ​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង​ដោយ​សារ​សំរ​ លេង​ហោ​កញ្ជៀវ​ និង​តួរ​តន្ត្រីដោយ​ស្មាន​ថា ចោ​ប្លន់​ឬ​ជ័យ​ឃោស ​សង្គ្រាម​ជាដើម។

ទី៣.រំខានការសិក្សា៖ វត្តដំណាក់​បានប្រឹង​ប្រែង​ជំរុញ​ឲ្យព្រះ​សង្ស​និងយុវ​សិស្ស​(ក្មេងវត្ត)​ខិតខំ​សិក្សារៀន​សូត្រ ពិសេស​ចាប់​ពី​​ ម៉ោង​៧​យប់ដល់ម៉ោង១១​យប់ តែការ​រៀន​សូត្រ​របស់​ព្រះសង្ស​ និង​កូន​សិស្សមាន​ការរំខាន​ដោយ​សំលេងតួរ​តន្ត្រីខ្លាំងៗ​និងញាក់​អារម្មណ៍។

ទី.៤បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សង្គម៖ ក្លឹបក៍បានបង្ករ​ឲ្យមាន​បញ្ហាច្រើន ដូចជា​អនាម័យ សន្តិសុខ​និងសណ្ដាប់​ធ្នាប់​ ជាក់ស្ដែង​តែង​តែមាន​ បញ្ហាទាស់ទែង​គ្នា​ជាញឹក​ញាប់និងអាច​មានការ​ជំរុញឲ្យមាន​អំពើ​ហិង្សា ការប្រើប្រាស់​គ្រឿង​ញៀន និងការ​លួច​ប្លន់ជា​ដើម, ទាំងអស់នេះជាវប្បធម៌ អបាយមុខ ដែលផ្ទុយពីឪវាទព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះទីតាំងក្លឹបកំសាន្តនេះ នៅទល់មុខ និង វត្តជាទីប្រជុំដួងប្រលឹង វប្បធម៌និងសាសនាខ្មែរ នេះអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរនិងផ្ទុយពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចទាំងបី។នៅក្នុងការស្នើសុំជួយ អន្តរាគមន៍នេះក៍បានបញ្ជាក់ ផងដែរថាក្លឹបកំសាន្តនេះមិនគួរឲ្យស្ថិតនៅជិតទីតាំងសំខាន់ៗដូចជាវត្តអារាមមន្ទីរពេទ្យ និងសាលារៀនឡើយ។

ទាក់ទិនទៅរឿង (ក្លឹបហ៊ីបហប់) នេះព្រះសង្សសូត្រស្ដាំបាន មានសង្សដីការថាលិខិតដែល​បានដាក់ស្នើជូននៅ ថ្ងៃទី១៩ ខែកុម្ភះ នេះគឺបានដាក់ជូនទៅ សាលាខេត្តសៀមរាប ដែលមានលោកអភិបាលរងខេត្តសៀមរាប ម៉ៅវុទ្ធី ជាអ្នកទទួលនូវលិខិតនោះហើយ។

លោកម៉ៅវុទ្ធីអភិបាលរងខេត្តមិនអាចធ្វើការអត្ថាធិប្បាយជុំវិញព័តមាននេះបានទេដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

ដោយឡែកថៅកែក្លឹបហ៊ីបហប់ឈ្មោះស្រ៊ុនក៍មិនបានបកស្រាយបំភ្លឺជុំវិញព្រះសង្សវត្តដំណាក់ទាមទាឲ្យអាជ្ញាធរដោះស្រាយករណីក្លឹបនេះ បង្ករការលំបាកជាច្រើនដល់ព្រះសង្សដែរដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ប៉ុន្តែលោកប៊ុនថាឬទ្ធិអភិបាលរងខេត្តសៀមរា បនិងជាអ្នកនាំពាក្សសាលាខេត្តបានអះអាតាមទូរស័ព្ទថាលោកជាប់រវល់នៅ ភ្នំពេញហើយករណីក្លឹបហ៊ីបហប់ដែលព្រះសង្សដាក់ លិខិតជូនមកសាលាខេត្តលោកបានដឹងហើយចាំទៅវិញនិងដោះស្រាយ។

យ៉ាងណាក៍ដោយបើសិនជាអាជ្ញាធរខេត្តសៀមរាប បានចេញមុខដោះស្រាយជូនព្រះសង្សវត្តដំណាក់ ក៍ដូចបរិស័ទជុំវិញក្លឹបហ៊ីបហប់ឲ្យបាន សមស្របនោះ ព្រះសង្ស និងប្រជាពលរដ្ឋនិងមានទំនុកចិត្តជឿជាក់ទៅលើ ថ្នាក់ដឹកនាំចេះស្គាល់ការលំបាករបស់ពលរដ្ឋ និងព្រះសង្សជាសជាងត្រូវថ្នាំសណ្ដំថៅកែហ៊ីបហប់៕
ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1848ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2571ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1732ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1764ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1848ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1972ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1702ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1758ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន2008ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន2171ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      403នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8610នាក់
ខែនេះ    78322នាក់
ឆ្នាំនេះ   475330នាក់
សរុប   57826726នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:46