នៅពេលដែលពីរាជរដ្ឋាភិបាលពុះបំបែកក្រសួងឧស្សាហកម្មរ៉ែនិង ថាមពល ជាពីរផ្សេងគ្នា គឺ ក្រសួង ឧស្សាហកម្ម និង សិប្បកម្មនិងក្រសួងរ៉ែនិងថាមពលរួចមក នៅខេត្តព្រះសីហនុ ក៏មានការពុះ បំបែកមន្ទីរនោះជាពីរ តាមក្រសួងដែរ ។ ហើយពេលនេះត្រូវប៉ាន់ លោក ប្រាក់ ចាន់រឿន អតីតជាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ខេត្តនេះ បែរជាឡើង បុណ្យត្រូវបានតែងតាំងជាអគ្គាធិការនៃក្រសួងរ៉ែនិងថាមពល។
ចំណែកមន្ទីររ៉ែនិងថាមពលមកដល់ពេលនេះមិនទាន់មានប្រធានមន្ទីរទេប៉ុន្តែគេបានដឹងយ៉ាងច្បាស់ថាអ្នកដែលនឹងក្លាយជាប្រធានមន្ទីរថ្មីនេះ គឺជាកូនប្រុសរបស់លោក ប្រាក់ចាន់រឿនឈ្មោះប្រាក់សំប្រាថ្នាមានអាយុ ២៥ឆ្នាំបច្ចុប្បន្នជាអនុប្រធានអង្គភាពរដ្ឋាករទឹកស្វយ័តខេត្តព្រះសីហនុដែលទើបនឹងកាន់ការងារនេះបានមួយរយៈខ្លីហើយត្រៀមឡើងជាប្រធានមន្ទីរតែម្តងព្រោះតែគាត់ជាមនុស្សស្និទ្ធរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ។ប្រភពមន្ត្រីរាជការនៅក្នុងអតីតមន្ទីរឧស្សាហកម្មរ៉ែនិង ថាមពល បានសំដែងនូវការ មិនពេញចិត្ត នៅពេលទទួលដំណឹងនេះ ប៉ុន្តែអ្វីៗគឺបានត្រឹមតែឈឺចាប់និងចុកឈាមមិនហ៊ានចេញមុខប្រឆាំងតវ៉ាទេព្រោះពួកគាត់បានដឹងពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម និងលោក ប្រាក់ ចាន់រឿន ហើយដែលមានទំនាក់ទំនងមិនធម្មតាគឺប្រៀបបានដូចបងនិងប្អូនមិនមែនជាចៅហ្វាយនាយនិងកូនចៅទេ។
ដូចជាក្នុងខណៈពេលមិនទាន់មានការតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលជាផ្លូវការនោះ ក្រុមមន្ត្រីចាស់ៗ នៅក្នុង មន្ទីរ ក៏បានទទូច សូមឱ្យ គណៈអភិបាលខេត្តព្រះសីហនុ ពិសេសលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម មុន នឹងសំរេចតែងតាំងមន្ត្រីណាម្នាក់ ធ្វើជាប្រធានមន្ទីរ ត្រូវគិតឱ្យបានច្បាស់លាស់ ហើយត្រូវជៀសវាងនូវ អំពើ ពុករលួយ និងបក្ខពួកនិយមឬគ្រួសារនិយម ។ ដូចជា ការលើកឡើងរិះគន់យ៉ាងចំៗ ពីសំណាក់មន្ត្រីថាមានការលើកបន្តុបកូនរបស់លោកប្រាក់ចាន់រឿនឈ្មោះប្រាក់សំប្រាថ្នាឱ្យឡើងធ្វើជាប្រធានយ៉ាងអូតូម៉ាតិចនោះ។
ភាពមិនប្រក្រតីក្រោយការបែកធ្លាយថាលោកប្រាក់ចាន់រឿនកាលនៅជាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តព្រះសីហនុធ្លាប់មានរឿងអាស្រូវពុករលួយនិងបក្ខពួកនិយមជាច្រើន។ ហើយអំពើពុករលួយនោះរួមមាបើកដៃឱ្យឈ្មួញជីកកាយអាចម៍ដីនៅក្បែរជើងភ្នំបូកគោស្ថិតក្នុងភូមិព្រែកទុលឃុំ ទឹកថ្លា ស្រុកព្រៃនប់ ដែលមានឧកញ៉ា ហាន់ ឃាង ជាអ្នកម៉ៅការចាក់បំពេញដីលើផ្ទៃដីទំហំប្រមាណ ជាង៤០០ហិកតា ជូនក្រុមហ៊ុនសាង សង់រោងចក្រប្រេងកាតដែលមានទីតាំងក្នុងភូមិសាស្ត្រខាងលើដោយក្នុងមួយថ្ងៃៗគេដឹកអាចម៍ដី រាប់ពាន់រថយន្ត បែនខ្នាតធំ ដោយពុំ មាន ច្បាប់ ពីក្រសួងរ៉ែនិងថាមពលនោះទេ ។ ហើយដែលជាហេតុមួយធ្វើឱ្យបាត់ចំណូលរដ្ឋ រាប់សែនដុល្លារ នៅឆ្នាំ២០១៣ និង បន្តមកឆ្នាំ២០១៤កន្លងមកនេះ។
តាមប្រភពផ្ទៃក្នុងគេបន្តទៀតថាកន្លងមកលោកប្រាក់ចាន់រឿនក៏បានបើកដៃឱ្យឈ្មួញកាយអាចម៍ ដីចាក់លុបសមុទ្រ ជាច្រើនកន្លែងដូចជានៅស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់និងក្រុងព្រះសីហនុ ជាដើមក៏ដូចជា ក្នុងពេលថ្មីៗនេះ ហើយ ដែលឈ្មួញមួយរូបរហូតហ៊ានយកឈ្មោះ សម្តេចមួយនោះមកកាងចាក់ដីលុបសមុទ្រ ធ្វើជាគំរូអាក្រក់ឱ្យពលរដ្ឋមើលទៀតផង។ ជាងនេះទៅទៀតនោះគឺករណីឃុបឃិតជាមួយឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ ភាពមិនប្រក្រតីនោះ គឺ ប្រាក់ ចាន់រឿន បានបង្កើតគំរោងឃុបឃិត ទិញដីពីរដ្ឋ ដោយភាពមិនប្រក្រតី ស្ងាត់ៗ ជាមួយ លោក ស៊ុយ សែម ឱ្យទៅជាកម្មសិទ្ធិរបស់ ប្រាក់ ចាន់រឿន យ៉ាងស្ងាត់ស្ងៀមបំផុតរហូតបច្ចុប្បន្ន ដោយគ្មានថ្នាក់ ក្រោម ណាម្នាក់ហ៊ានក្អក ឡើយ ព្រោះតែខ្លាចគាត់ដកតំណែង ។
ក្រៅពីនោះលោកប្រាក់ ចាន់រឿន ក៏បានបើកដៃឱ្យក្រុមឱកាសនិយមដែលជាអ្នក មានទ្រព្យសម្បិត្ត និង អំណាចចាប់ដី លុបបឹងព្រែកទប់ដែលជាតំបន់ទឹកស្អាតក្រុងព្រះសីហនុ និងជាអាងទឹកដ៏សំខាន់សំរាប់ផ្គត់ផ្គង់ទឹកស្អាតឱ្យរដ្ឋាករទឹកស្វយ័តខេត្តព្រះសីហនុពុះអង្កន់ចែកគ្នាចាក់ដីលុបធ្វើជាកម្មសិទ្ធិស្ទើររលាយបាតបឹងទៅហើយ។
គេនិយាយទៀតថា លោកប្រាក់ ចាន់រឿន បានបញ្ជូនកូនប្រុសពីរនាក់ក្នុងនោះម្នាក់ឈ្មោះ ប្រាក់ ចាន់វាសនា ឱ្យកាន់តួ នាទីជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរឧស្សាហកម្ម និងម្នាក់ទៀតឈ្មោះ ប្រាក់ សំប្រាថ្នា ឱ្យធ្វើជាអនុប្រធាន អង្គ ភាពរដ្ឋាករទឹកស្វ័យតខេត្តទាំងវ័យក្មេង៕






លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច
...Read more
រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:52 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

