ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 11:29 នាទី ចំនួនអានៈ 1931

ស្រ្តីវ័យ​២៥​ឆ្នាំម្នាក់​បាន​ចោទថា អ្នក​លក់​នុំបុ័ង​នៅ​មុខ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័នទី​៧ ក្នុង​ភូមិ​ទ្រាំ សង្កាត់ស្លក្រាម ក្រុម​សៀម​រាប មានគ្នា​៤​នាក់​ព្រួត​វាយ​បោច​សក់​ ទះ​កំ​ភ្លៀងមក​លើ​រូប​នាង​ នៅវេលាម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែគុម្ភៈ ឆ្នាំ២០១៤នេះ។

នាង​ ស-និមល​ ជា​ជន​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ភ្លាមៗ​បន្ទាប់​ពី​ក្រុម​ប៉ូលីស​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​បាន​នាំ​ពួក​គេ​ទៅ​សាក​សួរ​បំ​ភ្លឺ​បន្ទាប់​ពី​កើត​ហេតុថា នាង​ជា​អ្នក​ស្រុក​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​យក​កូន​ប្រុស​អាយុ​ក្រោម​១ឆ្នាំមក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កុម៉ារខាង​លើ។ នាង​បន្តថា មុន​ពេល​កើត​ហេតុ​នាង​បាន​មក​ទិញ​នុំបុ័ង​ពី​ជន​ដៃ​ដល់​ខាង​លើ​ ដោយ​សុំ​អោយ​អ្នក​លក់​ដាក់​ប័រ​អោយ​ច្រើន​បន្តិចចាំ​នាង​ថែម​លុយ​អោយទោះ​អស់​ប៉ុន្មាន​ក៏ដោយ តែ​​អ្នកលក់​មិន​បាន​ថែម​ប័រ​ទេ​ ថែម​ទាំង​អាំង​នុំបុ័ង​ខ្លោច​អោយ​នាង​ទៀត នាងខឹង​ក៏​បោះ​នុំ​បុ័ង​នោះ​ចោល​ទៅ តែ​ស្រាប់​តែ​​អ្នក​លក់​រើស​យក​នុំ​បុ័ង​មក​គប់​ក្បាល​នាង ហើយ​យក​ដប​ទឹក​សុទ្ធគប់​នាង​ទៀត មិន​តែ​ប៉ុណ្ណោះ​មាន​បក្ខ​ពួក​អ្នក​លក់​បី​នាក់​ទៀត​មក​ព្រួត​វាយ​នាង​​ ក្នុង​នោះ​មាន​ស្រី​៣នាក់​ប្រុស​ម្នាក់​។​​

នាង​បន្តទៀត​ថា នាង​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឪពុក​អោយ​ជួយ​ទំ​នាក់​ទំ​នង​ទៅ​ប៉ូលីស ព្រោះ​នាង​មិន​មាន​ស្គាល់​អ្នក​ណា​ទៅ​ខេត្ត​សៀម​រាប​នេះទេ។ មួយ​ស្របក់​ក្រោយ​មក​ប៉ូលីស​បាន​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​នាំ​ទាំង​នាង​ និង​ជន​ដៃ​ដល់ទៅ​សាក​សួរ​បំ​ភ្លឺនៅ​ប៉ុស្តិ៍រដ្ឋ​បាល​សង្កាត់​ស្លក្រាម។ បន្ទាប់​ពី​បំ​ភ្លឺ​រួច​នាង​បាន​សុំ​ប៉ូ​លីស​ត្រ​ឡប់​ទៅ​មើល​កូន​នៅ​ឯ​មន្ទីរ​ពេទ្យ​ ព្រោះ​នាង​បាន​ផ្ញើ​កូន​ជា​មួយ​អ្នក​សំរាប​នៅ​មន្ទីរ​ពេទ្យ​គ្រែ​នៅ​ក្បែរ​គ្នា ហើយ​មុន​ចេញ​ទៅ​នាង​បាន​លួច​សួរទៅ​លោក​ប៉ូលីស​ថា តើ​អ្នក​វាយ​ខ្ញុំ​ត្រូវ​ជាប់​ឃុំ​ឬ​យ៉ាង​ណា? ប៉ូលីស​ឆ្លើយ​ថា មិន​អាច​ដាក់​ឃុំ​គេ​បាន​ទេ គេ​មាន​អ្ន​ក​មក​ធានា ចំ​ណែង​ឯ២នាក់​ទៀត​គេច​បាត់​រក​មិន​ឃើញ។

មីង អៀន-ស៊ីយ៉ាត អាយុ​៤៨​ឆ្នាំ​មាន​មុខ​របរ​ជា​អ្នក​លក់​ដូរ​បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប ដែល​ជា​អ្នក​បង្ក​ហេតុ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី​០៦​នេះ​ថា អ្នក​ទិញ​នុំបុ័ង​ខាង​លើ​សុំ​អោយ​គាត់​ដាក់​ប័រ​អោយ​ច្រើន​ គាត់​សួរ​ទៅ​វិញ​ថា ដាក់​ប៉ុន្មាន? គេ​ថា​ដាក់​ប៉ុន្មាន​ដាក់​ទៅ​ គាត់​មិន​ដឹង​ដាក់​ប៉ុន្មាន ក៏ដាក់​តែ​ធម្មតា​ហើយ​យក​តំលៃ​តែ​២​ពាន់​រៀល​ធម្មតា។ អ្នក​ទិញ​ក៏​យក​នុំ​បុ័ង​បោក​ចោល​ហាក់​ឌឺ​ដង​អោយ​គាត់​ជា​មនុស្ស​ចាស់​គាត់​ខឹង​ទប់​ចិត្ត​មិន​បាន​ក៏​រើស​នុំ​បុ័ង​បោះ​ទៅ​លើ​នាង(ស-និមល)។ មីង​ស៊ី​យ៉ាត​បន្ត​ថា នាង​ស-និមល ជេរ​គាត់​ថា មី​កញ្ចាស់​នេះ​ខ្លាំ​ងតើ គាត់​រត​ទៅ​ចង្អុល​ក្បាល​នាង​ នាង​ក៏ចាប់​ទាញ​អាវ​គាត់​ឡើង​រហែក​ដាច់​ឡេវ គាត់​ក៏​បោច​សក់​នាង​រួច​នាង​ក៏ប្រ​តាយ​ប្រ​តប់​ជា​មួយ​គាត់​។ មីង​ស៊ីយ៉ាត​បន្ត​ថា នាង​និមល​បាន​ចោទថា គាត់​មាន​គ្នា​៤​នាក់​ទៅ​វាយ​នាង ក្នុង​នោះ​ម្នាក់​ជា​ក្មួយ​របស់​គាត់​មក​ជួយ​ឃាត់ ឯ២​នាក់​ទៀត​អ្នក​មក​ទិញ​នុំ​បុ័ង​គេ​ជួយ​ឃាត់​ដែរ។ មីង​ស៊ីយ៉ាត​បន្ថែម​ថា គាត់​មិន​បាន​វាយ​នាង​និមល​បែក​ក្បាល​ហូរ​ឈាម​អីទេ គ្រាន់​តែ​គប់​និង​នុំ​បុ័ង​ ហើយ​បោច​សក់​តែ​ប៉ុណ្ណោះ។

នាង សុខ-ស្រីពៅ មាន​អាយុ​២៣​ឆ្នាំ មុខ​របរលក់​ដូរ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​អាស័យ​ដ្ឋាន​ដូច​គ្នា​ជា​មួយ​មីង​ស៊ី​យ៉ាត​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ដូច​គ្នាថា ហេតុ​ការណ៍​គឺ​ដូច​មីង​របស់​នាង​និយាយ​ទាំង​អស់ ហើយ​នាង​មិ​ន​បាន​វាយ​នាង​និមល​ទេ គឺ​នៅ​ពេល​នាង​ឃើញ​មីង​នាង​ និង​និមល​ឈ្លោះ​ប្រ​វាយ​ប្រ​តប់​គ្នា នាង​បាន​ទៅ​ចាប់​ទាញ នាង​និមល​ ចេញ​មិនអោយ​ប្រ​វាយ​ប្រ​តប់​ជា​មួយ​មីង​នាងតែ​ប៉ុណ្ណោះ។ ស្រី​ពៅ​បាន​បន្ថែម​ថា ២នាក់​ទៀត​ជា​អ្នក​មក​ពិសារ​នុំ​បុ័ង​មិន​មែន​ក្រុម​បង​ប្អូន​នាង​ទេ គេ​គ្រាន់​តែ​ជួយ​ឃាត់រួច​ក៏មិន​ដឹង​ទៅ​ណា​បាត់។

លោក អ៊ំ-ពិសិដ្ឋ មន្រ្តី​ប៉ូលីស​ប៉ុស្តិ៍​ស្ល​ក្រាម​ទទួល​បន្ទុក​សាក​​សួរ​បំភ្លឺ​សំនុំ​រឿង​ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មានយើង​នៅ​ប៉ុស្តិ៍​ខាងលើ​ថា ភាគ្គី​ទាំង​សង​ខាង​ជជេក​យក​ឈ្នះ​​រៀង​ខ្លួនចចារ​គ្នា​មិន​ត្រូវ។ លោក​បន្ថែម​ថា ជន​រង​គ្រោះ​ប្តឹង​សុំ​សង​ការ​ខូច​ខាត​និង​ជំនឺចិត្ត​២​ពាន់​ដុល្លារអាមេរីក​ ឯភាគ្គី​អ្នក​បង្ក​ហេតុ​ថា មិន​ព្រម​អោយ​សូម្បី​១សេន ព្រោះ​នាង​និមល​បាន​ជេរគាត់​ជា​មនុស្ស​ចាស់​ហើយ​បាន​ទាញ​អាវ​គាត់​ឡើង​រហែក​ទៀត​ផង។ លោក​ប៉ូ​លីស​បន្ថែម​ថា មីង​ស៊ី​យ៉ាត បាន​ឆ្លើយ​ថា ពិត​ជា​បាន​បោច​សក់​នាង​មែន​ ដោយ​សា​តែ​នាង​គប់​នុំបុ័ង​ចោល​ឌឺ​លើ​ទឹក​ដី​របស់​គាត់​លក់​ដូរ។

លោក ញឹក-សុផល មេប៉ុស្តិ៍​ស្លក្រាម់​បាន​ប្រាប់​នៅ​រសៀល​ដដែល​ថា លោក​អោយ​កូន​ចៅ​ទៅ​គូស​ប្លង់​បន្ថែម និង​សាក​សួរ​អ្នក​បាន​ឃើញ​ហេតុ​ការណ៍​ដើម្បី​អោយ​ដំ​ណើរ​រឿង​ច្បាស់​លាស់​ជាង​នេះ ព្រោះ​ឥឡូវ​ភាគ្គី​សង​ខាង​ប្រ​កែក​យក​ឈ្នះ​រៀង​ខ្លួន។ លោក​បន្ថែមថា បើ​ចចារ​គ្នា​មិន​ត្រូវ​មាន​តែ​បញ្ជូន​សំ​ណុំ​រឿង​ទៅ​លើ​ទៀត​តែ​ម៉ុណ្ណោះ។

ស-និមល​ ជា​ជន​រង​គ្រោះ​សូម​អំ ពាវ​នាវ​ដល់​សមត្ថ​កិច្ច​ខាង​លើ​មេត្តា​ជួយ​ផ្តល់​យុ​ត្តិ​ធម៌​ដល់​រូប​នាង​ព្រោះ​ នាង​ត្រូវ​បាន​គេ​ព្រួត​វាយ​លើ​រូប​នាង​ដល់​ទៅ​៤នាក់​ រួច​ឆ្លើយ​មិន​ទទួល​ខុស​ត្រូវ​បែបនេះទៅ​វិញ។

ស-និមល បាន​ប្រាប់​បន្ថែម​នៅ​រសៀល​ថ្ងៃទី​៦​នេះ​ថា កាល​ពី​យប់​កើត​ហេតុ​ភ្លាម​ៗ​ប៉ូលីស​មិន​បាន​ទាម​ទា​អោយ​នាង​បង្ហាញ​សាក្សី និង​ស្លាក​ស្នាម​ទេ តែ​ដល់​រសៀល​​ថ្ងៃនេះ​ទើប​ អោយ​នាង​រក​សាក្សី រក​របួស​ស្នាម តើ​នាង​ទៅ​រក​សាក្សី​ឯណាទៅ​ បើ​រំ​ល​ង​ទៅ​១យប់​និង​កន្លះ​ថ្ងៃទៅ​ហើយ ម្យ៉ាង​ទៀត​នាង​ជា​អ្នក​នៅ​ស្រុក​ឆ្ងាយទៀត គ្មាន​​​ស្គាត់​អ្នក​ណាម្នាក់នៅ​សៀម​រាប​នេះ​ទេ ហើយ​ស្នាម​លើ​ផ្ទៃមុខ​ក៏រលុប​បាត់អស់ ឯសក់​ក្បាល​ដែល​គេ​បោច​ក៏សិត​ឡើង​ស្អាត​ទៅ​ហើយ ឱ!​ព្រះ​អើយ​នេះ​ឬកម្ពុជា​៕ ដោយ​៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1501ដង ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត   អាន1932ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1881ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1760ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1996ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1683ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2459ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2091ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2064ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1842ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      828នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    828នាក់
ខែនេះ    16371នាក់
ឆ្នាំនេះ   299023នាក់
សរុប   57650419នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:05