សម័យកាល បច្ចេកវិទ្យាបាននឹងកំពុងមានភាពរីកចំរើនយ៉ាងឆាប់រហ័សស្ទើរតែមិនគួរអោយជឿ។ អ្នកបច្ចេកវិទ្យាជាច្រើនបាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីបម្រើលើឯកទេសការងារមួយនេះ។ បច្ចេកវិទ្យាកុំព្យូទ័រ និងទូរស័ព្ទដៃ បាននឹងកំពុងដំណើរការទន្ទឹមគ្នា ដែលធ្វើអោយអ្នកប្រើប្រាស់តាមស្ទើតែមិនទាន់។ មានក្រុមហ៊ុនល្បីៗជាច្រើន បាននឹងកំពុងប្រគួតប្រជែងគ្នាលើទីផ្សារដើម្បីស្វែងរកប្រាក់ចំនេញ ពីអតិថិជនរបស់ខ្លួនដោយការផ្ដល់ជូនអោយអតិថិជនរបស់ខ្លួននូវ ផលិតផល សេវាកម្ម ជាមួយគុណភាពល្អឥតខ្ចោះរបស់ខ្លួន។
ទូរស័ព្ទចំនួនបីប្រភេទដែលកំពុង ទទួលការប្រើប្រាស់ច្រើនជាងគេបំផុតនៅប្រទេកម្ពុជា នោះមានដូចជា៖ Nokia, Samsung និង iPhone។ ក្រុមហ៊ុនទូរស័ព្ទដែលបានលើកឡើងទាំងបីនេះ បានអភិវឌ្ឍន៍ទូរស័ព្ទរបស់ខ្លួន រហូតដល់ បច្ចេកវិទ្យាទូរស័ព្ទឆ្លាត (Smart Phone) ដោយប្រើនប្រាស់ ការចុចលើផ្ទៃអេក្រង់ (Touch Screen) ដែលផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ រហូតមកដល់ពេលនេះ ក្រុមទាំងបីខាងលើ បានប្រើប្រាស់នូវ បច្ចេកវិទ្យារៀងខ្លួនដូចតទៅ៖
១. Nokia បានប្រើនូវប្រព័ន្ធ Software របស់ក្រុមហ៊ុន Microsoft (OS Windows 8)
២. Samsung បានប្រើប្រាស់នូវប្រព័ន្ធ Software របស់ក្រុមហ៊ុន Google (OS Android)
៣. iPhone បានប្រើប្រាស់នូវប្រព័ន្ធ Software របស់ខ្លួន (IOS) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Apple
*** ប៉ុន្តែ ថ្មីនេះគឺនៅ ខែកុម្ភៈ ឆ្នាំ ២០១៤ Nokia បានចេញ ទូរស័ព្ទដៃ Series X ដែលមាន ដូចជា X, X+ និង XL ដែលផ្លាស់ប្ដូរប្រព័ន្ធដំណើរការរបស់ខ្លួន ដោយងាកមកប្រើប្រាស់ ប្រព័ន្ធ Android របស់ Google វិញ។ តើការផ្លាស់ប្ដូរប្រព័ន្ធដំណើរការនេះ នឹងអាចអោយ ក្រុមហ៊ុន Nokia អាចវាយលុកលើទីផ្សាបានដល់កំរិតណា?
Nokia Lumia Icon ជាទូរស័ព្ទឆ្លាតចុងក្រោយដែល ប្រើប្រាស់ ប្រព័ន្ធ Windows Phone ចុងក្រោមមុនពេលដែល Nokia បានងាកមកប្រើប្រាស់ប្រព័ន្ធ Android ជំនួសវិញ។ ប៉ុន្ដែ Nokia ទើបតែប្រើនូវប្រព័ន្ធ Android OS, v4.1.2 (Jelly Bean) តែប៉ុននោះ ស្របពេលដែល Samsung Galaxy S5 ប្រើប្រព័ន្ធ Android OS, v4.4.2 (KitKat) និងក្រុមហ៊ុន Apple បានចេញ Apple iPhone 5s ប្រើប្រាស់ប្រព័ន្ធ iOS 7, upgradable to iOS 7.0.6។
Nokia Series X



Sumsung Galaxy S5


iPhone 5S






ព័ត៌មានរំអិតសូមចូលទៅកាន់ http://www.gsmarena.com/






ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
| ថ្ងៃនេះ | 659 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8866 | នាក់ |
| ខែនេះ | 78578 | នាក់ |
| ឆ្នាំនេះ | 475586 | នាក់ |
| សរុប | 57826982 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:21 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

