ករកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់តាមផ្លូវជាតិលេខ៣បានរអ៊ូរទាំពីទីតាំងជញ្ជីងថ្លឹងរថយន្ត មួយកន្លែង ទើបនិងបង្កើតថ្មីៗនៅចំណុច ភូមិព្រែកស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺកំពុងតែរងការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ចំពោះសកម្មភាពពុករលួយ ដូចជាការធ្វើស្លាកលេខម៉ូតូ ស្លាកលេខរថយន្ត ដោយនិយមបក្ខពួក ឲ្យមានលក់លេខល្អៗ ដូចជា លេខការ៉េ លេខសាម ជាដើម កំណត់តម្លៃយ៉ាងខ្ពស់។
លោក ហ៊ុន សែន បានព្រមានធ្ងន់ៗអំពីករណីរថយន្តដឹកលើសទម្ងន់ ។ ប៉ុន្តែនៅតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺមានជញ្ជីងថ្លឹងរថយន្តមួយកំពុងធ្វើសកម្មភាពបំពានទៅ នឹងសេចក្តីអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ។ នោះគឺជញ្ជីងថ្លឹងរថយន្តរបស់មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ស្ពឺដែលកំពុងកាក់កបសំបើមដោយមិនខ្វល់អំពីការហិនហោច រលំរលាយផ្លូវនោះឡើយ ។ទីតាំងជញ្ជីងថ្លឹងរថយន្តនេះកំពុង តែឃុបឃិត បើកដៃឲ្យក្រុមឈ្មួញធំៗ ធ្វើសកម្មភាពដឹកជញ្ជូនទំនិញ ផ្ទុកលើសទម្ងន់បើកឆ្លងកាត់ យ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីការខូចខាតស្រុតប្រេះស្រាំផ្លូវជាតិ ដែលទើបនិងកសាងរួចរាល់ថ្មីៗនោះទេ។ បើទោះបីជាផ្ទុកលើសទម្ងន់ ខុសលក្ខណៈបច្ចេកទេសក៏ដោយ ឲ្យតែក្រុមឈ្មួញចូលបង់លុយ ទៅតាមការកំណត់ ឲ្យមន្ត្រីសាធារណការ ដែលប្រចាំនៅទីតាំង ជញ្ជីងថ្លឹងរថយន្តនោះ គឺចប់សព្វគ្រប់ទៅហើយ ចង់រថយន្តដឹកទំនិញ បំផ្លាញផ្លូវជាតិលេខ៣ ឲ្យបាក់ស្រុតប្រេះស្រាំបែបណា ក៏លោក កាន់ ឆាយហុង មិនដែលខ្វល់អ្វីឡើយ គិតតែរឿងប្រមូលលុយយកទៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្ត ធំៗដឹកទំនិញលើសទម្ងន់ បើកឆ្លងកាត់ជញ្ជីងថ្លឹងរថយន្ត នៅក្នុងស្រុកបរសេដ្ឋបន្តកន្ទុយគ្នា ដូចដែលប្រជាពលរដ្ឋបានអះអាងថា ការដឹកជញ្ជូនទំនិញខុសច្បាប់ និងស្របច្បាប់ដែលសុទ្ធតែ ផ្ទុកលើសទម្ងន់របស់ក្រុមឈ្មួញធំៗ បានធ្វើឡើងនៅពេលយប់ ៕






បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
| ថ្ងៃនេះ | 558 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6719 | នាក់ |
| ខែនេះ | 6719 | នាក់ |
| ឆ្នាំនេះ | 289371 | នាក់ |
| សរុប | 57640767 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

