រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ នឹងបក្ខពួ

ដោយៈ ភ្នំពេញ ថ្ងៃទី 12 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 1644

មាន​មន្រ្តី​រាជ​ការ​បាន​នាំ​គ្នា​ខ្សឹប​ខ្សៀវ​ចេញ​ពី​ក្រសួង​សាធារ​ណការ​ឲ្យ​ដឹង​ថា ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ មាន​ការ​ទាក់​ទិន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​​​ការ​​បែង​​ចែក​​​ផល​​ប្រ​យោ​ជ​ន៍ ​ឬ​​​ប្រាក់​​រង្វាន់​​​លើក​​​ទឹក​​ចិ​ត្ដ ​ដែល​​បាន​មក​ពី​​ការ​ផ្ដល់​​សេវា​សាធារណៈ ​មិន​​ត្រូវ​បាន​​បែង​ចែក​ ឱ្យ​មាន​​សមភាព ​ក្នុង​ចំណោម​​មន្ត្រី​​ពាក់​ព័ន្ធ​​នោះ​ទេ​ គឺ​​មាន​តែ​​រដ្ឋ​មន្ដ្រី ​កូន​ប្រសារ​​រដ្ឋ​មន្ដ្រី​ និង​​មន្ត្រី​​ជំនិត​ ២-៣ ​នាក់​​ប៉ុណ្ណោះ ​ដែល​​អាច​​ទទួល​បាន​​ផល​ ពី​​លុយ​ខ្មៅ​​ទាំង​អស់​នោះ ​មន្ត្រី​​ដទៃ​​គ្មាន​​សិទ្ធិ​​ដឹង​ឮ ​និង​​សួរ​នាំ​​នោះ​ទេ​​។​

ប្រភពខាងលើនេះបាន​លើកឡើងទៀតថា អំពី​ភាពមិនប្រក្រតី នៅក្នុង​ក្រសួង​សាធារណការ ដូចជា​បញ្ហា​ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់​សេវាសាធារណៈ ឆ្នាំ​២០១៣ មិនបាន​យក​មក​បែងចែក ជាទូទៅ​ទេ គឺ​មានតែ​រដ្ឋមន្ដ្រី កូនប្រសារ​រដ្ឋមន្ដ្រី និង​មន្ត្រី​ជំនិត ២-៣ នាក់​ប៉ុណ្ណោះ ដែល​ទទួលបាន​ផល​ទាំងអស់នោះ ។ សម្រាប់​តារាង បែងចែក​ថវិកា​ទទួល​បាន ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ​ការផ្ដល់សេវា សាធារណៈ​ឆ្នាំ​២០១៤ លើក​ទី​១ និង​លើក​ទី​២ គ្មាន​តម្លាភាព ដោយ​មិនបាន​ឆ្លង កាត់​ការឯកភាព ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ក្រសួង ឱ្យបាន​ទូលំទូលាយ មានការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា តែ​២-៣ នាក់​ប៉ុណ្ណោះ ដូច​មានកំណត់ តាម​ទំហំ​ទឹកប្រាក់ ក្នុង​តារាង លេខ​រៀង​ទី​១, ៣, ៤ និង​៥​។​

​មានការ​បញ្ជាក់​ផងដែរ​ថា ទឹកប្រាក់​ចំណែក របស់​រដ្ឋមន្ដ្រី ស្រូបទឹក​ប្រាក់ លើសលប់​អស់ ៩​ភាគរយ ត្រូវជា ១៣.៥០០.០០០ រៀល​នៃ​ចំនួន​ទឹកប្រាក់ សរុប ១៥០,​០០០,០០០ រៀល ។ ទឹកប្រាក់​ជា​ចំណែក របស់​រដ្ឋលេខាធិការ ពិនិត្យឃើញ​លេចធ្លោ​តែ ៣ រូប ដែលជា​អ្នក​ជំនិត រដ្ឋមន្ដ្រី ដោយឡែក​រដ្ឋលេខាធិកា​រ ៤ រូប​ទៀត បាន​ចំណែក​ទាប​ជាង ក្នុង​ចំនួន​យ៉ាងច្រើន ពោលគឺ​រដ្ឋលេខាធិការ មាន​ប្រភេទ ៥.៣៣ ភាគរយ​, ៣.៣៣ ភាគរយ និង ១.៣៣ ភាគរយ ។ ចំពោះ​ទឹកប្រាក់​ជា​ចំ​ណែក របស់​អនុរដ្ឋលេខាធិការ ១០ រូប ទទួលបាន​តិចជាង ថ្នាក់​អគ្គនាយក អគ្គនាយករង​រដ្ឋបាល ចំនួន ៤ រូប ទទួលបាន ១.០៨២ ភាគរយ​ក្នុង​ម្នាក់ ។​

​ដោយឡែក ទឹកប្រាក់​ជា​ចំណែក របស់​នាយកដ្ឋាន គណនេយ្យ​ហិរញ្ញវត្ថុ មាន​បរិមាណ ធំ​ហួសប្រមាណ​គឺ ៩.៣៣ ភាគរយ​ស្មើ ១៤.០០០.០០០ រៀល លើសពី​ចំណែក របស់​អង្គភាព​ដទៃ ហើយ​ទន្ទឹមនឹងនេះ នាយកដ្ឋាន​គណនេយ្យ​ហិរញ្ញវត្ថុ ជា​មុខសញ្ញា​មួយ មាន​ចំណូល​ក្រោម​តុ ពី​គ្រប់​មុខព្រួញ​ទាំងអស់​ក្នុង​ក្រសួង ។ ពាក់ព័ន្ធ​នឹង​ការដក​ទុក សម្រាប់​រាល់​ការចំណាយ​ផ្សេងៗ ច្រើន​លើសលប់​ពេក ៤៩.០០០.០០០ រៀល ដែល​ទីបំផុត​មួយផ្នែកធំ នៃ​ទឹកប្រាក់​នេះ​បាន​ធ្លាក់ ទៅលើ​តែ​បក្ខពួក ៣-៤ នាក់​ខាងលើ ដដែល​ជា​ដដែល ។​

​លិខិត​បាន​រំលឹក​ទៀតថា ស្ដែង​ចេញពី​ការបែងចែក ទឹកប្រាក់​រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់សេវា សាធារណៈ កន្លងមកនេះ អាច​បញ្ជាក់បាន​ថា មានការ​បែងចែក​ជាប​ក្ខ​ពួក យ៉ាង​ដាច់ស្រឡះ ដោយ​រា​ប់ប​ញ្ជូ​ល សាច់​បង្កើត សាច់​ឆ្ងាយ និង​សាច់​ដទៃ​។ ក្រុម​រដ្ឋលេខាធិការ ៣-៤ នាក់ និង​ក្រុម​អនុរដ្ឋលេខាធិការ ៥-៦ នាក់ ត្រូវបាន​ចាត់ទុកជា​សាច់​ដទៃ ដោយ​ប្រធាន​ស្ថាប័ន មិនបាន​យក​ចិ​ត្ដ​ទុកដាក់ និង​មិនបាន​បែងចែក​ការងារ ឱ្យ​សមស្រប​តាំងពី​អាណ​ត្ដិ​ទី​៤ រហូតមកដល់ អាណ​ត្ដិ​ទី​៥ ក៏​រឿងរ៉ាវ​ចេះតែ​បន្ត កើតមាន​ដដែលៗ​។ សរុបមក ក្រុម​ទាំង ២​ខាងលើនេះ មានការ​ឈឺចាប់​ហួស​ពី​ការ​ស្មាន ដោយ​ខ្សត់​ទាំង​ការងារ ខ្សត់​ទាំង​ផល​កម្រៃ​ស្របច្បាប់​ផ្សេងៗ រាប់ទាំង​កម្រៃ​សេវា សាធារណៈ ជាដើម ។

​ជាគោលការណ៍​កម្រៃ ដែល​បានមក ពី​សេវាសាធារណៈ គប្បី​បែងចែក​សម្រាប់ ថ្នាក់ដឹកនាំ តាម​ឋានានុក្រម ឲ្យ​បាន​ស្មើរ​គ្នាៗ រាប់​ចាប់ពី​រដ្ឋមន្ដ្រី រហូតដល់​ថ្នាក់​នា​យកដ្ឋាន លើកលែងតែ​អង្គភាព ដែល​រក​ចំណូល​ផ្ទាល់ ត្រូវ​ទទួលបាន​លើស អង្គភាព​គ្មាន​ចំណូល​។ នេះ​ជា​កម្រៃ ស្របច្បាប់ ដឹងឮ​និង​ឃើញ​ទាំងអស់គ្នា ក្រុម​របស់​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហ៊ាន​កេង​ពន្លើស មិន​ខ្មាសអៀន យ៉ាងនេះ​ទៅហើយ ទម្រាំ​តែ​កម្រៃ​មិន​ស្របច្បាប់ ច្រើន​រាប់មិនអស់​នោះ ច្បាស់​ជា​ថ្នាក់ក្រោម ដែល​សុទ្ធ​តែជា​សាច់​ដទៃ មិនដែល​បានទទួល មួយ​សេន​ណា​ឡើយ ។​

​មន្ដ្រី​បុគ្គលិក​តូចតាច ក្នុង​ក្រសួង​សាធារណការ បាន​ចំអក​ថា ប្រធាន​ស្ថាប័ន​បច្ចុប្បន្ន មិន​ស័ក្ដិ​សមជា​ថ្នាក់ដឹកនាំ ប្រកបដោយ​សុភ​វិនិច្ឆ័យ មានការ​ត្រិះរិះ​ពិចារណា គិតគូ​ពី​ជីវភាព​ថ្នាក់ក្រោម និង​បែងចែក​ការងារ ដោយ​សមធម៌​នោះទេ សូម្បី​ថ្នាក់ដឹកនាំ ជា​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​មួយចំនួនធំ ត្រូវគេ​ធីប​ចោល​មិន​ប្រើ មិន​ផ្ដល់​ការងារ​ឱ្យធ្វើ ។ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយក្រុម​តូច និង​អគ្គនាយក​មួយរូប ដែល​បាន​រាប់​ថា ជា​សាច់​បង្កើត​មានការ​ងារ និង​គម្រោង​កាន់​រាប់​មិន​អស់ ប្រើ​រថយន្ដ​រដ្ឋ​ក្នុង​ម្នាក់ៗ ៣-៤ គ្រឿង ខណៈដែល​មន្ត្រី​ជា​សាច់​ដទៃ សឹងតែ​មិនមាន​របប​រថយន្ត ប្រើប្រាស់​ផង​ទេ​។​

​ផលវិបាក​មួយទៀត​នោះ នៅពេល​រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ឱ្យ​ថ្នាក់ដឹកនាំ ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើង​ទៅ ជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​គ្រប់ ខេត្ដ​-​រាជធានី ដើម្បី​តាមដាន​ត្រួតពិនិត្យ គោលនយោបាយ របស់​រាជរដ្ឋាភិបាល អាណ​ត្ដិ​ទី​៥  ប្រធាន​ស្ថាប័ន​មិន​បង្ក លក្ខណៈ​ងាយស្រួល​នោះទេ ពោលគឺ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មួយចំនួនធំ ដែល​មិនមាន​លទ្ធភាព ឬ​មិនមាន​គម្រោង​កាន់ គ្មាន​ចំណូល កំពុង​ជួប​ការពិបាក សម្រាប់​ការ​អនុវត្ដ​ការងារ ព្រោះ​ក្រសួង​មិន​ដោះ​ស្រាយ ផ្ដល់​ថវិកា​សោហ៊ុយ ចំណាយ​ស្នាក់នៅ ហូបចុក ឱ្យ​ឡើយ ដោយឡែក ប្រេងឥន្ធនៈ​មួយ​មុខ​ប៉ុណ្ណោះ ដែល​ក្រសួង​ទទួលបន្ទុក​ដោះស្រាយ ខុសពី​ការ​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លើកឡើងថា រាល់​ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​ក្រសួង​ស្ថាប័ន សាមី​។

​មានការ​វាយតម្លៃថា បើ​របៀប​គ្រប់គ្រង នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅតែ​រក្សា​ស្ថានភាព ដូច​បច្ចុប្បន្ននេះ​ទៀត យុទ្ធសាស្ដ្រ​កែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី​៥ ច្បាស់​ជា​មិនអាច​ទទួលបាន ជោគជ័យ​នោះឡើយ ។ ដូច្នេះហើយ​បានជា​មន្ត្រី​ដែល​គ្មាន​ខ្សែ​ទុយោ បាន​សំណូមពរ ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ពិចារណា​រៀបចំ ការគ្រប់គ្រង​នៅ ក្រសួង សាធារណការ​និង​ដឹកជញ្ជូន ឡើងវិញ​ផង និង​ចាត់​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច មក​អង្កេត​ស្រាវជ្រាវ​ស្រង់​មតិ មន្ដ្រី​បុគ្គលិក និង​បាតុភាព​ដែល​កំពុង​កើតមាន ពាក់ព័ន្ធ​បញ្ហា​ពុករលួយ ប្រកាន់​បក្ខពួកនិយម ដើម្បី​មាន​មូលដ្ឋាន វាយតម្លៃ​និង​ចាត់វិធានការ កែទម្រង់​ឲ្យ​បាន​ទាន់​ពេលវេលា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2765ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1598ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1758ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1759ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2466ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1629ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1541ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1902ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1729ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2711ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      428នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    428នាក់
ខែនេះ    15971នាក់
ឆ្នាំនេះ   298623នាក់
សរុប   57650019នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 05:15