អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?

ដោយៈ ខេត្តប៉ៃលិន ថ្ងៃទី 16 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 06:25 នាទី ចំនួនអានៈ 1657

គ្រឿង​ចក្រ​​របស់​​ឧកញ៉ា សេង ឈុនឡេង​ បាន​កំពុង​បន្ត  ធ្វើការ​ឈូស​ឆាយ​ចម្ការដំឡូង របស់ប្រជា​​ពល​រដ្ឋ និងដីព្រៃ  ដទៃទៀត ដើម្បីធ្វើការគ្រប់  គ្រងដោយ​សម្អាងថា បានទិញដី ចំនួន ១០៥ ហិកតា នេះពីលោក  យឹម ឡាំង អភិបាល​ស្រុក​សាលា  ក្រៅ ដែល​ទើបនឹង​លើក​បន្តុបកាលពីពេលថ្មីៗនេះ។

លោកសំកូលីនជាជនរងគ្រោះដោយការរំលោភយក ដីបានឱ្យដឹងកាលពីពេលថ្មីៗ នេះថា លោកនឹងរៀបចំ​ពាក្យ  បណ្តឹងទៅតុលាការខេត្តប៉ៃលិន  ព្រោះដីរបស់លោកមានប័ណ្ណ  កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាម ច្បាប់ ដូច្នេះ​លោកត្រូវតែធ្វើ ការដោះស្រាយទៅតាមផ្លូវច្បាប់ ហើយលោកមិនទាន់ប្រាកដថា  ត្រូវពឹងពាក់មេធាវីអង្គការ អាដ​ហុ​ក ឬក៏លីកាដូនោះទេ ។

គួររំលឹកផងដែរថា បុរស ឈ្មោះ សំ កូលីន ជាម្ចាស់ដីដាំ  ដំឡូងមីបានគ្រប់គ្រងដីទាំង អស់ចំនួន ៩៥ហិកតា ដែល​មានលិខិតបញ្ជាក់ត្រឹមត្រូវដែលមាន ចុះហត្ថលេខាទទួលស្គាល់ដោយ  លោក វ័រ រួម មេឃុំស្ទឹងត្រង់ កាលពីគាត់​នៅ​ជាមេឃុំ និង លោក តាន់ តែម ប្រធានមន្ទីរ  រៀបចំដែនដីនគរូបនីយកម្មនិង សំណងខេត្តប៉ៃលិនតាំងពីឆ្នាំ ២០០៨ ។

ដីនោះលោកបាន  ដាំដំឡូងមីបានចំនួន ៥០ហិកតា  រយៈពេល ២ឆ្នាំហើយ មិនទាន់  ដកទេ ហើយនៅ​រដូវ​ប្រមូល   ផលចុងឆ្នាំនេះ គាត់បម្រុងទៅ  ដកដំឡូងមីតែពេលទៅដល់  ចំការក៏ឃើញមានប្រជាជនជា ច្រើន​នាក់​​មានគោយន្តនិងមាន ត្រាក់ទ័រព្យួរដកដំឡូងមីរបស់ គាត់គាត់ក៏ប្តឹងប៉ូលិសនៅអធិ- ការស្រុកចុះទៅ​ឃាត់បាន​គោ យន្តកន្ត្រៃ ០១ គ្រឿង និងអ្នក  រើសដំឡូងមីជាច្រើននាក់ ហើយនៅពេលនោះលោកបាន សាកសួរពួកគេ​បាន​ប្រាប់ថាគឺឈ្មោះ ពិន វណ្ណ ហៅប្រុស និង  ឈ្មោះ ម៉ៅ សាវី ជាមេការធ្វើ ការឱ្យឧកញ៉ាបានបញ្ជារឱ្យពួក គាត់ទៅ​ដក​ដំឡូងគាត់យក ដោយសេរីដោយអាងថា លោក ឧកញ៉ា សេង ឈុនឡេង និង លោកជំទាវអត់ក្រឹត្យនៅពី​ក្រោយ​ខ្នងឱ្យដកដំឡូងមីយក តាមចិត្តថែមទាំងយកត្រាក់ទ័រ ទៅព្យួរយកអស់ពីចំការដោយ សំអាងថា​ជាបទ​បញ្ជា​របស់ លោកអភិបាលស្រុក យឹមឡាំង  និងកូនប្រសារជាមន្ត្រីប៉ូលីស ។

អ្នកទាំងពីរនាក់ឪពុកនិង កូនប្រសារនេះក៏បានបោះពាក្យ សម្តីថា មិនខ្លាចអ្នកណាទាំង អស់សូម្បីតែឯកឧត្តម អ៊ី ឈាន  ជាអភិបាលនៃគណៈអភិបាល ខេត្តមានឋានជាឧត្តមសេនីយ៍ ផ្កាយមាស ៤ ក៏លោកមិនខ្លាច ដែរ ។

ប្រភពពីប្រជាពលរដ្ឋបាន  ឱ្យដឹងថា លោក យឹម ឡាំង អភិបាលស្រុកសាលាក្រៅអាង អំណាចដើរចង្អុល​លក់ដី​គេ​ឯង  ដោយមិនខ្វល់ថា ដីនោះជា  របស់អ្នកណាឡើយថែមទាំង ឃុបឃិតជាមួយលោក សែម  សុខន មន្ត្រីសុរិយោ​ដី​ស្រុក  សាលាក្រៅលួចធ្វើឯកសារកាន់ កាប់ថ្មីដោយចុះវាស់វែងស្ងាត់ៗ មិនឱ្យម្ចាស់ដីដឹងឡើយ ។

ហេតុការណ៍ដែលធ្វើឱ្យ  ម្ចាស់ដីដឹងថា មានគេវាស់ដី  របស់គាត់លក់នោះ គឺខណៈ  ពេលដែលឃើញគេចុះ​យក​ត្រាក់  ទ័រ ភ្ជួរដី កាលពីដើមខែមីនា  ឆ្នាំ២០១៤ នេះដីចំការរបស់ គាត់ស្ថិតក្នុងភូមិអន្ទងរក្សា ឃុំ ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ។ ការរំលោភយក ដីរបស់ប្រជាពលរដ្ឋពីសំណាក់ លោកអភិបាលស្រុក យឹម ឡាំង  នេះ​បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់ថា អភិបាលស្រុករូបនេះ  ពិតជាពុំខ្លបខ្លាចអំណាចឯកឧត្តម  អ៊ី ឈាន អភិបាល​ខេត្តប៉ៃលិន  សូម្បីបន្តិចបន្តួចក៏មិនមានដែរ។

លោក សំ កូលីន បាន  បញ្ជាក់ថាទាក់ទងនឹងបញ្ហានេះ លោក សែម សុខន មន្ត្រីសូរិ-  យោដីស្រុកសាលាក្រៅ ដែលទើបនឹងឡើងកាន់តំណែងថ្មី បាននិយាយបដិសេធន៍មិនទទួល ស្គាល់ឯកសារ កាន់កាប់ដីចាស់  ឬប្លង់ចាស់ ព្រមទាំងបញ្ជាឱ្យ  កូនចៅចុះវាស់វែងរាល់ថ្ងៃដោយ  មិនខ្លាចប៉ះពាល់លើដីកម្មសិទ្ធិ អ្នកណាឡើយ ។

ទាំងអភិ​បាល ស្រុកនិងមន្ត្រីសុរិយោដីស្រុក សាលាក្រៅដែលទើបនឹងឡើង កាន់អំណាចថ្មីនេះបានបដិសេធ លិខិតកាន់​កាប់​ដីធ្លីដែលមន្ទីរ សុរិយោដីបានធ្វើកន្លងមក ហើយបានឃុបឃិតគ្នាដើរ ចង្អុលវាស់វែងដីជាកម្មសិទ្ធិ របស់ប្រជា​ពល​រដ្ឋយកទៅលក់ ឱ្យឧកញ៉ា សេង ឈុនឡេង និង ជំទាវអត់ក្រឹត្យ ។

ដោយសារ តែមានតម្រូវការពីឧកញ៉ាសេង  ឈុនឡេង ដែលរស់នៅភូមិអូរ រអិល សង្កាត់ស្ទឹងកាច់ ខេត្ត  ប៉ៃលិននេះហើយទើបធ្វើឱ្យ លោក យឹម ឡាំង អភិ​បាល ស្រុកសាលាក្រៅ និងលោក  សែម សុខន មន្ត្រីសុរិយោដី  ស្រុកសាលាក្រៅរួមទាំងកូន  ប្រសាររបស់លោក យឹម ឡាំង  ជាប៉ូលិសទៀតនោះបានសម គំនិតគ្នារំលោភយកដីប្រជាពល រដ្ឋទាំងបំពានលក់ទៅឱ្យឧកញ៉ា  និង​ជំទាវ​​អត់ក្រឹត្យទាំងពីររូប នោះ  ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងទុំទាវ (មានវីដេអូ)   អាន4363ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1432ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1766ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1892ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន2817ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4419ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1692ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន622ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2109ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1718ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      518នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8725នាក់
ខែនេះ    78437នាក់
ឆ្នាំនេះ   475445នាក់
សរុប   57826841នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:00