គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់

ដោយៈ មណ្ឌលគិរី ថ្ងៃទី 17 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 11:56 នាទី ចំនួនអានៈ 1593

ក្រុម​គយ​ចល័ត​ខេត្ដមណ្ឌលគិរី​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​អង្គភាព​របស់​ខ្លួន​ ខណៈ​ប្រើប្រាស់​រថយន្ដ​អង្គភាព​ម៉ា​កវី​ហ្គោ​១​បាំង​កន្លះ​ ពណ៌​ទឹកប្រាក់​ ដាក់​សឺ​រ៉ែ​ន​ សម្រាប់​ បង្ក្រាប​បទល្មើស​រត់ពន្ធ​ ប៉ុន្ដែ​ពួក​គេ​បាន​យក​រថយន្ដ​ទាំងនេះ​ជា​រូបភាព​គំរាម​ឈ្មួញ​ ឱ្យ​បង់លុយ​ស្របច្បាប់​ល្បី​ពេញ​ខេត្ដមណ្ឌលគិរី​ ។​

​បងប្អូន​អ្នក​លក់ដូរ​ទំនិញ​ចាប់ហួយ​បាន​លើក​ឡើង​ថា​ កន្លង​ទៅ​ សមត្ថកិច្ច​ ក៏​ដូច​ ជាម​ន្ដ្រី​គយ​នៅ​តាម​បណ្ដា​ច្រក​ ដូច​ជា​ច្រក​ដាក់​ដាំ​ ជាដើម​ តែងតែ​មានការ​យោគ​ យល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​នាំ​ទំនិញ​ដ៏​តិចតួច​យក​មក​លក់​ និង​ចែកចាយ​ក្នុង​ខេត្ដ​  ប៉ុន្ដែ​មួយ​រយៈ​នេះ​ បែរជា​លេចមុខ​ក្រុម​គយ​ចល័ត​បាន​ធ្វើ​សកម្មភាព​កាក់​រថយន្ដ​ ដឹក​ទំនិញ​របស់​ប្រជាពលរដ្ឋ​ បង្ខំ​ឱ្យ​បង់ប្រាក់​ ដោយ​គំរាម​ចាប់​ប្រគល់​ឱ្យ​ថ្នាក់លើ​ ហើយ​ឈ្មួញ​មួយ​ចំនួន​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ ក៏​បង្ខំចិត្ដ​បង់ប្រាក់​តាម​ការ​ទាម​ ទារ​របស់​ក្រុម​គយ​ចល័ត​នេះ​ ។​

​ឈ្មួញ​មួយ​រូប​បាន​បង្ហើប​ថា​ ទំនិញ​របស់​គាត់​បាន​ដាក់​មក​ពី​ច្រក​ដាក់​ដាំ​បង់ពន្ធ​ ត្រឹមត្រូវ​ ប៉ុន្ដែ​ក្រុម​គយ​ចល័ត​ដែល​ប្រើ​ឡាន​វី​ហ្គោ​ដាក់​សឺ​រ៉ែ​ន​ ចាប់​រថយន្ដ​របស់​ គាត់​យក​ទៅ​រក្សា​ទុក​អស់​មួយ​យប់​ ហើយ​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន​១.០០០​ដុល្លារ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ បើ​មិន​ព្រម​បង់​ត្រូវ​ប្រគល់​រថយន្ដ​និង​ទំនិញ​ទាំងនេះ​ទៅ​ ថ្នាក់លើ​ ដូច្នេះ​ ពួក​គាត់​ចេះ​តែ​ភ័យ​ខ្លាច​ពី​បញ្ហា​ការ​បង់ពន្ធ​នេះ​ ក៏​អង្វរ​ក្រុម​គយ​ ចល័ត​ឱ្យ​ចុះ​មក​ត្រឹម​៧០០​ដុល្លារ​ ។​
​ឈ្មួញ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ក្រុម​គយ​ចល័ត​ចុះ​មក​បង្ក្រាប​ទំនិញរត់ពន្ធ​ ប្រមូល​ពន្ធ​ជូន​រដ្ឋ​ ពួក​គាត់​គាំទ្រ​ តែបើ​មក​ធ្វើ​សកម្មភាព​ឃាត់​រថយន្ដ​ដឹក​ទំនិញ​បង្ខំ​ ឱ្យ​បង់ប្រាក់​តាម​ការ​ទាមទារ​របស់​ខ្លួន​នេះ​ គឺជា​អំពើ​ខុសច្បាប់​ ពុក​រលួយ​ ផ្ទុយ​ពី​ គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ច្រក​ ក៏​ដូច​ជា​ក្នុង​ខេត្ដមណ្ឌលគិរី​ ព្រួយបារម្ភ​ផង​ដែរ​ពី​  ការ​បញ្ចេញ​ប្រតិកម្ម​ពី​ក្រុម​ឈ្មួញ​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​លក់ដូរ​ ក្នុង​ខេត្ដ​បន្ដិចបន្ដួច​ រង​នូវ​ការ​គាបសង្កត់​ពី​ក្រុម​គយ​ចល័ត​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ ជះ​ ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដល់​អាជ្ញាធរ​ ក៏​ដូច​ជា​ថ្នាក់លើ​ ។​

​ក្រុម​គយ​ចល័ត​ប្រចាំការ​នៅ​ខេត្ដមណ្ឌលគិរី​ ក្នុង​មួយ​ថ្ងៃៗ​ប្រមាញ់​រថយន្ដ​ដឹក​ ទំនិញ​របស់​ប្រជាពលរដ្ឋ​ស្របច្បាប់​ គំរាម​ឱ្យ​បង់ប្រាក់​ ដោយ​ចោទប្រកាន់​ថា​ ពួក​ គាត់​បង្កប់​នូវ​ទំនិញគេចពន្ធ​ ប៉ុន្ដែ​រាល់​ទំនិញ​ ដូច​ជា​ប្រេង​គេចពន្ធ​ ឬ​ក៏​ទំនិញ​ផ្សេង​ ទៀត​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ខុសច្បាប់​ បែរជា​ពុំ​ហ៊ាន​ប៉ះពាល់​ ខណៈ​ខ្លាច​អំណាច​អ្នក​ នៅ​ពីក្រោយ​ឈ្មួញ​ ឬ​ក្រុម​គយ​ចល័ត​ទាំងនេះ​បាន​ទទួល​លាភសក្ការៈ​នោះ​ ។​

​ឈ្មួញ​បាន​លើក​ឡើង​ថា​ រាល់ថ្ងៃ​ក្រុម​គយ​ចល័ត​បង្ខំ​ឱ្យ​បង់លុយ​តាម​ក្បាល​ឡាន​ ម្ដងៗ​លើស​ពី​ចំណូល​របស់​ពួក​គាត់​ដែល​លក់​សន្សំ​ប្រាក់​ដោយ​ក្ដី​លំបាក​នោះ​យ៉ាង​ ច្រើន​លើសលប់​ ដូច្នេះ​ មេត្ដា​ថ្នាក់ដឹកនាំ​ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ មេត្ដា​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ទ​ង្វើ​មិន​ស្របច្បាប់​ អំពើ​ពុក​រលួយ​របស់​ក្រុម​ គយ​ចល័ត​ដែល​កំពុង​ធ្វើ​សកម្មភាព​គាបសង្កត់​អ្នករក​ស៊ីក្នុង​ខេត្ដមណ្ឌលគិរី​យ៉ាង​ធ្ងន់ធ្ងរ​នេះ​ផង​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1889ដង រឿងទុំទាវ (មានវីដេអូ)   អាន4324ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1709ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1560ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2325ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2279ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1702ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2445ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4342ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1609ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      846នាក់
ម្សិលមិញ    1710នាក់
សប្ដាហ៍នេះ    15632នាក់
ខែនេះ    19989នាក់
ឆ្នាំនេះ   237081នាក់
សរុប   57588477នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2026 ម៉ោង 11:19