សេចក្ដីរាយការណ៏ ពីក្រុមអ្នករកស៊ីទិញ លក់រថយន្ត បានអះអាងថា បច្ចុប្បន្ននេះ សកម្មភាព ឈ្មួញ និងសមត្ថកិច្ច ឃុបឃិតគ្នា អនុញ្ញាតឲ្យមានការ នាំចូលរថយន្ត កាត់តួគ្រប់ប្រភេទ យកមកតម្លើង លក់នៅក្នុងប្រទេស កំពុងមានសកម្មភាពផុលផុស យ៉ាងខ្លាំង ។ ក្នុងនោះសូម្បី តែរថយន្ត ប្រណីតៗ ស៊េរីខ្ពស់ថ្មីៗ ក៏គេឃុបឃិតគ្នាអនុញ្ញាត ឲ្យនាំចូលអត់បង់ពន្ធផងដែរ ដែលភាគច្រើន ជាមន្ត្រីសមត្ថកិច្ចធំៗ រួមទាំងកូនចៅ របស់ពួកគេទិញ យកទៅពាក់ស្លាកលេខ ខ.ម , ន.ប និងស្លាកលេខរដ្ឋ ជិះយ៉ាងស្រួលដោយមិន ចាំបាច់បង់ពន្ធ ផ្លូវថែមទៀតផង ។
ជាក់ស្ដែងនៅវេលាថ្ងៃត្រង់ទី ២០ ខែ មីនា ឆ្នាំ ២០១៤នេះមានឈ្មួញម្នាក់ ដែលគេស្គាល់ ឈ្មោះដា បាននាំកុងតឺន័រទំហំ ៤០ ហ្វិត ផ្ទុករថយន្តកាត់តួ មានទាំងចង្កូតឆ្វេង មានទាំងចង្កូតស្ដាំជិត១០គ្រឿង យកមក ដាក់នៅក្នុងឃ្លាំង ដីឡូត៏មួយកន្លែង នៅតំបន់បុរីអង្គរភ្នំពេញ ច្រកចូលតាមបុរីកាំកូស៊ីធី ក្នុងសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ ។
ប្រភពព័ត៏មានបានឲ្យដឹងបន្ថែមថា ទីតាំងខាងលើនេះជារើយៗ គេឧស្សាហ៏ឃើញរថយន្ត នាំកុងតឺន័រ ផ្ទុករថយន្តកាត់តួ មក លាក់ទុកនៅទីនោះណាស់ ដែលរាល់ពេលទំលាក់ម្ដងៗ គេឃើញអ្នករកស៊ីទិញលក់ រថយន្តទៅចាំទិញដឹកចេញភ្លាមៗតែម្ដង តាមរយះរថយន្តស្ទូច ដែលគេត្រៀម ទុករួចជាស្រេច មិនរំខាន ដល់គយ សមត្ថកិច្ចឡើយ ព្រោះឈ្មួញនាំចូលបាន ជូនដំណឹងបង់លុយ មុនអស់ទៅហើយ ។
សូមបញ្ជាក់ថា រថយន្តកាត់តួដែលឈ្មួញ និងគយ ឃុបឃិតគ្នានាំចូល មានជាច្រើនប្រភេទ ក្នុងនោះ សំរាប់រថយន្តចង្កូតស្ដាំមានដូចជារថយន្តស្ព័រ មីនីតូចៗ ដូចជាម៉ាក នីសាន់ ហុងដា… រីឯរថយន្តចង្កូត ឆ្វេងកាត់តួភាគច្រើន ម៉ាកកាមរីឆ្លាម បាឡែន ហាយប្រីត…ជាដើម ។ សំរាប់រថយន្តនីសាន់មីនីមួយគ្រឿង ពេលទំលាក់ចុះពីកុងតឺន័រ មានតំលៃចាប់ពីជាង៣០០០ដុល្លារ ទៅជាង៤០០០ដុល្លារ តាមប្រភេទរថយន្ត ស្អាតឬមិនស្អាត ។ ចំណែកកាមរីបាឡែនចង្កូតឆ្វេងវិញមានចាប់ពីតំលៃជាង៣០០០ដុល្លារទៅជាង ៦០០០ដុល្លារ តាមប្រភេទល្អឬអន់ ។
ខាងលើនេះ គឺគ្រាន់តែជាការរៀបរាប់ ត្រួសៗប៉ុណ្ណោះ លើកក្រោយនាយខ្វែក នឹងធ្វើការរៀបរាប់ ពីរថយន្ត កាត់តួ ក្រោយឈ្មួញផ្សារតតួ និងធ្វើស្អាតហើយ តើអ្នកទិញយកទៅជិះ ដោយអត់មានពន្ធនាំចូល តើគេធ្វើស្លាកលេខរបៀបណា? ហើយអ្នកជិះភាគច្រើន ជាមនុស្សប្រភេទណា ជាបន្តទៀត ៕ប្រភពពី អង្គរថេម






នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
| ថ្ងៃនេះ | 570 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6731 | នាក់ |
| ខែនេះ | 6731 | នាក់ |
| ឆ្នាំនេះ | 289383 | នាក់ |
| សរុប | 57640779 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:06 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

