ប្រជាពលរដ្ឋមួយចំនួនកំពុងតែចាញ់ បោកឈ្មួញទុច្ចរិតជើងខ្លាំងមួយ រូបបានជម្រុញឱ្យអ្នកទាំងអស់ នោះចូលក្នុងព្រៃដើម្បីកាប់ឈើ លក់ឱ្យទៅឈ្មួញទុច្ចរិតរូបនោះ ធ្វើអាជីវកម្មបទល្មើសព្រៃឈើ ពេញបន្ទុកដោយគ្មានចំណាត់ការ និងការទប់ស្កាត់ពីមន្រ្តីជំនាញឡើយ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលសុំមិនបញ្ចោញ ឈ្មោះរស់នៅឃុំស្តៅ ស្រុក សង្គមថ្មីបានអោយដឹងថា ក្រុម ឈ្មួញដែលប្រមូលទិញឈើ ប្រភេទធ្នង់ខាងលើ ត្រូវបានគេ ស្គាល់ឈ្មោះ ស្រេង ម៉េង ជា ថៅកែដុះស្លែនៅទីនោះដែល បងប្អូនប្រជាពលរដ្ឋតែងតែ យកគោយន្តទៅដឹកជញ្ជូនឈើ ស៊ីឈ្នួលឱ្យក្រុមឈ្មួញខាងលើ មកស្តុកទុកត្រៀមប្រមូលដាក់ រថយន្ត យីឌុបដឹក ជញ្ជូនបន្ត ឆ្ពោះ ទៅកាន់ខេត្ត កំពង់ចាម ហើយបន្តលក់ទៅប្រទេសវៀត ណាម ។
ជាក់ស្តែងនៅក្នុងភូមិសច្ច ឃុំស្តៅ ស្រុកសង្គមថ្មី មានគំនរ ឈើប្រភេទធ្នង់ជាច្រើនម៉ែត្រ គូប ដែលក្រុមឈ្មួញស្តុកទុក ៣ កន្លែង គឺទី១-នៅក្នុងទីស្នាក់ ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ, ទី២-នៅទល់មុខប៉ុស្តិ៍ នគរបាល ស្តៅ និងទី៣-នៅអែបរបង អនុវិទ្យាល័យស្តៅ ដែលមេ ឈ្មួញល្បីល្បាញឈ្មោះប្រចាំ ខេត្តព្រះវិហារ ទិញពីប្រជាពល រដ្ឋបង្កប់ក្នុងឈើរបស់ក្រុមហ៊ុន ស្របច្បាប់យក ទៅលក់ ។
លោក អ៊ិត ភូម្រា នាយ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោកឆ្លើយថាទៅមើលរហូត។ ពេលសួរម្តងទៀតលោកលើក ទូរស័ព្ទឆ្លើយថា“អាឡូៗៗ”ជាប់ មាត់រហូតដែលគេនិយាយថា ជាល្បិចរបស់លោកនាយខណ្ឌ ដែលទុកឱកាសឱ្យក្រុមឈ្មួញ លើកឈើដាក់លើរថយន្តដើម្បី ដឹកជញ្ជូនចេញពីទីតាំងដែលគរ ឈើប្រណីតគ្រប់ប្រភេទមាន ទាំងឈើគ្រញូងទៀតផង។
អ្នកយកព័ត៌មានយើង មិនអាចទាក់ ទងលោក អ៊ុំ ម៉ារ៉ា អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ ដើម្បីបំភ្លឺជុំវិញករណីនេះទេ ដោយទូរស័ព្ទ ចូលជាច្រើនដង តែគ្មានអ្នកទទួល ។ ចំណែក លោក ឯម មុនី នាយរងអធិ- ការដ្ឋានរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាបលោកឆ្លើយ ថា មានឈើឯណា ៦០ម៉ែត្រ គូប គឺវាមានច្រើនលើសពីនេះ ទៅទៀត ។ លោកប្រាប់ថា វា មានការលំបាកណាស់ក្នុងបង្ក្រាប ព្រោះមានការទើសទាល់ជា មួយមេឈ្នួញឈ្មោះ ស្រេង ម៉េង ។
គួរបញ្ជាក់ថា ព្រៃឈើនៅ ខេត្តព្រះវិហារកំពុងតែទទួល រងការកាប់ទន្ទ្រានផ្តាច់ពូជ ក្រោមស្នាដៃក្រុមឈ្មួញទុច្ចរិត រកស៊ីបទល្មើសព្រៃឈើជាអាជីព ដែលមានលុយវាល់លានដុល្លារ ចាយមិនអស់យកមកដាក់ទុន បំផ្លិចបំផ្លាញព្រៃឈើធ្វើជាអាជីវកម្មដែលបញ្ហានេះសមត្ថកិច្ច ជំនាញ គួរចាត់វិធានការផង ដែលគេបានដឹងថាមានក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចចំនួន ៧ ដែល ទទួលបានអាជ្ញាប័ណ្ណ គ្រប់ គ្រងដីសម្បទានសេដ្ឋកិច្ចនៅ ក្នុងខេត្តសម្បូរព្រៃឈើមួយ នេះ៕






យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយម...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:29 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

