លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:00 នាទី ចំនួនអានៈ 1909

លោក​​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បើក​រថ​យន្ត​ រេ​ពេញ​ផ្លូវ​ដូច​ពស់​វែក​​វង្វេង​ព្រៃ​ ជ្រុល​​ទៅ​​បុក​ស្រ្តី​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់  រួច​បើក​ឡាន​ទាំង​បែក​កង់​រត​គេច​(ស្មាន​ថា​ជន​រង​គ្រោះ​ស្លាប់)  រហូត​​ដល់​​ស្តុប​កោះ​​កេរ្តិ៍ ទៅ​មុខ​លែង​រួច​ ទើប​ប៉ូ​លីស​ព័ទ្ធ​ចាប់​បាន​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​ កំ​ពុង​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ស្មាន​ថា ​ប៉ូ​លីស​ដេញ​ចាប់​ចោរ​ប្លន់។​

រឿង​រាវ​ដ៏​កម្រ​ហើយ​សែន​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ ម៉ោង​ ៣​និង៤០​នាទី ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ ២០១៤​ ស្ថិត​នៅ​ចំ​នុច​ភ្លើង​ស្តុប​​ខាង​លិច​ស្តាត​ចាស់​ឈៀង​​ខាង​ជើង​​សារ​មន្ទីរ​ជាតិ​អង្គរ ស្ថិត​នៅក្នុង​ ភូមិ​ ស្វាយ​ដង្គំ​ សង្កាត់​ ស្វាយដង្គំ​ ក្រុងសៀមរាប។​

បើ​យោង​តាម​ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ដំ​បូង​ពួក​គេ​ឃើញ​រថ​យន្ត​ម៉ាក​ឡង់​រ៉ូ​វែ (RANGE ROVER)​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2Y-1112​ បើក​បរ​ក្នុង​ល្បឿន​លឿន​ដូច​ឡាន​ប្រ​ណាំង​រេ​ពេញ​ផ្លូវ​ពី​លិច​មក​កើត​ ហើយ​រេ​ចង្កូត​ទៅ​បុក​ ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ ​ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1A-0883​ ធ្វើ​ដំ​ណើរ​ពី​កើត​ មក​លិច​បញ្ច្រាស​ទិស​ដៅ​គ្នា​ បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ជា​ទម្ងន់​សន្លប់​ស្តូក​ស្តឹង​ ហើយ​បាន​បង​ប្អូន​បញ្ជូន​យក​ ទៅ​គ្លី​និក​ឯក​ជន​ដើម្បី​ជួយ​សង្គ្រោះ បន្ទាន់។

ប្រភព​ដដែល​បាន​បន្តថា​ ស្រ្តី​រង​គ្រោះ​ដែល​ត្រូវ​រថ​យន្ត​មេ​ព្រៃ​បុក​អោយ​របួស​ធ្ងន់​សន្លប់​បាត់​ស្មារ​តី​នោះ​មាន​ឈ្មោះ​ ហៃ-ហន អាយុ២៤ឆ្នាំ រស់​នៅ​ភូមិ​គោក​ស្នួល​ ឃុំពួក​ ស្រុកពួក ខេត្តសៀម​រាប ជា​បុគ្គ​លិក​សណ្ឋា​គារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀម​រាប។​

មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ​លូច​ប្រាប់​អ្នក​កា​សែតថា លោក​ ទា-គឹមសុទ្ធ ​តែង​តែ​មាន​កម្ម​វិ​ធី​ស្ទើរ​រាល់​ថ្ងៃ​ គ្មាន​ថ្ងៃ​ទំនេរ​ម្តង​ណា​ឡើយ។​ ដោយ​សារ​តែ​ចំ​ណូល​លុយ​ច្រើន​ពី​បទ​ល្មើស​ផ្សេងៗ​ក្នុង​ខេត្ត​ ពិ​សេស​មាន​មិត្ត​ភ័គ្រ​ច្រើន​សុទ្ធ​តែ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ដឹក​ឈើ​ខុស​ច្បាប់​មាន​ដូច​ជា ក្រុមហ៊ុន​សុខសំណាង​ ក្រុម​ហ៊ុន​សំ​រោង​រ័បប័រ និង​ក្រុម​ហ៊ុន​ក្រ​ញូង​ បេង ធ្នង់ គគី សុក្រំ ឈើ​លេខ​២ជា​ដើម ច្រើន​ណាស់​រាប់​មិន​អស់​ទេ……។ល។

លោកមន្ត្រីរដ្ឋបាលព្រៃឈើដដែលខាង​លើ​បាន​បន្តថា  ដូច្នេះហើយ​បាន​ជា​មេ​មាន​កម្ម​វិ​ធី​ផឹក​ស៊ី​មិន​ចេះ​ចប់​ ហើយ​សូម្បី​តែ​មាន​រឿង​ប៉ុណ្នឹង​ហើយ​នូវ​តែ​លោក​នាយ​ខ័ណ្ឌ​ មិន​ខ្លាច​ ព្រោះ​គាត់​មាន​មន្ត្រី​ប៉េ​អឹម​មួយ​ចំ​នួន​ចាំ​ជួយ​គាត់​ ហើយ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​លោក​ ទា-គឹមសុទ្ធ បាន​បញ្ចូន​បេស​ក​ជន​ពិ​សេស​របស់​លោក​ឈ្មោះ ម៉ែន-វុធី្ធ ហៅ ធីឡយ ដែល​ជា​ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​ ទា-គឹមសុទ្ធ​ និង​ជាអ្នក​ប្រ​មូល​លុយ​សេដ្ឋ​កិច្ច​ពីបទ​ល្មើស​ព្រៃ​ឈើ​កំ​បាំង​មុខ​នា​នា​ក្នុង​ខេត្ត​សៀម​រាប​ និង​ជា​អ្នក​ដោះស្រាយ​កម្ម​វិធី​គ្រោះ​ថ្នាក់​ចរាចរណ៍ទៀត​ផង។ ហើយ​លោក​ ម៉ែន-វុធ្ធី ហៅ  ធី​ឡយ​ ក៏​ធ្លាប់​បាន​ គំ​រាម​ប្តឹង​អ្នក​កា​សែត​ជា​ច្រើន​ដង​ ច្រើន​នាក់​រួច​មក​ហើយ​។ បើ​​អ្នក​​កា​​សែត​​ ណា​​ហ៊ាន​​ចុះ​រឿង​អា​ស្រូវ​គេរ​ពី​​គាត់​ និង​មេ​របស់​គាត់​ គឺ​គាត់​នឹង​គំរាម​ប្តឹង​ភ្លាម​។

បើ​តាម​សម្តី​លោក​ វិរៈសេនី​យ៍ត្រី​ ឡែម​ សុវណ្ណ​ នាយ​រង​កា​រិ​យា​ល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ប្រាប់​ថា ពាក់​ព័ន្ធ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ មន្ត្រី​របស់​លោក​បាន​ យក​រថ​យន្ត​អ្នក​បង្ករ​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​នៅ​គោល​ដៅ​ស្ពាន​ថ្ម​រួច​ហើយ​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុម​សៀម​រាប​ បណ្តាល​អោយ​ពល​រដ្ឋ​រង​ចាំ​មើល​ថាតើ​ច្បាប់​ចាត់​ការ​យ៉ាង​ណា​ទៅ​លើ​អ្នក​មាន​លុយ​មាន​អំ​ណាចដូច​ជា​លោក ទា-គឹម​សុទ្ធនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើនេះ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា-គឹម​សុទ្ធ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២៤​នេះ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុណ្យចូលឆ្នាំខ្មែរ   អាន3054ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1832ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1646ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន2290ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1874ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1627ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2390ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2519ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1625ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1670ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:02