មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ

ដោយៈ ជួយខ្មែរ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1637

តាមការ​សង្កេត ពី​សកម្មភាព​បទ​ល្មើស ទំនិញ​គេចពន្ធ ស្ទើរ​គ្រប់ប្រភេទ​ដែល​កំពុង​តែហូរ​ចូល​តាម​ច្រក​ទ្វារ​អូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេត​ឃើញ​មេ​សាខា​គយ ឆាយ សុធា និងមេច្រកទ្វារ​អូរស្មាច់ ហង្ស វណ្ណ ទំនង​ដូចជា សហការ​គ្នាយ៉ាងរលូន និងគ្រប់​ទឹក​ធ្វើមាន​បានពីលើ​ជំនាញ​ដូចជា គ្មាន​ឃើញ​ធ្វើកំណែទម្រង់តាម ទិសដៅ រដ្ឋាភិបាល ដែលបាន​ប្រកាស​ដាក់ចុះឱ្យក្រុម​មន្ត្រីពិចារណា​ត្រឹម ៦០ថ្ងៃនោះទេ ។

ជាក់ស្តែង នៅច្រកអន្តរជាតិអូរស្មាច់ និង ច្រកជាំស្រងាំ នៃខេត្តឧត្តរមានជ័យ ត្រូវ បានគេរាយការណ៍ថាៈ មាន សកម្ម ភាព នាំចូលទំនិញគេចពន្ធច្រើនប្រភេទ ដូច ជាស្រាបៀរ ប្រេងសាំង,គ្រឿងកំប៉ុងហូប ចុក គ្រឿងសំណង់ ម៉ូតូ និងរថ យន្ត ចង្កូតស្តាំយ៉ាងគគ្រឹកគគ្រេងលោតឆ័ត្រ ។

ទាក់ទងទៅនិងករណី ឈ្មួញនាំទំនិញគេចពន្ធយ៉ាងចំហរបែបនេះ នៅពេលថ្នាក់លើសួរ នាំ លោក ឆាយ សុធា ជា មេគយ ខេត្ត ឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់ ជាមួយប្រទេសថៃ និងលោក ហង្ស វណ្ណ មេគយច្រកអូរ ស្មាច់ នោះ តែងតែអះអាងថាៈ មិនហ៊ានប៉ះពាល់ទំនិញ គេចពន្ធទាំងនោះទេ ព្រោះជារបស់កង កម្លាំងប្រដាប់អាវុធ និងជា របស់អ្នកមានអំណាចនិងនាំចូលដូច្នេះហើយក៏ចេះតែក្លាយទៅជាទម្លាប់កើតជាលេស ក៏ចេះតែបិទភ្នែកប្រមូល លុយ ក្រោមតុធ្វើឱ្យពួកគេ (ឆាយ សុធា និងហង្ស វណ្ណ) ចេះតែសម្ងំកើបយកលុយក្រោមតុ យ៉ាងរំភើយតែម្តងទៅដោយគ្មាននរណាដឹង ។

យោងសេចក្តីរាយការណ៍ ពីច្រកអន្តរជាតិអូរស្មាច់ បានឱ្យដឹងថាៈបច្ចុប្បន្ននេះ ក្រុមឈ្មួញ បាននាំគ្នារកស៊ី នាំចូលម៉ូតូ និងរថ យន្តចង្កូតស្តាំ មកពីស្រុកសៀម តាម ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រោម ការគ្រប់គ្រងរបស់លោក ខូង ទីន មេ ប៉ូលីសអន្តោប្រវេសន៍ ហើយក្នុងនាម ជាប្រធានការិយាល័យគយ ប្រចាំច្រក អូរស្មាច់ លោក ហង្ស វណ្ណ បានឃុបឃិត បើកភ្លើងខៀវ ឱ្យក្រុមឈ្មួញធ្វើអ្វីៗ តាមតែអំពើចិត្ត ។

ដូចជា ក្រុមអ្នករកស៊ីនាំចូល រថយន្តរថយន្តចង្កូតស្តាំ តាមច្រកអូរ ស្មាច់ ត្រូវគេស្គាល់ថាៈ ជានាយរង ការិយាល័យ សន្តិ សុខផ្ទៃក្នុង និងជា ប្រធានក្រុមបង្ក្រាបបទល្មើស នគរបាល ប្រចាំខេត្តឧត្តរមានជ័យតែម្តង ។

បើយោងតាម សេចក្តីរាយ ការណ៍ បានឱ្យដឹងទៀតថាៈការនាំចូល រថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗគេច ពន្ធជាច្រើន ធ្វើឡើងតាមរបៀបក្លែង បន្លំ ដូចជាការប្រមូលទិញពីជនជាតិសៀម ដែលជិះម៉ូតូ រថយន្តចង្កូតស្តាំឆ្លង ដែនចូលមក លេងល្បែង តាមកាស៊ីណូ ។ ហើយវិលត្រឡប់ទៅវិញខ្លួនទទេមិនយករថយន្តទៅជាមមួយទេ ។

ដូចជាពេល ខ្លះទៀត ជនជាតិសៀមជិះរថយន្តមក ដល់កាស៊ីណូ មានអ្នកចាំទទួលបើក ចុះ ពីលើភ្នំយ៉ាងរលូន ដោយ ដោយគ្រាន់តែម៉ូគ្នា និងប្រាប់ទៅអាជ្ញាធរព្រំដែនសៀមថា រថយន្តរបស់ពួកគេ បានដាក់បញ្ចាំ ដោយសារតែ ចាញ់ ល្បែងអស់។

ពាក់ព័ន្ធនឹងបញ្ហានេះគ្រាន់តែជារូបភាពមួយបំភ័ន្តភ្នែកក្រុមសមត្ថកិច្ចពាក់ព័ន្ធដែលក្រុមឈ្មួញទទួលបាន ភ្លើងខៀវ ពី លោក ហង្ស វណ្ណ ក្នុងការរកស៊ីនាំ ចូលរថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗ តាមរបៀបគេចពន្ធ តាមច្រកអន្តរជាតិ អូរស្មាច់ ។

ឯរូបភាពសម្រាប់រថយន្តមួយចំនួន ដែលនាំចូល តាមរបៀបលោតឆត្រ័ មិន បានបង់លុយជូន លោកហង្ស វណ្ណ នឹង ត្រូវជំនាញគយ ប្រដេញចាប់យក ទៅផាកពិន័យ ប្ញរាយការណ៍យកបុង ទៅថ្នាក់លើ ដែលភាសាសាមញ្ញ និយាយថា បង្ក្រាបបទល្មើសលោត ឆត្រ័ ដើម្បីយកស្នាដៃ ដោយសារតែ ឈ្មួញទាំងនោះ មិនបានរាយការណ៍ ប្ញុបង់លុយ ជូន ពួក គេ ។

ផ្ទុយទៅវិញ ក្រុមមន្ត្រីមួយចំនួន ប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ បានសម្តែងការទើសទាល់ យ៉ាងខ្លាំង ចំពោះអំពើ រត់ពន្ធឡានទំនើបៗ និង ម៉ូតូ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ តាមរយៈការជួលជនជាតិសៀម ឱ្យជិះចូលមក លេង ក្នុងកាស៊ីណូ ជាប់ព្រំ ដែន ទើបគេទៅនាំបន្តមកកាន់ទីរួម ខេត្តឧត្តរមានជ័យ យ៉ាងរលូន គ្មាន សមត្ថកិច្ចណា ហ៊ាន សួរនាំទេ ព្រោះ លោក ហង្ស វណ្ណ បានបើកដៃឱ្យក្រុម ឈ្មួញធ្វើអ្វីៗតាមតែអំពេចិត្តិ ។

មិនតែប៉ុណ្ណោះដូចជា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់នេះ ក្រៅ ពីការនាំចូលម៉ូតូគេចពន្ធ និងរថយន្ត ចង្កូតស្តាំយ៉ាង គគ្រឹកគគ្រេងទៅក៏មានការនាំចូលប្រេងសាំងគេចពន្ធ ទាំងស៊ីទែន ៗចាប់ពីម៉ោង ៥ល្ងាច ទៅរួមទាំង ទំនិញគេច ពន្ធ ជាច្រើនមុខទៀត ដូចជា ស៊ីម៉ងតិ៍ ឥដ្ឋការូ និងស្រាបៀលីអូផងដែរ ដែលបញ្ហានេះធ្វើឱ្យបាត់បង់ ចំណូលពន្ធរដ្ឋ យ៉ាង ច្រើនសន្ធឹកសន្ធាប់ ។ បែរជាទៅមានបានចំពោះក្រុមគយច្រកទ្វារ ហង្ស វណ្ណ និងមេសាខាគយទៅវិញ ។ ហើយ បើ និយាយ អំពីការរត់ពន្ធប្រេងសាំងវិញ ពេលខ្លះ គេធ្វើទុយោ បង្ហូរមកពីស្រុក សៀម ចូលក្នុងទឹកដីខ្មែរ បង្ហូរដាក់ក្នុង រថយន្ត ក្នុង១ថ្ងៃៗ រាប់សិបតោនលីត្រឯណោះ ដឹកយកមក លក់ចែកចាយក្នុងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ យ៉ាងអនាធិបតេយ្យបំផុត មិនដឹងថា តើស្ថាប័នជំនាញពាក់ព័ន្ធជ្រាបឬទេ ! ឬក៏ធ្វើជាដេកលក់ជាមួយមេច្រកទ្វារគយ ហង្ស វណ្ណ ដែលរួមដៃឃុបឃិតពីមេអន្តោប្រវេសន៍ ខួង ទីន និងមេសាខាគយឧត្តរមានជ័យ ឆាយ សុធា ។ ហើយដែល គេ គណនាថវិការដ្ឋជ្រុះបាត់បង់១ខែៗរាប់សិបលានដុល្លារ មិនគួរបើស្ថាប័នគយ និងក្រសួងមហាផ្ទៃមើលរំលងនោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2294ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1800ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1825ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2531ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1869ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2515ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1579ដង បុណ្យចូលឆ្នាំខ្មែរ   អាន3089ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1921ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1742ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2174នាក់
សប្ដាហ៍នេះ    673នាក់
ខែនេះ    38136នាក់
ឆ្នាំនេះ   532600នាក់
សរុប   57883996នាក់
ថ្ងៃទី 17 ខែ 08 ឆ្នាំ 2026 ម៉ោង 06:21