បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយពីឈ្មួញ

ដោយៈ ខេត្តបន្ទាយមានជ័យ ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1818

ក្រោយពីស្ងប់ស្ងាប់ មួយរយះពេលខ្លី ឥលូវនេះបទល្មើស នាំចូលឈើក្រញ៉ូងពីថៃមកកម្ពុជា តាមច្រករបៀង ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានកើតឡើងយ៉ាងពេញបន្ទុកមួយយប់ៗ មិនតិចជាង២០រថយន្ត តូច ធំ នោះទេ។

បើទោះបីជាដឹងថា បទល្មើសទាំងនោះខុសច្បាប់ក៏ដោយក៏គ្មានសមត្ថកិច្ចណាហ៊ានចុះ បង្រ្កាបដែរ គឺមានតែអ្នកដាក់ពង្រាយគ្នាយកលុយពីក្បាលឡានដឹកឈើក្រញូងទាំងនោះ ម៉ាសេរី ទៅវិញ។ហើយមន្ត្រីទាំងនោះត្រូវបានគេស្គាល់គ្រប់គ្នាថា ជាទាហានភូមិភាគ៥(ក្រុមស្រាវជ្រាវ) ទាហានសឹករងស្រុកម៉ាឡៃ នគរបាលសេដ្ឋកិច្ចក្រសួង ខេត្ត នគរបាលសណ្តាប់ធ្នាប់ខេត្ត នគរបាល អធិការស្រុក ប៉េអឹមស្រុក ប៉េអឹមស្នាក់ការសន្តិសុខ៩៩៩ ទាហានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ចាំស្ទាក់យកលុយពីរថយន្ដដឹក និង រថយន្តដឹកទំនិញគេចពន្ធគ្រប់ប្រភេទ។

បទល្មើសនេះបានកើតឡើងក្នុងភូមិសាស្រ្ត ចំណុចភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ច្រករបៀង៩៣ ច្រកអូរប៉ ដែលជាចំណុចក្តៅគគុក នៃការកកើតបទល្មើសរវាង ឈ្មួញនឹងសមត្ថកិច្ចឃុបឃិតគ្នាជាប្រពន្ធ័ស៊ីតាមជំនាញ បើដៃឲ្យឈ្មួញនាំចូលឈើគ្រញូង និង ទំនិញគេចពន្ធចូលមកកម្ពុជា នឹងដឹកទៅលក់តាមបណ្តាខេត្ត រាជធានី បានម៉ាសប្បាយ មិនគិតពី ផលប៉ះពាល់និងការបាត់ចំណូលជាតិទេ។

ចំនុចច្រករបៀងដែលតែងតែបង្កបទល្មើស បើកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដ៏មានប្រជា ប្រិយភាពតាមព្រំដែននេះគឺជាដែនសមត្ថកិច្ចគ្រប់គ្រងដោយលោក ឈិត លី មេបញ្ជាការវរះសេនា តូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កូនចៅលោកផ្កាយ១ ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ (ត្រៀមចូលនិវត្តន៍) និងកម្លាំងទាហានតំបន់ប្រតិបត្តិការសឹករង ស្រុកម៉ាឡៃ គ្រប់គ្រងដោយលោកសក្កិ៣ សរ វាសនា ហៅផល្លា​។

ក្រៅពីបើកឲ្យឈ្មួញនាំចូលឈើគ្រញូងពីថៃពេលយប់តាមច្រករបៀង មេវរះនគរ បាល ព្រំដែន៨១៥ លោក ឈិត លី កំពុងតែសប្បាយជាមួយលាភសក្ការះពីឈ្មួញ នឹងកំពុងតែកើប លុយ ធ្វើមានធ្វើបាន មុនពេលចូលនិវត្តន៍ បើទោះបីជាដឹងថា ទង្វើបែបនេះជាការកិបកេងថវិការជាតិ មួយ ឆ្នាំៗរាប់លានដុល្លាក៏ដោយ។ចំណែកលោកផ្កាយ១ ខេង ស៊ុម ស្នងការខេត្ត ក៏សម្ងំឆ្ងាញ់ជាមួយ កូនចៅដែរ ព្រោះលោកមានមនុស្សម្នាក់ជាអ្នកដើរប្រមូលសេដ្ឋកិច្ចតាមគោលដៅបទល្មើសយកមក ឲ្យ។

គួរបញ្ជាក់ថា ក្រោយពីលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យថ្មី ចូលកាន់ តំណែងរយះពេល៤ខែមកនេះ គេសង្គេតឃើញបទល្មើសជំនួញឈើគ្រញូង និងទំនិញគេចពន្ធនាំ ចូលតាមច្រករបៀងស្រុកម៉ាឡៃ មានការកើនឡើងយ៉ាងគំហុក គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ។ ហើយបទល្មើសទាំងនេះប្រព្រឹត្តិដោយអស់លោក មានលុយ មានអំណាច នគរបាល ប៉េអឹម ទាហាន ចាំមើលថា លោកអភិបាលខេត្តអាចទប់ស្កាត់បានកម្រិតណា៕

001

002

003

នេះគឺជាឈើគ្រញូងដែលគេលាក់ទុកក្នុងចំបើងនៅមាត់អូរព្រំដែន ថៃ យប់ទើបឈ្មួញសហការជាមួយសមត្ថកិច្ច ឲ្យកម្មករជញ្ជូនដាក់រថយន្ត ដឹកទៅលក់តាមខេត្ត រាជធានីភ្នំពេញ និងប្រទេសវៀតណាម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1662ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1820ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4232ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1959ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន3044ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2582ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1671ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2313ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2781ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3942ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      187នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10858នាក់
ខែនេះ    33367នាក់
ឆ្នាំនេះ   527831នាក់
សរុប   57879227នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:52