ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ​សន្ល​ប់

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1669

មាន ប៊ុនធឿន ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​លេខ​៧០២ ដែលមាន​ទីតាំង​ស្ថិត​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ចំណុះ ឱ្យបញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដែល​គ្រប់គ្រង​ដោយ​លោក វ៉ា សារិទ្ធ ថ្មីៗនេះ បាន​ប្រព្រឹត្ត អំពើមិន គប្បី ចាប់អូស​ដៃក្មេង​ប្រុស​ម្នាក់ អាយុ​១៥​ឆ្នាំ ចេញពីកន្លែងរាំវង់ វាយទាត់​ធាក់​រហូតដល់សន្លប់ ហើយបើ ពិនិត្យរឿងរ៉ាវ នៃធាតុផ្សំ បទល្មើសវិញ ។

ការប្រព្រឹត្តរបស់លោក មាន ប៊ុនធឿន គឺជាបទប៉ុនប៉ងមនុស្សឃាតដោយ ចេតនា ប៉ុន្តែ អំណាច លុយ និងស្បែកជាមន្ត្រីកងរាជអាវុធហត្ថគ្មាននរណាហ៊ានធ្វើអ្វីលោក មាន ប៊ុនធឿន នោះទេ ។ ហើយ គ្រួសារ ជនរងគ្រោះបានត្រឹមតែទទួលយកសំណង បន្តិចបន្តួច តាមរយៈការសម្របសម្រួលក្រៅផ្លូវតុលាការ ដើម្បី បញ្ចប់រឿងស្ងាត់ៗ។ បុ់ណ្ណោះព្រោះតែអំណាច មាន ប៊ុនធឿន ជាមេស្នាក់ការ ៧០៨ ដ៏មហិមានោះ ។

តាមប្រជាពលរដ្ឋរស់នៅចំណុចផ្សារថ្នល់ទទឹង នៃឃុំជប់ ក្រុងត្បូងឃ្មុំ បានលើកឡើងថា កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះអ្នកស្រុកក្បែរផ្សារថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំជប់ក្រុងត្បូងឃ្មុំ មានរៀបចំពិធីមង្គលការមួយ ខណៈពេលដែលភ្ញៀវកំពុងផឹកស៊ីរាំសប្បាយ ស្រាប់តែមានការ ផ្អើលឆោឡោ ទំនងជា ក្មេងៗក្នុងភូមិរាំជាន់ជើងគ្នា ក៏បង្កជាជម្លោះវាយតប់ផ្អើលរោងការ។ ភ្លាមៗនោះ គេឃើញកុមារាម្នាក់ឈ្មោះ សៀង ចាន់រ៉ាណែត អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានឪពុកឈ្មោះ សៀង ណាត ជាមន្ត្រី យោធា ត្រូវបានលោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ស្រាប់តែចាប់អូសដៃក្មេងរូបនោះ ចេញ មកក្រៅវង់រាំ រួចបានប្រើអំពើហិង្សាទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតទាល់តែក្មេងនោះសន្លប់បាត់ស្មារតី ដោយគ្មាននរណា ហ៊ាន ចូលទៅជួយឃាត់នោះទេ ។

ផ្ទុយទៅវិញ ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងឱ្ យសមត្ថកិច្ចពាក់ ព័ន្ធជួយដោះ ស្រាយទៅតាមនីតិវិធី ព្រោះវាជាបទល្មើសនៃការប៉ុនប៉ងមនុស្សឃាត ឬការប្រើប្រាស់អំពើហិង្សាដោយចេតនា ក្នុង ស្ថាន ទម្ងន់ទោសមិនអាចអត់ឱនឱ្យបានឡើយ ។ ប៉ុន្តែលោក មាន ប៊ុនធឿន បានប្រើវិធីគំរាមផង ចរចាផង ឱ្យក្រុម គ្រួសារ ជនរងគ្រោះបញ្ចប់រឿង ដោយចរចាផ្តល់សំណងទៅតាមស្ថានភាពជាក់ស្តែង។

បើតាមប្រភពដែលជិតដិតនឹងសំណុំរឿងមួយនេះបានលើកឡើងថា ពីដំបូងឡើយក្រុមគ្រួសារជនរងគ្រោះបានប្តឹងទាម ទារសំណងចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់ថ្លៃព្យាបាលរបួសស្នាម និងសុំឱ្យច្បាប់ផ្តន្ទាទោសលោក មាន ប៊ុនធឿន ផង ប៉ុន្តែក្រោយមក មាន ប៊ុនធឿន បានចរចាសម្របសម្រួលផ្តល់សំណងត្រឹមតែ ៦ពាន់ដុល្លារ ប៉ុណ្ណោះ ហើយបាន បញ្ចប់រឿងយ៉ាងស្ងាត់ៗកាលពីថ្ងៃទី១២ ខែមីនា និងមិនបញ្ជូនសំណុំរឿងទៅកាន់តុលាការនោះ ទេ គឺជាការចរចា បញ្ចប់រឿងនៅក្រៅផ្លូវតុលាការស្ងាត់ៗតែម្តង។

ដូចជា បើពិនិត្យពីអង្គហេតុនិងអង្គច្បាប់គេអាចមើលឃើញថា អំពើហិង្សាដ៏ឃោរឃៅដែលលោក មាន ប៊ុនធឿន បាន ចាប់ក្មេងប្រុសអាយុ១៥ឆ្នាំវាយរហូតដល់សន្លប់ គឺជាការប៉ុនប៉ងមនុស្សឃាត ទោះជាមានការចរចា ផ្តល់សំណង ដល់ គ្រួសារ ជនរងគ្រោះក៏ដោយ វាគ្រាន់តែជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបញ្ជូន សំណុំ រឿង នេះទៅកាន់តុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់បន្តទៅទៀត។

ដូចជា នៅមានការបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ គ្រាន់តែមានជម្លោះបន្តិចបន្តួច ឬដេញវាយ តប់ គ្នាតាមផ្លូវមិនមានរបួសស្នាមអ្វីផង ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនកសាងសំណុំរឿងយ៉ាងខ្លាំងៗ បញ្ជូន ទៅកាន់តុលា ការ ប៉ុន្តែសម្រាប់មាន ប៊ុនធឿន ដែលវាយក្មេងប្រុសម្នាក់ឱ្យសន្លប់យ៉ាងសាហាវឃោរឃៅនៅកណ្តាល ចំណោម មនុស្ស រាប់រយនាក់បែបនេះ ហេតុអ្វីក៏គ្មានទោសពៃរ៍។

សូមបញ្ជាក់ថា ជារឿយៗមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឱ្យ មន្ត្រី និងពលអាវុធហត្ថទាំងអស់គោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ប៉ុន្តែលោក មាន ប៊ុនធឿន មិន ដែលឈឺក្បាលវិលមុខពីសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ។

ក្រៅពីការប្រើអំពើហិង្សាដ៏ឃោរឃៅទៅលើកុមារាអាយុ១៥ឆ្នាំរហូតសន្លប់បាត់ស្មារតី ហើយលោក មាន ប៊ុនធឿន ក៏ធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវនៃការចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំនៅស្នាក់ការសន្តិសុខលេខ៧០២ ទៅបង្កើត ប៉ុស្តិ៍ ជជុះចាំប្រមូលលុយពីឡានដឹកឈើ ឡានដឹកជន្លង់ម្រេចយ៉ាងប្រសេចប្រសាចយ៉ាងអនាធិបតេយ្យ បំផុត ។ ហើយ ករណីខ្លះទៀតក៏ មានការប្រដេញតាមឡានដឹកឈើឱ្យចូលបង់លុយតាមតែទំនើងចិត្តនៅពេលដែល ឡានដឹក ឈើមួយចំនួនបានបើកហួសប៉ុស្តិ៍ស្នាក់ការរបស់លោក មាន ប៊ុនធឿន ឬភ្លេចចូលបង់លុយ។ គេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋ នៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បានិងស្អប់ខ្ពើមចំពោះរបៀបដឹកនាំរបស់ មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរងគ្រោះដែរ។

គួរបញ្ជាក់ថា គេចង់ឃើញថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋនៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បារ និងស្អប់ខ្ពើមចំពោះរបៀប ដឹកនាំរបស់លោក មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរង គ្រោះដែរ ។ ហើយដែល បញ្ហានេះ គួរតែលោកនាយឧត្តមសេនីយ៍ មេបញ្ជាការពិនិត្យឡើងវិញផង ព្រោះថា ករណីមានមេស្នាក់ការ ស៊ីប្រាក់ ខែជាតិ ប្រជាពលរដ្ឋទៅវាយតប់ប្រជាពលរដ្ឋបែបនេះ វាបានធ្វើឱ្យប៉ះពាល់ដល់មុខ មាត់អាវុធហត្ថជាតិ យ៉ាងធ្ងន់ ធ្ងរ បំផុត មិនគួរបើគេមើលរំលងទេ ! ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1872ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1889ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1864ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1697ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1905ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2115ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2440ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2438ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1750ដង ឯកឧត្តម ទៀ សីហា ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន   អាន471ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      187នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10858នាក់
ខែនេះ    33367នាក់
ឆ្នាំនេះ   527831នាក់
សរុប   57879227នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:49