ថ្មីៗនេះ បែកធ្លាយអនុបញ្ជាការអង្គរក្សរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឋានៈជាផ្កាយ ៣ រងមេអង្គរក្ស លោក ហ៊ីង ប៊ុនហៀង កំពុងតែធ្វើព្យុះធ្វើភ្លៀងដឹកឈើធ្វើអាជីវកម្មពេញផ្ទៃប្រទេស យ៉ាងអនាធិបតេយ្យបំផុត ក្រោមរូប ភាពស្នើសុំ ទៅមេក្រសួងកសិកម្មតែតាមទូរស័ព្ទ ហើយដឹកឈើធ្វើអាជីវកម្មរាប់ឆ្នាំ ត្រឹមធ្វើផ្ទះធ្វើទូក ដោយគ្មាន ជំនាញណាមួយ ហ៊ានអើតក្បាលមកប៉ះពាល់ជំនួញឈើជ្រកក្រោមស្លាកធ្វើផ្ទះរបស់លោក ផ្កាយ ៣រូបនេះឡើយ ។
តាមប្រភពពីផ្ទៃក្នុងអង្គរក្សអះអាងថា មិនដឹងថា តើលោកផ្កាយ៣រូបនេះ ជាសញ្ជាតិយិនួ អ៊ីស្លាម ឬខ្មែរនោះទេ ? ឬក៏សញ្ជាតិអ្វីពិតប្រាកដនោះទេ បានជាមានសិទ្ធិទៅធ្វើផ្ទះនៅលើទឹកដីតំបន់លុងប៊ិន ស្រុកយួន ហើយដឹក ឈើប្រ ណីត និងឈើគ្រញូង១ជើងៗចាប់ពី ១-៣ យីឌុប ជាប្រចាំទៅយួន និងមុនដឹកចេញស្តុកទុកក្នុងដី ឡូតិ៍កោះធំសិន ។
ដូចជា បន្ទាប់ពីធ្វើផ្ទះនៅតំបន់ទឹកដីយួនហើយ ស្រាប់តែឮថា មានច្បាប់ដឹកឈើធ្វើទូកប៉ុកចាយ ធ្វើកាណូតធន់ធំពីរ ៣ទូក សម្រាប់ដឹកឈើទៅយួនថែមទៀត ។
ផ្ទុយទៅវិញ ក្រោយពីធ្វើទូកហើយបែរជាឮសូរមានច្បាប់ដឹកឈើរាប់ខែចុងក្រោយនេះ យកទៅធ្វើផ្ទះក្នុង ទឹកដីកោះធំ ទៀត បន្ទាប់ពីសង់ភូមិគ្រឹះនៅឡុងបិនទឹកដីយួនយ៉ាងធំមួយនិងវីឡាដ៏ធំស្កឹមសៃមួយទៀត ក្នុងទឹកដីច្បារ អំពៅហើយ នោះ ។
ដោយឡែក ពាក់ព័ន្ធនឹងការចុះបង្ក្រាបចាប់ឡានឈើយីឌុបរបស់ក្រុមឈ្មួញដែលប្រុងដឹកចេញទៅលក់នៅ យួន ។ ហើយត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ ។
អ្វីជាការភ្ញាក់ ផ្អើលនោះ គឺថ្ងៃប៉ូលិសសេដ្ឋកិច្ចទទួលផែនផ្លូវជាតិលេខ ៤ ចុះបង្ក្រាបឈើបទល្មើសពីឡាន ពេលយប់ ឃុំទឹកវិល ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ បែរជាឈើលោកផ្កាយ ៣ មេអង្គរក្សរងនោះក៏ចុះមកដែរ ប៉ុន្តែបែរជា គ្មាននរណាហ៊ានប៉ះពាល់សោះ ។ ហើយដែលបញ្ហានេះធ្វើឱ្យកើតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុម សមត្ថកិច្ច និងប្រជាពលរដ្ឋដែលដឹងហេតុការណ៍ថា បង្ក្រាបតែប្រជាពលរដ្ឋ ឯឈើរបស់ផ្កាយ ៣ ឆ្លងដែនទៅយួនចុះ ដោយរលូន គ្មានបញ្ហាទេ ។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហានេះ គេពុំដឹងថា តើក្រសួងមហាផ្ទៃ និងគួរមានវិធានការបែបណាទេ ទៅលើ លោកផ្កាយ ៣ មេអង្គរក្សរងរបស់នាយករដ្ឋមន្ត្រី ដែលក្លាយទៅជាមេក្លោងរកស៊ីបទល្មើសព្រៃឈើដែលនាំឱ្យខូច ឥទ្ធិពល និងប៉ះ ពាល់ដល់មុខមាត់ស្ថាប័នដឹកនាំកំពូលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ។
ដោយ ៖ ប្ញទ្ធីជោគ






រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
| ថ្ងៃនេះ | 838 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 838 | នាក់ |
| ខែនេះ | 16381 | នាក់ |
| ឆ្នាំនេះ | 299033 | នាក់ |
| សរុប | 57650429 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:13 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

