លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត

ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 12:47 នាទី ចំនួនអានៈ 1791

តាំងពីលោក កាន់ ឆាយហុង តែងតាំងជា ប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ស្ពឺ ពេលណា​មក​គេ​សង្កេត ឃើញ​មន្ត្រី តូចតាច​ជាច្រើន​ចាប់ផ្តើម​ទម្លាយ​រឿង​អាស្រូវពុក​រលួយ​របស់​លោក កាន់ ឆាយហុង ចេញ​មក​ខាង​ក្រៅ ជា​បន្ត​បន្ទាប់ ពាក់ព័ន្ធ​នឹងការ​គ្មានកំណែ​ទម្រង់ស៊ី​ជម្រៅ​ទៅ​ធ្វើជា​លេស​ដើម្បី​ដក​ មន្ត្រីដទៃដែលមិនមែនជាបក្ខពួក របស់គាត់ ឬមិន សូវ ស៊ីខ្សែសង្វាក់ជាមួយគាត់ដើម្បីដាក់បក្ខពួកខ្សែទុយោរបស់គាត់ឱ្យកាន់តំណែងការងារលុយកាក់។

ហើយ ជា ពិសេស ក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ចំនួន ២កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមការចាត់ចែង ដោយផ្ទាល់ពី លោក កាន់ ឆាយហុង នោះតែម្តង ដែលបំពានទៅលើមន្ត្រីថ្នាក់ក្រោម ។បញ្ហាខាងលើនេះ គេចាំបានថា មុនពេលតែងតាំងជាប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ លោក កាន់ ឆាយហុង បានកាន់តំណែងជាមេជញ្ជីងថ្លឹងរថយន្តលើសទម្ងន់នៅទូទាំងខេត្តកណ្តាល ដូច្នេះគាត់យល់ពីបែបបទនៃ ការប្រមូល លុយ ពីការដឹកជញ្ចូនលើសទម្ងន់យ៉ាងច្បាស់ណាស់ គ្មាននរណាម្នាក់អាចបន្លំគាត់បានទេ ។

ដូចជា ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិព្រែកស្រឡែង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មួយថ្ងៃៗ មានរថយន្ត ដឹកទំនិញផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់រាប់រយគ្រឿង សុទ្ធតែត្រូវចូលបង់លុយឱ្យមន្ត្រីរបស់លោក កាន់ ឆាយហុង ដែលប្រចាំការនៅទីនោះទាំងយប់ទាំងថ្ងៃដោយគ្មានការយោគយល់អ្វីឡើយ ។ ហើយប្រសិន បើគ្មាន ការ បង់លុយឱ្យ មន្ត្រីរបស់ កាន់ ឆាយហុង ទេនោះ កុំសង្ឃឹមថា រថយន្តអាចវិលកង់ទៅមុខរួចឱ្យសោះ ។

 ឯជាធម្មតាការដាក់ជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើតាមរបៀបចល័ត ទៅតាមដងផ្លូវ ដែលមានសកម្មភាព ដឹកជញ្ជូនទំនិញផ្ទុក លើសទម្ងន់ មិនមែនជាការដាក់តាំងជញ្ជីងឱ្យឈរជើងចាំប្រមូលលុយជាអចិន្ត្រៃយ៍ដូចនៅចំណុចឃុំទួល អម្ពិល នៃ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ នោះទេ (Sic) ។

យោងដោយឡែងជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់របស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ស្ថិតនៅប្រជុំជន ស្រុកឧដុង្គ តាមផ្លូវជាតិលេខ ៥ កំពុងធ្វើសកម្មភាពប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទាំងផ្ទុកលើស ទម្ងន់ និងមិន លើសទម្ងន់ មិនខ្លាចញញើតចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយម្តងណាឡើយ ។

ដូចជាករណីការដឹកជញ្ជូនទំនិញ ប្រភេទខុសច្បាប់ដូចជា ឈើជាដើម នៅពេលមន្ត្រីប្រចាំការនៅចំណុច ជញ្ចីងថ្លឹង រថ យន្តទទួលបានព័ត៌មានពីមុខសញ្ញា នៃការដឹកជញ្ជូនទំនិញខុសច្បាប់ គឺពួកគេនិងចាប់ឃាត់ជម្រិតកោស រូសឱ្យបង់ លុយ ក្នុងកម្រិតខ្ពស់ ដោយមិនយោគយល់នោះទេ សូម្បីតែរថយន្តដឹកទំនិញប្រភេទខ្សែរបស់ឈ្មួញមាន អំណាចក៏ មន្ត្រីរបស់លោក កាន់ ឆាយហុង ហ៊ានបង្ខំឱ្យបង់លុយថ្លៃបាយយ៉ាងក្រអឺតក្រទមផងដែរ ។

តាមករណីជាក់ស្តែង នៅចំណុចឧដុង្គ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ ៥ មានទីតាំងថ្លឹងរថយន្តនៅ ខាងលិច ផ្លូវ ជារបស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ក្រោមបញ្ជារបស់លោក កាន់ ឆាយហុង ប៉ុន្តែនៅតាមដងផ្លូវ លេខ ៥១ គេ សង្កេតឃើញមានការស្រុតប្រេះស្រាំផ្លូវ គួរឱ្យសោកស្តាយបំផុត ដែលរថយន្តតូចៗឬរ៉ឺម៉កមិនអាចធ្វើ ដំណើរបានទេ ព្រោះទំហំនៃការខូចខាតដែលគ្មានការជួសជុលនោះកាន់តែរីកធំឡើងៗ ។ ករណី១ ទៀត គេមិនច្បាស់ទេថា តើលោក កាន់ ឆាយហុង ព្យាយាមចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំការតាមចំណុចជញ្ជីងថ្លឹង រថយន្តទាំងនោះ ប្រមូលលុយ យកទៅបង់ចូលជាថវិកាជាតិ ឬយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួននោះទេ ។

ផ្ទុយទៅវិញគេចង់ឃើញរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យមើលភាពអសកម្មក្រោមចំណាត់ ការរបស់ លោក កាន់ ឆាយហុង ឡើងវិញផង ។ ព្រោះក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានរអ៊ូរទាំពីការ កោសរូសបង្ខំឱ្យ បង់លុយទៅតាមតែទំនើងចិត្តមិនដែលក្រែងញញើតពីច្បាប់ទម្លាប់នោះទេ ។ ហើយបើទោះបីជា ការបង់លុយ គ្មាន វិក្ក័យ បត្រទាំងនោះ ត្រូវបានចាត់ទុកជាអំពើពុករលួយ ផ្ទុយពីការណែនាំរបស់លោក ឱម យ៉ិនទៀង ក៏ដោយ ។

គួររំលឹកថា ការដឹកជញ្ជូនផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់សុទ្ធតែត្រូវជាប់កាតព្វកិច្ចបង់លុយជូនក្រុមជញ្ជីង ថ្លឹង រថ យន្តមិនអាចគេចវេសបានឡើយ ។ ដើម្បីកុំឱ្យមានឧបសគ្គ ឬបញ្ហាផ្សេងៗដូច្នេះហើយបានជាលោក កាន់ ឆាយហុង មានឱកាសយកបទពិសោធន៍ដែលគាត់ធ្លាប់ធ្វើជាប្រធានក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់នៅក្នុង ខេត្តកណ្តាល មកអនុវត្តន៍ក្នុងការប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនលើសទម្ងន់នៅក្នុងខេត្តកំពង់ស្ពឺ យកទៅ ច្រកហោប៉ៅ ធ្វើ មានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ ។

ពាក់ព័ន្ធនឹងបញ្ហាអសមត្ថភាពខាងលើនេះមន្ត្រីជាច្រើនមិនសប្បាយចិត្តចំពោះចំណាត់ការពុករលួយ និងភាព អសកម្ម ដែលកើតឡើងដោយសារអំពើបក្ខពួកនិយមរបស់លោក កាន់ ឆាយហុង នោះទេ ហើយសកម្មភាព ទាំង នោះកំពុង ប្រព្រឹត្តផ្ទុយពីគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់ទៅ ១៨០អង្សារឯណោះ គឺ ពួក គេនៅតែធ្វើអ្វីៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលពុំគួរអភិបាលខេត្តកណ្តាល មើលរំលងទង្វើពុក រលួយ របស់ លោក កាន់ ឆាយហុង នោះទេ !៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1778ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1838ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2369ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1575ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2622ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1837ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2615ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន2035ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1608ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4858ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      452នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8659នាក់
ខែនេះ    78371នាក់
ឆ្នាំនេះ   475379នាក់
សរុប   57826775នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:16