ប្រភពពីក្រុមអ្នកតាមដាន កំណែទម្រង់ស៊ីជម្រៅរបស់គយ បានឲ្យដឹងថា ក្នុងការិយាល័យរបស់លោក ប៉ែន សំអាត កើតមានភាពអសកម្ម និងអំពើពុករលួយ ដូចជាក្រុមហ៊ុនរកស៊ីដឹកជញ្ជូនទំនិញធំៗ ប្រសិនបើចង់បានបុព្វសិទ្ធិពិសេស ក្នុងការបញ្ចុះតម្លៃពន្ធ ឬបន្ធូរបន្ថយ សម្រាប់ការបង់ពន្ធ ត្រូវតែសុំទំនាក់ទំនង ឬរកកិច្ចអន្តរាគមន៍ពីលោក ប៉ែន សំអាត ។ក្រុមឈ្មួញមួយចំនួន បានលើកឡើងថា ប្រសិនបើមានការផ្តល់ភ្លើងខៀវ ពីលោក ប៉ែន សំអាត ហើយនោះ គឺលោក លោក ប៉ែន ស៊ីម៉ន ដែលជាអគ្គនាយកគយ ចាំតែអូខេ ប៉ុណ្ណោះ។ ដូចដែលមន្ត្រីមួយចំនួន បានលើកឡើងថា ការិយាល័យរបស់លោក ប៉ែន សំអាត គឺជាសេនាធិការសំខាន់បំផុត សម្រាប់ប្រមូលផលប្រយោជន៍ ទៅផ្គត់ផ្គង់ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ដែលជាអគ្គនាយក គយនិងរដ្ឋាករ។
លោក ប៉ែន សំអាត គឺជាមន្ត្រីដ៏មានអំណាច ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បន្ទាប់ពីលោក ប៉ែន ស៊ីម៉ន ដែលជាបងប្រុសបង្កើតរបស់ខ្លួន ដូចដែលមន្ត្រីមួយចំនួន បានលើកឡើងថា លោក ប៉ែន សំអាត មិនត្រឹមតែជាអ្នក រកលុយជូនលោក ប៉ែន ស៊ីម៉ន ប៉ុណ្ណោះទេ គឺគាត់ជាបេក្ខភាពតែមួយគត់ ដែលត្រូវឡើងជំនួសតំណែងលោក ប៉ែន ស៊ីម៉ន ដែលជិតដល់អាយុចូលនិវត្តន៍ផងដែរ។ លោក ប៉ែន សំអាត មានទេពកោសល្យក្នុងការ រកចំណូលផ្គាប់ចិត្តថ្នាក់លើ និងត្រូវជាបងបង្កើតរបស់ខ្លួន តាមរយៈការសម្របសម្រួល បិទភ្នែកឲ្យក្រុមអ្នករត់ឯកសារគយកាលីបៗ នាំចូលទំនិញតាមបែបមិនប្រក្រតី បង់ពន្ធមិនគ្រប់ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅពេលដែលលោក ប៉ែន ស៊ីម៉ន ទទួលបានសិទ្ធិយ៉ាងពិសេស ក្នុងការកាន់តំណែងជាអគ្គនាយកគយ មួយអាណត្តិជាបន្តទៀត ជាការធ្វើឲ្យលោក ប៉ែន សំអាត មានសិទ្ធិអំណាចបង្កព្យុះភ្លៀង តាមតែអំពើចិត្ត។ ក្រុមឈ្មួញមួយចំនួន បានលើកឡើងថា សម្រាប់ការងារសំខាន់ៗ ដែលត្រូវទំនាក់ទំនងដោយផ្ទាល់ ជាមួយលោក ប៉ែន ស៊ីម៉ន ដែលឈ្មួញសុំការយោគយល់ លើការបន្ធូរបន្ថយពន្ធ គឺមេដឹកនាំគយ តែងតែទម្លាក់ការងារនេះ ឲ្យលោក ប៉ែន សំអាត សម្របសម្រួល ដោះស្រាយបញ្ហាផ្ទៃក្នុង ដើម្បីបើកឲ្យមានការ បន្លំពន្ធនាំចូលទៅតាមបច្ចេកទេស។
កំណែទម្រង់ស៊ីជម្រៅ គួរតែចាប់ផ្តើមធ្វើការបោសសម្អាត ភាពអសកម្មនិងអំពើពុករលួយ ក្នុងការិយាល័យរបស់លោក ប៉ែន សំអាត ដែលជាសេនាធិការសំខាន់បំផុត ក្នុងការប្រមូលផលប្រយោជន៍ យកទៅផ្គត់ផ្គង់ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ឡើងវិញជាបន្ទាន់ ព្រោះគេជឿជាក់ថា ក្រុមហ៊ុនរកស៊ីលួចពន្ធ បន្លំពន្ធធំៗសុទ្ធតែនៅក្រោមក្លៀក របស់លោក ប៉ែន សំអាត ទាំងអស់ ដូចជាក្រុមហ៊ុនរកស៊ីបន្លំពន្ធ របស់ក្រុមអ្នកម៉ៅការដឹកជញ្ជូនទំនិញ ក៏មានទំនាក់ទំនងយ៉ាងជិតដិត ជាមួយលោក ប៉ែន សំអាត ផងដែរ។ មន្ត្រីគយពុករលួយជាច្រើន សុទ្ធសឹងជា សេនាធិការចាំប្រមូល ផលប្រយោជន៍ សម្រាប់ផ្គត់ផ្គង់ឆ្នាំងបាយរបស់លោក ប៉ែន សំអាតហើយលោក មិនញញើត ពីចំណាត់ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ៕






ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

