ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្តពុករលួយខ្លាំងជ

ដោយៈ ភ្នំពេញ ថ្ងៃទី 01 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 08:08 នាទី ចំនួនអានៈ 1935

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍បានសម្រេចដកហូត មុខតំណែងអគ្គនាយក ទូរគ​មនាគមន៍កម្ពុជា (T.C) ពីលោកអតីតអគ្គនាយក កឹម វិក្រា យកទៅប្រគល់ឲ្យលោក ឡាយ ម៉ារីវ៉ូ ជាអ្នកកាន់កាប់យ៉ាងសង្ហារ ដោយមិនចាំបាច់ប្រឹងវិញ ។

ការដក-ដាក់ មុខតំណែងអគ្គនាយក  ទូរគមនាគមន៍កម្ពុជា (T.C) យ៉ាងរហ័សដូចផ្លេកបន្ទោរ ប្រហែលជាមួយឆ្នាំសោះ បានដោះដូររហូតដល់ទៅ ៣ដង ពោលគឺដកលោក ឡៅ សារឿន  ដាក់​លោក កឹម វិក្រា និងដកលោក កឹម វិក្រា ដាក់លោក ឡាយ ម៉ារីវ៉ូ ថ្មីៗនេះ បាននិងកំពុងធ្វើឲ្យមន្ត្រីៗ និង​ក្រុម​និយោ​ជិត​រាប់​រយ​នាក់​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបាននាំគ្នានិយាយថា ពួកគាត់នៅរង់ចាំមើលថា តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ ដែលឡើងកូដតាមខ្សែ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះ ជា​បុរស​មាន​សមត្ថភាព​ ក្នុងការដឹកនាំការងារ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ឬដូចតែគ្នា ឌាតែខ្នូច ឬ​ក៍​អន់​ជាង​មុនៗ​ទៅទៀតឬក៏ពុករលួយជាងលោកឡៅ សារឿន?ទាក់ទងនឹងបញ្ហានេះ មន្ត្រីៗ និងក្រុមនិយោជិត T.C ជាច្រើននាក់ បាននិយាយថា ពួកគាត់មិនជឿថា លោក ឡាយ ម៉ារីវ៉ូ ពិតជាមានសមត្ថភាព ក្នុងការដឹកនាំការងារ បានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា នោះ​ឡើយ​… ដោយសារហេតុថា លោក ឡាយ ម៉ារីវ៉ូ គ្រាន់តែធ្លាប់មានប្រវត្តិ ធ្វើការងារជា សមាជិកទី១ នៃបញ្ញត្ដិករ ទូរ​គមនា​គមន៍​កម្ពុជា​ តែប៉ុណ្ណោះ ដែលសូម្បីតែ បទពិសោធន៍ការងារ ជាអគ្គនាយករងនៃ ទូរគមនាគមន៍កម្ពុជា (T.C) ក៍គាត់(ឡាយ ម៉ារីវ៉ូ) មិនធ្លាប់ធ្វើការងារនោះផង ។

ចុះទម្រាំថ្នាក់លើ បានតែងតាំងឲ្យគាត់ លោតផ្លោះរំលងឲ្យឡើង ទៅធ្វើជាអគ្គនាយក ទូរ​គម​នា​គមន៍​កម្ពុជា (T.C) យ៉ាងមហាលោតផ្លោះ មហាអស្ចារ្យទៀតនោះ តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ អាចនឹងមានសមត្ថភាព ដឹកនាំការងារបានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ដែរ ឬយ៉ាងណា?មានអ្នកខ្លះ បាននិយាយថា ឲ្យតែអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ អាចអាចនឹងមានសមត្ថភាព ដឹកនាំការងារកុំឲ្យ ក្រុម​និយោ​ជិត​រាប់រយនាក់ នាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាដូចលោក ឡៅ សារឿន ទៀតដែរនោះ គឺអាចចាត់ទុកថា ជាការល្អប្រសើរហើយ… ។

ផ្ទុយទៅវិញ ក្នុងរយៈពេលមួយឆ្នាំនេះ អតីតអគ្គនាយក កឹម វិក្រា បានឆ្លងផុតរួចអស់ហើយ… ដោយសារតែលោក កឹម វិក្រា  មុននឹងគាត់បានឡើង កាន់មុខតំណែងនេះ គាត់ធ្លាប់បានកាន់តំណែង ជាអគ្គនាយករង ទូរគមនាគមន៍កម្ពុជា (T.C) ដែល​មាន​បទពិសោធន៍ ការងារនោះច្រើនឆ្នាំមកហើយ… ដែលបានធ្វើឲ្យ… ក្រោយពីគាត់ (កឹម វិក្រា) បានឡើងកាន់ការងារ ជា​អគ្គនាយកថ្មី បន្តពីលោក ឡៅ សារឿន ក្នុងរយៈកាលប្រមាណមួយឆ្នាំនោះ មិនមានការធ្វើកូដកម្ម ប្រឆាំងតវ៉ាពីសំណាក់ ក្រុមនិយោជិត រាប់រយនាក់ទាំងនោះឡើយ ។គួររំលឹកត្រួសៗឡើងវិញថា ប្រហែលជាមួយឆ្នាំមុន មានក្រុមកូដករ និយោជិតរាប់រយនាក់ ដែលធ្វើការងារនៅ ទូរ​គម​នា​គមន៍កម្ពុជា (T.C) បាននាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាទាមទារឲ្យលោក ឡៅ សារឿន ចុះចេញពីមុខតំណែង មិន​អាច​លើក​លែង​ បានជាដាច់ខាត ។

ក្រុមកូដករ បានចោទប្រកាន់ថា លោកអគ្គនាយក ឡៅ សារឿន និងបក្សពួកមួយក្ដាប់តូច បាន​រៀប​ចំជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ ដូចជាការចាប់បង្ខំ បង្កើតគណៈកម្មការ ឲ្យសហការជាមួយ ក្រុមហ៊ុនសវនកម្មឈ្មោះ KPMK ធ្វើការកែតម្រូវ បញ្ជីសារពើភណ្ឌ លុបលាងអំពើស្មោកគ្រោក របស់បក្ខពួកខ្លួន ។ ក្រៅពីនោះ លោកអគ្គនាយក ឡៅ សារឿន និងបក្សពួក បានបង្កើតក្រុមហ៊ុនខ្លួនឯង ចងមុងដេញថ្លៃ ទៅលើគម្រោង ពង្រីកតំបន់ អាជីវកម្មរបស់ ទ.ក តាម​ខេត្ត​ក្រុង​ចំនួន ៣៦ទីតាំង ដែលក្នុង ១ទីតាំង កេងបានចំណេញលុយពី ៣០ម៉ឺនដុល្លារឡើងទៅ ។

មិនតែប៉ុណ្ណោះ លោកអគ្គនាយក ឡៅ សារឿន បានឃុបឃិតគ្នាជាមួយ ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ក្រោម​បង្គាប់​របស់ខ្លួន ធ្វើរបាយការណ៍ ដោយបន្លំទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្តងថា (ទ.ក) រកចំណូលបាន ២៩លានដុល្លារ (លេខមូល) នៅក្នុងឆ្នាំ២០១១  ដែលម្តងថា ២៧លានដុល្លារ… តែពេលតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ជាប់ បែរជាឆ្លើយដាក់ ដៃជើងកូនចៅទៅវិញ ។

ពាក់ព័ន្ធនឹងបញ្ហា មិនប្រក្រតីខាងលើនេះ ក្រុមកូដករនិយោជិត បានចោទប្រកាន់ទៀតថា តាមរយៈតួលេខ នៅ​ក្នុង​របាយ​ការណ៍ ស្ដីពីចំណូលប្រចាំឆ្នាំ ២០១១ បង្ហាញថា លោកអគ្គនាយក ឡៅ សារឿន និងលោកប្រធាន នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ មានបំណងចង់ស៊ីដាច់ លុយប្រមាណ ០២លានដុល្លារ ជាហេតុធ្វើឲ្យ ប្រាក់ចំណេញរបស់ (ទ.ក) ធ្លាក់ចុះ និង​បណ្ដាល​ឲ្យនិយោជិត ទទួលបានប្រាក់រង្វាន់ តែមួយខែគត់ក្នុង១ឆ្នាំ ខណៈដែលអាណត្តិ អគ្គនាយកមុនៗ ធ្លាប់​បាន​រហូត​ទៅ​ដល់​ ០៣ខែឯណោះ ។ ដូច្នេះ សូមឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ដូចជាឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ ប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់ការ ផ្ដន្ទាទោសបុគ្គល ទាំងនេះតាមច្បាប់…។

ការចោទប្រកាន់ របស់ក្រុមកូដករ ដូចខាងលើនេះ ក្នុងរយៈកាលកន្លងមក វាអាចជាដើមទុន នៃការដកបទពិសោធន៍ ការងារ​ដ៍​សំខាន់មួយ ដែលអាចធ្វើឲ្យ អគ្គនាយកថ្មីនៃ ទូរគមនាគមន៍កម្ពុជា (T.C) បន្តពីលោក លោក ឡៅ សារឿន ដូចជាលោក កឹម​ វិក្រា និងលោក ឡាយ ម៉ារីវ៉ូ …ជាដើម ត្រូវតែស្វែងយល់ និងចៀសវាងដាច់ខាត កុំដឹកនាំការងារ តាមរបៀបប្រព្រិត្ត អំពើ​ពុករលួយ បក្ខពួកនិយម… ដើរតាមលំនាំ ឬតាមផ្លូវលោក ឡៅ សារឿន ទៀតឲ្យសោះ… ព្រោះថា ទោះយ៉ាងណា លោក ឡៅ សារឿន មានសំណាងល្អហើយ ដែលបានរួចខ្លួន ពីការចោទប្រកាន់នានា ឬការចាប់ខ្លួនផ្ដន្ទាទោស ដោយអង្គភាពប្រឆាំង អំពើពុករលួយ… ។ តែចំពោះអស់លោក អគ្គនាយកថ្មីក្រោយៗ បើនៅតែហ៊ានផ្គើន ធ្វើដូចលោក ឡៅ សារឿន ទៀត​ដោយ​គ្មាន​ការរាងចាលនោះ ច្បាស់ជានឹងគ្មានសំណាងល្អ ដូចករណីលោក ឡៅ សារឿន នោះទេ… ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1640ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន4291ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1366ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2330ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1676ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1673ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1783ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1885ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1749ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2409ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      543នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8750នាក់
ខែនេះ    78462នាក់
ឆ្នាំនេះ   475470នាក់
សរុប   57826866នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:06