អង្គការអាដហុកបានរៀបចំកម្មវិធី ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ នៅភូមិចុងកៅស៊ូ សង្កាតស្លក្រាម ក្រុងសៀមរាប ដែលមានសមាសភាពអ្នកចូលរួមមកពីសមគមន៍ដីធ្លីស្រុកបន្ទាយស្រី-ក្រុងសៀមរាប ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់រង មន្រ្តីប៉ុស្តិ៍ ព្រះសង្ឃ និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន២៥នាក់ផងដែរ។
កញ្ញា ហ៊ាន-ជាវគុណ មន្រ្តីនិងជាអ្នកធ្វើបទបង្ហាញក្នុងកម្មវិធីខាងលើដែលមកពីអង្គការអាដហុកបានអោយដឹងថា កន្លងទៅខាងអង្គការអាដហុកធ្លាប់បានជួយរៀបចំឯកសារពាក្យបណ្តឹង អោយដើមបណ្តឹងរដ្ឋប្បវេណីដាក់ប្តឹងទៅលើជនសង្ស័យដែលជាមេដឹងនាំធំៗក្នុងរបបខ្មែរក្រហមដូចជា លោកអៀង-សារី អ្នកស្រីអៀង-ធារិទ្ធ លោកខៀវ-សំផន និងលោកនួន-ជា ជាដើម។ កញ្ញាបន្តថា ការជួបជុំព្រឹកនេះគឺជាការជជែកសន្ទនាគ្នានិងចង់ដឹងថា តើដើមបណ្តឹងរដ្ឋប្បវេណីមានអារម្មណ៍ថា ទទួលបានយុត្តិធម៌ខ្លះហើយឬនៅ ហើយតើពួកគាត់មានសំនូមពរអ្វីបន្តទៀត និងជាការស្ទាបស្ទង់ថា ពួកគាត់បានយល់ដឹងអ្វីខ្លះពីលាសាក្តីខ្មែរក្រហម។
លោក ចាន់-ថន ជាដើមបណ្តឹងរដ្ឋប្បវេណីមួយរូបក្នុងចំណោម២៥រូបបានអោយដឹងថា នៅខេត្តសៀមរាបមានដើមបណ្តឹងរដ្ឋប្បវេណីចំនួនតែ១១៥នាក់តែប៉ុណ្ណោះ ដែលបានប្តឹងទាមទារកយុត្តិធម៌នៅសាលាក្តីខ្មែរក្រហម។ លោកបន្តថា មូលហេតុដែលមានជនរងគ្រោះក្នុងរបបខ្មែរក្រហមដាក់ពាក្យបណ្តឹងតិចតួចបែបនេះព្រោះទី១ពលរដ្ឋខ្មែររវល់តែខ្វាយខ្វល់ពីជីវភាពរស់នៅ ទី២ពួកគាត់មិនដឹងទៅដាក់ពាក្យបណ្តឹងនៅឯណា ព្រោះការផ្សព្វផ្សាយពីការដាក់ពាក្យបណ្តឹងមិនបានទូលំទូលាយ។
ពលរដ្ឋសហគមន៍ និងដើមបណ្តឹងដែលមកចូលរួមប្រជុំសន្ទនាខាងលើពួកគាត់ភាគច្រើនចង់អោយសាលាក្តីខ្មែរក្រហមពន្លឿនការកាត់ទោសមេដឹងនាំរបបខ្មែរក្រហម២នាក់ទៀត (លោកនួនជានិងលោកខៀវសំផន) អោយបានលឿនព្រោះជនសង្ស័យ២រូបនេះមានវ័យចំណាស់ណាស់ទៅហើយ។ ពួកគាត់ចាប់អារម្មណ៍ទៅលើសម្តីរបស់លោក នួនជា ដែលនិយាយថា គេយកតែខ្លួនក្រពើមកកាត់ទោស ឯក្បាលនិងកន្ទុយក្រពើមិនយកមកកាត់ទោស។ ពលរដ្ឋចង់អោយសាលាក្តីខ្មែរក្រហមបន្តកាត់ក្តីសំណុំរឿងលេខ ០០៣ និង០០៤ ហើយជាពិសេសពួកគាត់ចង់ដឹងថា អ្នកណាជាក្បាលនិងកន្ទុយក្រពើដូចសម្តីលោកនួនជាបានលើកឡើង។ ពលរដ្ឋបានសម្តែងមតិថា ពួកគាត់ហាក់ទើបតែបានទទួលយុត្តិធម៌តិចទួចណាស់ ក្នុងដំណើរការកាត់ទោសមេដឹងនាំខ្មែរក្រហមកន្លងទៅនេះ។
ពលរដ្ឋបានធ្វើការប្រៀបធៀបរវៀងសាលាក្តីខ្មែរក្រហមនិងតុលាការក្នុងស្រុកថា សាលាក្តីខ្មែរក្រហមហាក់ធ្វើការបានល្អ មានភាពយុត្តិធម៌ ព្រោះគេធ្វើការស៊ើបអង្កេតរួចទើបធ្វើការឃាត់ខ្លួន ប៉ុន្តែតុលាការនៅក្នុងស្រុកគេធ្វើការចាប់ខ្លួនមនុស្សរួចទើបធ្វើការស៊ើបអង្កេតជាក្រោយ។
គេសង្កេតឃើញថា ការជួបជុំប្រជុំសន្ទនាខាងលើមានន័យខ្លឹមសារ និងមានសារៈសំខាន់ ដែលធ្វើអោយប្រជាពលរដ្ឋមានការយល់ដឹងអំពីការកាត់ទោសមេដឹកនាំខ្មែរក្រហម និងធ្វើអោយប្រជាពលរដ្ឋចេះស្វែងរកយុត្តិធម៌ដោយខ្លួនឯង ចេះប្រើប្រាសសិទ្ធិសេរីភាពរបស់ខ្លួន ដែលខ្លួនមាន។ នៅមានពលរដ្ឋដែលមិនបានទៅដាក់ពាក្យបណ្តឹងនៅសាលាក្តីខ្មែរក្រហមទាន់ពេលវេលា ជាច្រើននាក់កំពុងតែស្រេកឃ្លានចង់ដាក់ពាក្យបណ្តឹងរកយុត្តិធម៌ជូនសាច់ញាតិដែលជាជនរងគ្រោះកាលសម័យខ្មែរក្រហម៕ដោយ៖ ផ្លុង-រ៉េត






ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:51 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

