លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់

ដោយៈ ខេត្តកំពត ថ្ងៃទី 04 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1774

ប្រភពពតិ័មាន ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា មួយថ្ងៃៗ​មាន​ឈ្មួញ ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​រថយន្ត​និង​តាម​ទូក ចូល​ដែនសមុទ្រ​ខេត្ត​កំពត មិនដែល​មាន​នរណា​ហ៊ាន​ត្រួតពិនិត្យ ទិន្នន័យ​ជាក់ស្តែង ឈ្មួញ​ធំៗ​ ៦​នាក់​បច្ចុប្បន្ន កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រេងសាំង​គេចពន្ធ យ៉ាង​គគ្រឹកគគ្រេង មកពី​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង ចូលមក​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ដឹកជញ្ជូន​តាម រថយន្ត​កាមរី និង​រថយន្ត​ទួរីស មក​លក់​ចែកចាយ នៅ​ទូទាំង​ខេត្តកំពត​។

ជំនាញ​គយ​របស់លោក សំ សុខា ក៏បាន​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាច្រើន​កន្លែង​ផងដែរ ប៉ុន្តែ​មិនដែល​ឃើញ មាន​សកម្មភាព​ត្រួតពិនិត្យ ឬ​បង្ក្រាប​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ដ៏​អនាធិបតេយ្យ​នោះ​ម្តងណា​ឡើយ ព្រោះ​គេ​ដឹងថា​ឈ្មួញ​ធំៗ​ទាំង ៦​នាក់​នោះ បាន​ទំនាក់ទំនង​បង់លុយ ជាប់​ជាប្រចាំ​ឲ្យ​ជំនាញ​គយ របស់លោក សំ សុខា និង​ក្រុម​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត​។​

បច្ចុ​ប្បន្ន​នេះ លោក សំ សុ​ខា ជា​​ប្រ​ធាន​​សា​ខា​គយ​​និង​​រដ្ឋា​ករ ប្រ​ចាំ​​ខេត្ត​កំ​ពត ដែល​​សឹង​​ក្លាយ​ជា​ ​ស្តេច​ត្រាញ់​​ទៅ​ហើយ​នោះ កំ​ពុង យក​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ របស់​​រាជ​រដ្ឋា​ភិ​បាល ទៅ​ធ្វើ​ជា​​លេស​​ក្នុង​ការ កោស​រូស ​ឲ្យ​ក្រុម​ឈ្មួញ បង់លុយ​តាមតែ​អំពើ​ចិត្ត មិនដែល​ខ្វល់​ពី​ការ​រឹតបន្តឹង លើ​ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​នោះទេ ហើយ​មន្ត្រី​ជាច្រើន ក៏បាន​លួច​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា លោក សំ សុខា បាន​បង្កើត​ទីតាំង​ស្តុក​ប្រេង ដ៏​ធំ​មួយកន្លែង​និង​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​ស្ថានីយ៍​ដទៃ ក៏​ព្រោះតែ​គាត់​មានអំណាច ប្រមូល​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ឲ្យ​យកទៅលក់​ជូន​គាត់​ក្នុង​តម្លៃថោកៗ​។​

​ដោយឡែក សម្រាប់​ការដឹកជញ្ជូន​ទំនិញ ភាគច្រើន​ស្ករស គ្រឿងសំណង់ ចូល​តាម​ខេត្តកំពត គឺ​ជំនាញ​គយ របស់លោក សំ សុខា ជួយ​សម្របសម្រួល ឲ្យ​មានការ​បង់ពន្ធ តិចតួច​ប៉ុណ្ណោះ​ចូល​រដ្ឋ តាមរយៈ​ការឃុបឃិត លួច​បន្លំ​ពន្ធ​តាម​ជំនាញ​បច្ចេកទេស ពោលគឺ​ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក សំ សុខា អាច​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត មិនដែល​ក្រែង​ញញើត ពី​ការកែទម្រង់​ស៊ីជម្រៅ​ស្អី​នោះទេ​។ ក្នុង​អំណាច​ជា​មេ​គយ ប្រចាំ​ខេត្តកំពត លោក សំ សុខា បាន​អួតអាង​ប្រាប់​គេឯង​ថា គាត់​ស្វែងរក​ផលប្រយោជន៍ តាម​គ្រប់​មធ្យោបាយ​យកទៅ ជួយ​លោក ប៉ែន ស៊ីម៉ន ចុះ​ពង្រឹង​មូលដ្ឋាន ​។​

​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​ខេត្តកំពត ចេញទៅ​ស្រុក​យួន ដូចជា​ឈើ​ប្រណីត កសិផល ជាដើម សុទ្ធ​តែមាន​ទំនាក់ទំនង បង់លុយ​ជូន​លោក សំ សុខា ដូចជា​នៅ​ច្រក​ទាន់ហន់ ច្រក​ព្រែក​ចាក រួមទាំង​ច្រករបៀង​ជាច្រើន​កន្លែង​។ សូម្បីតែ​ការនាំ​គោ ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏​ជំនាញ​គយ​របស់លោក សំ សុខា ចាំ​រាប់​ចំនួន​យកលុយហើយ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​មួយចំនួន ដូចជា​ត្រី​ឆ្តោ ឬ​ប្រភេទ​ចំណីអាហារ ដែលមាន​ប្រឡាក់​ជាតិ​ថ្នាំ​គីមី មាន​ជាតិពុល នាំ​មកពី​ស្រុក​យួន ក៏​អាច​ដឹកជញ្ជូន​ឆ្លងកាត់ ទឹកដី​ខេត្តកំពត យកមក​លក់​ចែកចាយ ដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ល្អ ឲ្យ​តែ​បង់លុយ​ជូន​លោក សំ សុខា និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ យ៉ាង​ប្រសេចប្រសាច ពោលគឺ​មន្ត្រី​ទាំងនោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប ម្តងណា​ឡើយ ឲ្យ​តែ​ក្រុម​ឈ្មួញ​យល់ព្រម​បង់លុយ ទៅតាម​ការតម្រូវ​រប​ស់​ពួកគេ​។​

​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ខេត្តកំពត លោក សំ សុខា ក៏មាន​ជាប់​ពាក់ព័ន្ធ នឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ ឈូសឆាយ​ដីព្រៃ រាប់សិប​ហិកតា យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយលោក សំ សុខា បាន​បើក​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​គេ ហើយ​គេ​ដឹង​ថា​រៀងរាល់​យប់​ថ្ងៃ មាន​រថយន្ត​ដឹកជញ្ជូន​ប្រេង ប្រភេទ​កាមរី ឬ​រថយន្ត​ទួរីស ដែល​ដឹក​ប្រេង​តាម​ប៊ីដុង យកទៅ​ចាក់​ចូលក្នុង​ស៊ីទែន ស្តុក​ប្រេង​របស់លោក សំ សុខា ដើម្បី​លក់​ចែកចាយ​គ្រប់ច្រកល្ហក ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2468ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1720ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1867ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1748ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន2002ដង អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!   អាន2315ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1819ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1739ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1777ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2285ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      851នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    851នាក់
ខែនេះ    16394នាក់
ឆ្នាំនេះ   299046នាក់
សរុប   57650442នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:22