អ្នកសារព័ត៌មានកម្ពុជាជាង១០០នាក់បានធ្វើដំណើរទៅចូលរួមសិក្ខា សាលាអាស៊ាននៅសណ្ឋាគារ អ៊ិនឌូចិន ស្ថិតនៅក្នុងស្រុកអារ័ញ្ញខេត្តស្រះកែវប្រទេសថៃនៅព្រឹក ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១២ក្រោមគណៈអធិបតីភាពលោក នូវ-សុវត្ថិរ៉ូ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រចាំប្រទេសកម្ពុជា ព្រមទាំងលោកឆ័ត្រ-កិតតិនប់ឌុល អភិបាលរងខេត្តស្រះកែវ និងលោកប្រសិទ្ធ-សែងរុងរឿង ប្រធានសព័ន្ធ(យូម៉ា) ប្រចាំប្រទេសថៃ និងលោកសុខ-សុវណ្ណប្រធានសព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសកម្ពុជា រួមជាមួយអ្នកសារព័ត៌មានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេស ភូមា សរុបជាង២៥០នាក់។
សិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធអាស៊ាន( យូម៉ា ) មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកដែល បានអនុវត្តការងារពាក់ព័ន្ធទៅនឹងសារព័ត៌មាន ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ រវាងអ្នកកាសែតអាស៊ាន និងពង្រឹងកិច្ចប្រតិបត្តិការណ៍ សហការ ទំនាក់ទំនង រវាងអ្នកកាសែត ដែលមានប្រទេសព្រំប្រទល់ជាប់គ្នា ក្នុងការនាំយកព័ត៌មានពិតពីបណ្តារប្រទេសជិតខាងមក ធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវប្រយោជន៍ពីវិស័យ សារព័ត៌មាន។
លោកឆ័ត្រ-កិតតិនប់ឌុល អភិបាលរងខេត្តស្រះកែវបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅដល់ អ្នកកាសែត សមាគន៍សហព័ន្ធអាស៊ាន ដែលចេះសាមគ្គីគ្នា និងមានការទំនាក់ទំនងល្អរវាងប្រទេសជិតខាង ក្នុងការពិចារណាព័ត៌មាន មុនការផ្សព្វផ្សាយជូនដល់មហាជន។ លោកឆ័ត្រ-កិតតិនប់ឌុល បានគូសបញ្ជាក់ថា ក្នុងនាមយើងជាអ្នកសារព័ត៌មាន ត្រូវតែនាំយកព័ត៌មានដែលបានផ្តល់នូវប្រយោជន៍ និងមិនគួរនាំយកព័ត៌មាន ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល ជ្រួលច្របល់ ដែលបណ្តាលឲ្យមានភាពចលាចលនាំអោយបាត់បង់ប្រយោជរាងខ្លួន និងមានការយល់ច្រឡំ។ លោកឆ័ត្រ-កិតតិនប់ឌុលបានបន្តថា អ្នកសារព័ត៌មានគឺជាកំលាំងសំខាន់ធំបំផុត ក្នុងការជួយដល់ប្រទេសជាតិ ដើម្បីការអភិវឌ្ឍន៍សង្គមជាតិ ផ្តល់ការរីកចំរើន គ្រប់វិស័យ តែបើគ្មានសារព័ត៌មាន សង្គមជាតិក៏ដើរមិនទាន់ពិភពលោក ថែមទាំងការអភិវឌ្ឍន៍មានភាពយឿតយ៉ាវទៀតផង។មិនតែប៉ុណ្ណោះ លោកឆ័ត្រ-កិតតិនប់ឌុល ផ្តោតសំខាត់ទៅលើសេដ្ឋកិច្ចរវាងប្រទេសថៃនិងប្រទេសកម្ពុជាដែល លោកចង់អោយរដ្ឋាភិបាលកម្ពុជាបើកច្រកមួយចំនួនបន្ថែមក្នុងខេត្ត ជាប់ព្រំប្រទល់ដើម្បីងាយស្រូលក្នុងការនាំទំនិញពីប្រទេសថៃមក កម្ពុជា និងពីកម្ពុជាទៅប្រទេសថៃដោយស្របច្បាប់។
ថ្លែងក្នុងឱកាសនោះដែរលោកនូវ-សុវត្ថិរ៉ូ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា លោកក៏ជាអតីតអ្នកសារព័ត៌មានដូចគ្នាដែរ តែបើសិនជាយើងចង់លើកកម្ពស់វិស័យសារពត៌មានឲ្យមានតំលៃ និងមានការពេញនិយមពីមហាជនអោយមហាជនទទួលស្គាល់ នោះយើងជាអ្នកសារព័ត៌មានក៏ត្រូវតែនាំយកព័ត៌មានដែលជា ការពិត ព័ត៌មានដែលមានភាពយុត្តិធម៌ ស្មោះត្រង់ មិនលំអៀង មិនបង្កើតព័ត៌មានដោយគំនុំផ្ទាល់ខ្លួន ពេលនោះព័ត៌មានរបស់យើងនិងត្រូវបានទទួលស្គាល់ពីមហាជន និងមានការគាំទ្រ អោយតំលៃយ៉ាងពិតប្រាកដ។លោក នូវ-សុវណ្ណារ៉ូបានមានប្រសាសន៍បន្តថា អ្នកសារព័ត៌មានកន្លងមកមិនសូវសរសេរព័ត៌មានពាក់ព័ន្ធនិងសេដ្ឋ កិច្ច ដូច្នេះលោកសូមអោយអ្នកសារព័ត៌ព្យាយាមពាំនាំព័ត៌មានសេដ្ឋកិច្ច យកទៅផ្សព្វផ្សាយចែកជូនអោយប្រជាពលរដ្ឋបានដឹងបានយល់។លោក នូវ-សុវណ្ណារ៉ូបានបន្ថែមថា សូមអោយប្រធាន(យួមា)ប្រចាំប្រទេសថៃខាងលើជួយបើកវគ្គខ្លីៗ ដើម្បីបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាមួយចំនួនដែលនៅទន់ ខ្សោយអោយបានយល់ដឹងរីកចំរើនទៅមុខព្រោះនៅប្រទេសកម្ពុជាមិនទាន់ មានមហាវិទ្យាល័យសារព័ត៌មាននៅឡើយទេ។
សូមបញ្ជាក់បន្ថែមថា សិក្ខាសាលាសមាគមន៍សហព័ន្ធយូម៉ា(UMA) ថ្ងៃនេះមានគោលបំណងចំបងគឺ ពង្រឹងសាមគ្គីភាព រិះរកគន្លឹះសំខាន់ៗដើម្បីធ្វើឲ្យយូម៉ា មានភាពរ៉ឹងមាំ ក្នុងការសហការព័ត៌មានក្នុងប្រទេសអាស៊ាន និងបន្តពង្រីកទៅប្រទេសដែលជាសមាជិកអាស៊ានបន្តទៀត និងជាពិសេសមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជំរុញឲ្យអ្នកកាសែត ទូរទស្សន៍ វិទ្យុ មានគុណភាពខ្ពស់ មានប្រយោជន៍ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ៕






ឯកឧត្តម ទៀ សីហា បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដូចតទៅៈ "ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ម...Read more
អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ
ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា អធិរាជជំនួញសត្វគោ ក្របីនៅព្រៃ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃ និងអគ...Read more
នាថ្ងៃព្រហស្បតិ៍ទី៧ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
ឃាតករដែជាជនដៃដល់ដែលបានវាយសម្លាប់ស្ត្រីមេម៉ាយម្នាក់នៅស្រុកចំការលើបានត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយនៅម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោយពីរត់គេចខ្លួនបានមួយរយះ។
...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
| ថ្ងៃនេះ | 555 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13321 | នាក់ |
| ខែនេះ | 35830 | នាក់ |
| ឆ្នាំនេះ | 530294 | នាក់ |
| សរុប | 57881690 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 05:59 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

