ព័ត៌មានក្ដៅ

នាយករដ្ឋមន្រ្តីជប៉ុនថា គ្មានការសម្របសម្រួលចំពោះកោះជំលោះនោះទេ

ដោយៈ ញ៉ូយ៉ក ថ្ងៃទី 27 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:28 នាទី ចំនួនអានៈ 1653

លោក​យូស៊ីហ៊ី​គឹ ណូដាក់ (Yoshihiku Noda) នា​យក​រដ្ឋ​មន្រ្តី​ជប៉ុន​បាន​​ថ្លែងយ៉ា​ង​ទទួច​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​អង្គ​ប្រ​ជុំ​នៅ​អង្គ​ការ​សហ​ប្រ​ជា​ជា​តិ​ក្នុង​ទី​ក្រុង​ញ៉ូ​យ៉ក​ថា វា​គួរ​តែ​គ្មាន​ការ​សម្រប​សម្រួលជា​មួយ​ចិន​ទេ​ចំ​ពោះ​ការ​ពាក់​ព័ន្ធ​ជា​មួយម្ចាស់​កោះ​ជំ​លោះ ហើយ​លោ​ក​បាន​ប្រ​កាស​ជា​ឱឡា​រឹក​ថា អាច​មាន​ការ​វា​យ​ប្រ​ហារ​​គ្នា​ទៅ​តាម​ការ​ទាម​ទា​របស់​ជន​ជាតិ​ជ​ប៉ុនអំ​ពី​បញ្ហានេះ បើ​យោង​តាមការ​បក​ស្រាយ​របស់​គេ​ហទំ​ព័រ​AFP នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ។

ថ្លែង​ទៅ​កាន​អ្នក​កាសែត​ក្នុង​ឱកាស​ជួប​ប្រ​ជុំ​នេះ លោក​ ណូដា បាន​និ​យាយ​ថា​ចិន​យល់​ច្រឡំ​អំ​ពី​បញ្ហា​ព្រំ​ដែន ហើយ​បាន​ត​វា​ប្រ​ឆាំង​ជា​មួយ​ប្រ​ជា​ពលរដ្ឋ​ជប៉ុន ដែល​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្ភណ៍ផ្នែក​ពា​ណិជ្ជ​កម្ម​នៅ​ក្នុង​ប្រ​ទេស​ចិន ដោយ​ការ​ទាមទា​កោះ​ជម្លោះ​នេះ។ ណូដាក់ បន្តថា កោះ​សឹង​កាគឹ (Senkaku) គឺ​វា​គ្មាន​ការ​ទាក់​ទង​ជា​មួយ​ចិន​យូរ​ណាស់​មក​ហើយ។ កោះ​ទាំ​ង​នេះ​វា​នៅ​ក្នុង​ដែន​ទឹក​របស់​ជប៉ុន បើ​តាម​ប្រ​វត្តិសាស្រ្ត​ និង​ច្បាប់​អន្តរ​ជាតិ ហើយ​បើ​យោង​តាម​ប្រ​ជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិនខាង​កើតទាំង​នេះ ចិន​ក៏​បាន​ស្គាល់​ដូច​ជា កោះ ឌី​យ៉ា​អុយឹជា​ដើម។ លោ​ក​ណូដាក់​ថា ”ខ្ញុំ​សូម​បញ្ជា​ក់​អោយ​កាន់​តែ​ច្បាស់​ជាង​នេះ​ទៅ​ទៀតចំ​ពោះ​អ្នក​សារ​ព័ត៌​មាន“ ថា បញ្ហា​ខាង​លើ​នេះ វា​ច្បាស់​ណាស់​ទៅ​ហើយថា វា​គ្មាន​រឿង​អ្វី​ត្រូវ​ឈ្លោះ​ប្រ​កែក​គ្នា​ពី​រឿង​ដែន​ដី​ដូច្នោះ​ទេ។ ហេតុ​នេះ​វា​មិន​អាច​មាន​ការ​សម្រុះ​សម្រួល​ ដែល​មាន​ន័យ​ថា ដក​កោះ​នេះ​ចេញ​ពី​កន្លែន​ដើម​បាន​ទេ។ ដំ​ណោះ​ស្រាយ​ចំ​ពោះ​បញ្ហានេះ វា​មិន​គួរ​ធ្វើ​ដោយ​បង្ខិត​បង្ខំឡើយ វា​គួរ​តែ​ដោះ​ស្រាយ​ដោយ​សន្តិវិធី មាន​ហេតុ​ផល​ត្រឹម​ត្រូវ ហើយ​ត្រូវ​ធ្វើ​តាម​ផ្លូវ​ច្បាប់​សង្រ្គាម​អន្តរ​ជាតិ។

លោក​យ៉ាង ជីឈី (Yang Jichi) តំ​ណាង​រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​បរទេសចិន​ បាន​ប្រាប់​លោក​ កូអ៊ិ​ឈិ​រ៉ូ​ជេម​បាក់​ (Koichiro Gemba) តំ​ណាង​រដ្ឋ​មន្រ្តីក្រសូង​ការ​បរទេស​ជប៉ុន​នៅឯ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ថា ជប៉ុន​មិន​ស្មោះ​ត្រង់ដោយ ”រលោភ​យ៉ា​ង​ធ្ងន់​ធ្ងរ​“ ទៅ​លើ​អធិ​បតេយ្យ​ភាពទឹកដី បើ​យោង​តាម​ប្រ​សាសន៍​ របស់​លោក​​រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​បរ​ទេស​ក្រុងប៉ៃ​ជីង។

អ្នក​នាំ​ពាក្យ​របស់​ជប៉ុន នៅ​ក្រុង​ញ៉ូ​យ៉ក​នេះ​ក៏​បាន​អោយ​សារព័ត៌មាន​AFPដឹង​ដែ​រ​ថា ការ​ពិភាក្សា​វា​ហាក់​មាន​ភាព​តឹង​តែង​ ហើយ​បាន​ពាក្យ​សម្តី​ធ្ងន់ៗ ប៉ុន្តែ​ចូរ​ចាំ​ថា ភាគ្គី​ទាំង​សង​ខា​ង បាន​យល់​ព្រម​រក្សា​ការ​ចរចារ​គ្នាបន្ត​ទៅ​ទៀត។

ការ​ប្រ​កែក​ត​វា​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ សង្គ្រាម​ពាក្យ​សម្តី​រវាង​ ប៉ៃ​ជីង​ និង​តូ​ខ្យូ បន្ទាប់​ពី​រដ្ឋា​ភិ​បាល​ជប៉ុន បាន​ទិញ​យក​កោះ​ជំ​លោះជា​កម្ម​សិទ្ធ​សា​ធារណៈ។ ប៉ុន្តែ​លោ​ក​ណូដាក់​បាន​និយាយ​យ៉ា​ង​ទទួច​ថា ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ជា​ការ​យល់​ច្រ​ឡំ។

បើ​យោង​តាម​ការ​បក​ស្រាយ​ជា​ផ្លូវ​ការ​នេះ​ លោកណូដាក់ បាន​អោយ​ដឹង​ថា កោះ Senkaku គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស​ឯក​ជន ហើយ​ជន​នោះ​បាន​ប្រគល់កោះ​នេះ​អោយ​រដ្ឋា​ភិបាល​ដោយ​ស្រប​ច្បាប់ ដើម្បី​អោយ​មាន​ស្ថេរ​ភាពក្នុង​ការ​ការ​ពារ​គ្រប់​គ្រង។ លោក​បន្ត​ថា ”ក្នុង​ពេល​នេះ​យើង​សូម​ពន្យល់​ប្រ​ទេស​ចិនថា វា​មិន​មែន​ជប៉ុន​ទើប​តែ​ទទួល​បាន​កោះ​នេះ​ទេ កោះ​នេះ​វា​នៅ​ក្រោម​ការ​គ្រប់​គ្រង​ឯក​ជន​របស់​ជន​ជាតិ​ជប៉ុន ហើយ​វា​ត្រូវ​បាន​ផ្ទេរ​អោយ​រដ្ឋា​ភិ​បាល​តាម​ផ្លូវ​ច្បាប់​របស់​ជន​ជា​តិជប៉ុន។ លោក​ណូដាក់​បាន​បន្ទោស​ថា ចិន​នៅ​តែ​ហាក់​ដូច​ជា​មិន​ទាន់​យល់​នៅ​ឡើយ ពី​ព្រោះ​ចិន​នៅ​មាន​ការ​ខ្វះ​ខាង​ក្នុង​ការ​យល់​ដឹង​អំ​ពី​បញ្ហា​នេះ ទើប​បណ្តាល​អោយ​មាន​ការ​វា​យ​ប្រ​ហារ ឬ​កា​រ​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ក្រុម​តារា ហើយ​នឹង​មាន​ការ​បង្កវិ​នាស​កម្ម​ទៅ​ប្រ​ជា​ជន​ជប៉ុន និង​ទ្រព្យ​សម្បត្តិជា​ច្រើន​នៅ​ប្រ​ទេស​ចិន។ ណូដាក់​បន្តថា យើង​សូម​បញ្ជាក់​អោយកាន់​តែ​ច្បាស់ថា យើង​និង​មិន​លើក​លែង​ចំ​ពោះ​រាល់​ការ​ប្រើ​អំ​ពើ​ហឹង្សា​ ហើយ​សូម​អោយ​ចិន​មាន​ការ​យល់​ព្រម​ការ​ពារ​ជន​ជាតិ​ជប៉ុន​ និង​ទ្រព្យ​សម្បត្តិរបស់​ពួក​គេ​នៅ​ប្រ​ទេស​ចិ​ន​អោយ​ខាន​តែ​បាន។ ការ​វា​យ​ប្រ​ហារ​ទៅ​លើ​រោង​ចក្រ និង​មុខ​ជំ​នួញរបស់​ជ​ប៉ុគឺ​ក្រុម​មហា​ជន​ចិន​ធ្វើ​ឡើង​ដោយ​សំ​ញែងដោយ​ឯក​ឯង​ក៏ពិត​មែន ប៉ុន្តែ​ជា​និច្ច​ជាកាល​ការ​ទប់​ស្កាត់​ការ​តវា​ តែង​តែ​មាន​ការ​រាំង​ស្ទះសំ​រាប់​ក្រុម​ប៉ូលីស​ចិន ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​សង្ស័យថា មាន​ការ​ឃុប​ឃិត​ពី​ក្រុម​អ្នក​ដឹង​នាំ។

លោក​ណូដាក់បាន​ធ្វើ​ការ​ច្រាន​ចោលទាំង​ស្រុង​​ បើ​ទោះ​ជា​ជប៉ុន​ទទួល​បាន​សំ​ណង​ពី​ការ​ខូច​ខាត​ នៃ​ការ​វាយ​ប្រ​ហារ​ដោយ​​ក្រុមម​ហាជន​ចិនកន្លង​ទៅ​ក៏ដោយ។​ជប៉ុន​បាន​និយាយថា ជើង​ហោះ​ហើរ​ឈ្មោះ ANA របស់​ជប៉ុន​បាន​អោយ​ដឹង​ថា ចំ​នួន​កៅ​អី​៤មុឺន​ដែល​អតិ​ថិ​ជន​បាន​កក់​ពី​ប្រ​ទេស​ជ​ប៉ុន​ទៅ​ប្រ​ទេស​ចិន ពី​ពេល​នេះ​ដល់​ខែ​វិច្ឆកា​ឆ្នាំ​២០១២​ត្រូវ​បាន​លុប​ចោល (cancel)។

ក្រុម​ហ៊ុន​រថ​យន្ត​ខ្នាត​យក្សអូតូ Toyota និង Nissan បាន​អោយ​ដឹង​ថា ពួក​គេ​គួរ​កាត់​បន្ថយ​ផលិត​ផល​ទាំង​នេះ​នៅ​ចិន ព្រោះ​តម្រូវ​ការ​រថ​យន្ត​ជប៉ុន​ត្រូវ​បាន​ដាក់​តំ​រៀប​ជួរ​លក់​មិន​ដាច់។

បេសកជនជប៉ុន បាន​ថ្លែង​អោយ​ដឹង​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ថា ពួក​គេ​មិន​ចង់​ឃើញ​ហេតុ​ផល​ថា ហេតុ​អ្វី​អធិបតេយ្យភាព​នៃ​កោះ​ជម្លោះ​នេះ នៅ​តែ​មាន​ការ​សង្ស័យទៀត។​ ប៉ុន្តែ​ណូដាក់​ និយាយថា ជប៉ុន​មាន​ការ​ជឿ​ជាក់ថា នឹង​ទទួល​បាន​ជ័យ​ជំ​នៈ ប្រ​សិន​បើ​ករណី​នេះបញ្ជួន​ទៅ​ដល់​តុលា​ការ​យុត្តិ​ធម៌​អន្ត​រជាតិ។

ក្នុង​ឱកាល​នេះ​ គណ​ប្រ​តិ​ភូ​ជ​ប៉ុន​បាន​ចែក​ឯក​សារ​ថត​ចំ​លងដល់​ក្រុម​អ្នក​កាសែត​ ដែល​ក្នុង​នោះ​មាន​ន័យ​ថា សូម​ជួយ​គាំទ្រ​ចំ​ពោះ​ការ​ទាម​ទា​កោះ​ជម្លោះ​របស់​ក្រុង​តូខ្យូផង ហើយឯកសារ​មាន​ភ្ជា​ប់​ឯក​សារ​ផែន​ទីថត​ចំ​លង​ចិន​តាំង​ពី​ឆ្នាំ១៩៣២ និងឆ្នាំ១៩៦០ដែល​ឯកសារ​ទាំង​នេះ​បញ្ជាក់ថា ទឹក​ដី​កោះ​ជម្លោះ​នេះ​ជា​របស់​ជប៉ុន។

នៅ​ក្នុង​ជម្លោះត្រី​ភាគីដ៏​មហា​ស្មុក​ស្មាញ​នេះ តៃ​វ៉ាន់​ក៏​ចូល​ខ្លួន​មក​ពាក់​ពាន់ក្នុង​ការ​ទាម​ទាធ្វើ​ជា​ម្ចាស់​កោះ​នេះ​ផង​ដែរ។ នៅ​ក្នុ​ង​ខណៈ​នេះ​ កូរ៉េ​ខាង​ជើង​ហើយ​និង​ជប៉ុន​ ក៏​បាន​ឈ្លោះ​ទាម​ទា​កោះ​ដទៃ​ទៀត​ផង​ដែរ បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ តាកេស៊ីម៉ាក់ (Takeshima) នៅ​ឯ​ប្រ​ទេស​ជបុន។ តែ​បើ​តាម​ការ​អោយ​ដឹង​ពី​អ្នក​គ្រប់​គ្រប់​នៅ​ទី​ក្រុង​សេអួលបាន​អោយ​ដឹង​ថា កោះ​ ដុកដូ (Dokdo) ស្ថិត​ក្នុ​ង​ប្រ​ទេស​កូរ៉េ។

កប៉ាល​របស់​រដ្ឋា​ភិ​បាល​ចិន បាន​បើក​ចូល​ទៅ​ក្នុង​ដែន​ទឹកជុំ​វិញ​កោះ​ជម្លោះ​ក្នុង​ពេល​ថ្មី​ៗ​នេះ  ដែល​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចិន​កំ​ពុង​ការ​ពារអធិបតេយ្យ​ភាពទឹកដី ប៉ន្តែ​គេមិន​ឃើញ​មាន​សញ្ញា​សំ​គាត់​ណា​១ចំ​ពោះ​សកម្ម​ភាព​នាវា​ចិន​កាល​ពី​ថ្ងៃ​អង្គារនេះ បើ​យោង​តាម​ការ​អោយ​ដឹង​បស់​កប៉ាល​យាម​ល្បាត​របស់​ជប៉ុន។

កាល​ពី​ថ្ងៃ​អង្គារ​ក្រុម​កប៉ាល​យាម​ល្បាល​របស់​ជប៉ុន និង​តៃ​វ៉ាន់បាន​ធ្វើ​ការ​ប្រ​យុទ្ធ​សាក​ល្បង​គ្នាដោយ​ប្រើ​កាំ​ភ្លើង​បាញ់​ទឹកដាក់​គ្នា បន្ទាប់​ពី​កាណូត​នេសាទ​របស់​តៃ​វ៉ាន់​ចំនួន១២​គ្រឿងបាន​បើក​ហែហម​ដោយ​នាវា​ទាហាន​ បើក​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹក​នៃ​កោះ​ជម្លោះ​ដែល​គ្រប់​គ្រង​ដោយ​ក្រុង​តូខ្យូ​អស់​រយះ​ពេល​ប៉ុន្មាន​ម៉ោង​ផង​ដែរ៕ កែ​សម្រួលពី​គេហទំ​ព័រ AFP ដោយ​ផ្លុង-រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1011នាក់
ម្សិលមិញ    1880នាក់
សប្ដាហ៍នេះ    12990នាក់
ខែនេះ    14783នាក់
ឆ្នាំនេះ   128300នាក់
សរុប   57479696នាក់
ថ្ងៃទី 07 ខែ 03 ឆ្នាំ 2026 ម៉ោង 14:19