បើទោះបីជាទីភ្នាក់ងារអវកាស ណាសា និងរដ្ឋាភិបាលអាមេរិក បានអះអាងយ៉ាងប្រាកដថា ថ្ងៃទី២១ ធ្នូ ឆ្នាំ ២០១២ នឹងមិនមែនជាថ្ងៃ ឆេះកប្ប ក៏ដោយ ប៉ុន្ដែការព្រួយបារម្ភដែលកើតឡើងដោយសារប្រតិទិនរបស់ ជនជាតិម៉ាយ៉ា នៅតែមានចំពោះមនុស្សជាច្រើនក្នុង ពិភពលោក។
តាមការពិត ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ គឺគ្រាន់តែជាថ្ងៃមួយដែលប្រាប់អំពីការបញ្ចប់នៃកម្រងប្រតិទិនដែលមានរយៈពេល ៥១២៥ឆ្នាំ របស់ជនជាតិ ម៉ាយ៉ា តែប៉ុណ្ណោះ។ កាលពីមិនទាន់ត្រូវបានបកស្រាយច្បាស់លាស់ ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានយល់ថា ប្រតិទិន នេះ បង្ហាញពីថ្ងៃទី២១ធ្នូ គឺជាថ្ងៃដែលផែនដីនឹងត្រូវបានកំទេច ប្រការនេះបានធ្វើឱ្យមនុស្សជាច្រើនយល់ថា ការវិនាសរបស់ផែនដីនឹង មានប្រាកដ ខណៈដែលនៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃទី២១ធ្នូ នឹងមកដល់។
ថ្វីបើដឹងប្រាកដថា ថ្ងៃឆេះកប្ប នឹងមិនកើតមាននៅថ្ងៃទី ២១ធ្នូខាងមុខ ក៏ដោយ ប៉ុន្ដែអាជ្ញាធរនៃប្រទេសធំៗមួយចំនួន ក៏បានបញ្ចេញ សកម្មភាព ត្រៀមទប់ទល់នឹងហេតុការណ៍ដែលអាចកើតមាននៅក្នុងថ្ងៃដែលមនុស្សជ្រុលនិយមមួយចំនួនតូចយល់ថា ជាថ្ងៃ “ឆេះកប្ប” នោះ។
យ៉ាងណាក្ដី អាជ្ញាធរនៃប្រទេសអង់គ្លេស បានអំពាវនាវសូមឱ្យប្រជាជនបំពាក់ឧបករណ៍រាយការណ៍ពីគ្រោះអគ្គីភ័យ ដែលអាចកើត មានឡើង និងផ្ដោតអារម្មណ៍ខណៈដែលកំពុងបើកបរនៅតាមដងផ្លូវជាដើម មុនថ្ងៃទី ២១ធ្នូ មកដល់។ ក្រៅពីនេះ កងកម្លាំងពន្លត់ អគ្គីភ័យអង់គ្លេស ក៏បានប្រកាសថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់បំផុតដែលអាចកើតឡើង។ នេះគឺជាការអំពាវនាវ និងជាការអះអាងមួយ ជួយឱ្យប្រជាជនរបស់អង់គ្លេស មានទំនុកចិត្តចំពោះសុវត្ថិភាពរបស់ពួកគេ។
ខណៈនេះដែរ រដ្ឋាភិបាលរុស្ស៊ី និងចិន បានទទួលរបាយការណ៍ស្ដីពីការកើនឡើង នៃតម្រូវការមួយចំនួនរបស់ប្រជាជន ក្នុងនោះមាន ទៀន និងសម្ភារៈសំខាន់ៗ ដោយសារតែប្រជាជនភ័យខ្លាចថ្ងៃទី ២១ធ្នូ។ ប៉ុន្ដែ អ្នកវិភាគនិយាយថា វាជារឿងធម្មតានោះទេ ដោយសារ តែនេះជារដូវបុណ្យណូអែល។
ចំណែកនៅអាមេរិកវិញ ក្រុមមន្ដ្រីមានសមត្ថកិច្ច បានទទួលរបាយការណ៍ថា ទីកន្លែងដែលគេបានអះអាងថា ជាកន្លែងមានសុវត្ថិភាព បំផុតសម្រាប់ថ្ងៃ “ឆេះកប្ប” នោះ ក៏មានការកើនឡើងយ៉ាងច្រើនផងដែរ។
រីឯ ប្រទេសបារាំង អាជ្ញាធរក្រុងប៉ារីស ក៏បានចេញបញ្ជាឱ្យបិទច្រកទៅកាន់ភ្នំ Bugarach ដែលជាកន្លែងមួយ ត្រូវគេយល់ថា មាន សុវត្ថិភាពបំផុត សម្រាប់ថ្ងៃទី ២១ធ្នូ។ អាជ្ញាធរក្រុងនេះ បានបកស្រាយថា ការបិទនេះគឺដើម្បីចៀសវាងក្រុមមនុស្សជ្រុលនិយម ទាំង ឡាយដែលពួកគេអាចនឹងមកប្រមូលផ្ដុំគ្នានៅទីនេះ៕ប្រភព: គេហទំព័រ ខេមញូស៍






ឯកឧត្តម ទៀ សីហា បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដូចតទៅៈ "ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ម...Read more
អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ
ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា អធិរាជជំនួញសត្វគោ ក្របីនៅព្រៃ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃ និងអគ...Read more
នាថ្ងៃព្រហស្បតិ៍ទី៧ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
| ថ្ងៃនេះ | 762 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11433 | នាក់ |
| ខែនេះ | 33942 | នាក់ |
| ឆ្នាំនេះ | 528406 | នាក់ |
| សរុប | 57879802 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 08:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

