អាចម៍ផ្កាយដែលបោះពួយទម្លាក់ខ្លួនពីលំហមេឃបានផ្ទុះនិងបាចសាចកម្ទេចកម្ទីនៅពីលើរុស្ស៊ីភាគកណ្តាលកាលពីថ្ងៃសុក្រទី១៥មករាដោយបណ្តាលអោយមានការភិតភ័យស្លន់ស្លោនិងបណ្តាលអោយមនុស្សរបួសយ៉ាងតិច៥០០នាក់។ គេឃើញដុំភ្លើងមួយហោះបោះពួយក្នុងលំហមេឃពីលើទីក្រុងយេកាតែរីងប៊ឺក បន្ទាប់មកឮសូរការផ្ទុះដ៏ខ្លាំង។
អាចម៍ផ្កាយនេះត្រូវគេជឿថាធ្លាក់ចូលក្នុងបឹងមួយនៅជិតទីប្រជុំជនឆេបាគុលតែកម្លាំងវាយប្រហារខ្លាំងធ្លាក់លើទីក្រុងឆេលយ៉ាប៊ិនស៍នៃតំបន់អ៊ូរ៉ាល់ស៍។ តំបន់ឆេលយ៉ាប៊ិនស៍ ដែលនៅចម្ងាយប្រមាណ១.៥០០គីឡូម៉ែត្រខាងកើតក្រុងមូស្គូ ជាមណ្ឌលរោងចក្រ មានទាំងរោងចក្រថាមពលបរមាណូនិងកន្លែងស្តុកសំណល់បរមាណូម៉ាយ៉ាកផងដែរ។ តែទោះជាយ៉ាងណាមន្ត្រីមូលដ្ឋានបានអះអាងថា ការផ្ទុះនេះមិនបណ្តាលអោយប៉ះពាល់រោងចក្រនៅលើដីទេ។ ចរាចរណ៍ពេលព្រឹកបានគាំងភ្លាមៗនៅទីក្រុងឆេលយ៉ាប៊ិនស៍នៃតំបន់អ៊ូរ៉ាល់ស៍នៅពេលអាចម៍ផ្កាយដែលធ្លាក់មកបានផ្ទុះឆេះក្នុងមេឃនៅរយៈកំពស់ទាបពីលើទីក្រុង។
ក្រសួងមហាផ្ទៃបាននិយាយថាមនុស្ស៥១៤នាក់បានរងរបួស ដោយបីនាក់របួសធ្ងន់តែបង្កការភ័យតក់ស្លុតនៅទូទាំងទីក្រុងនិងទីប្រជុំជនមួយចំនួនទៀត។ក្រសួងគ្រាអាសន្នបានិយាយថាទូរគមនាគមន៍ចល័តត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន។
មន្ត្រីគ្រាអាសន្នក្នុងតំបន់លោកយូរី ប៊ូរេនកូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា"នៅម៉ោង០៩២០ វត្ថុមួយត្រូវបានសង្កេតឃើញនៅពីលើក្រុងឆេលយ៉ាប៊ិនស៍ដែលហោះលឿនបំផុតនិងបន្យល់កន្ទុយ។តែក្នុងរយៈពេល២នាទី មានការផ្ទុះពីរ។ការវាយប្រហារបានបំបែកកញ្ចក់បង្អួចនៅឆេលយ៉ាប៊ិនស៍និងទីប្រជុំជនមួយចំនួនទៀតក្នុងតំបន់"។របាយការណ៍មួយនិយាយបំណែកអាចម៍ផ្កាយមួយបានធ្លាក់នៅចម្ងាយ៨០គីឡូម៉ែត្រពីទីប្រជុំជនសាតគី ។
មានការទូរស័ព្ទមកប្រាប់ថាបានឃើញអ្វីមួយក្នុងមេឃនិងព្រៃបានឆេះតែមិនមានរបាយការណ៍ដែលថាប្រជាជនមូលដ្ឋានបានរងរបួសដោយផ្ទាល់ពីការធ្លាក់វត្ថុមកពីលើមេឃទេ។
ក្នុងពេលជាមួយគ្នាក្រសួងការពារជាតិបាននិយាយថាខ្លួនបានបញ្ជូនទាហានទៅកាន់តំបន់រងគ្រោះដើម្បីជួយការងារពួកអ្នកជួយសង្គ្រោះរាប់ពាន់នាក់។ មិនដឹងថាត់អាចម៍ផ្កាយនេះមានពាក់ព័ន្ធនឹងផ្កាយព្រះគ្រោះ2012 DA 14ដែលកំពុងហោះចូលមកកៀកផែនដីបំផុតដែលអ្នកវិទ្យាសាស្ត្ររំពឹងថាវានឹងនៅចម្ងាយប្រមាណ២៧.០០០គីឡូម៉ែត្រលើផែនដីនៅយប់ថ្ងៃសុក្រឬព្រឹកថ្ងៃសៅរ៍នៅអាស៊ី៕






ឯកឧត្តម ទៀ សីហា បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដូចតទៅៈ "ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ម...Read more
អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ
ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា អធិរាជជំនួញសត្វគោ ក្របីនៅព្រៃ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃ និងអគ...Read more
នាថ្ងៃព្រហស្បតិ៍ទី៧ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
| ថ្ងៃនេះ | 250 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10921 | នាក់ |
| ខែនេះ | 33430 | នាក់ |
| ឆ្នាំនេះ | 527894 | នាក់ |
| សរុប | 57879290 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:06 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

