រដ្ឋាភិបាលស៊ីរី ប្រកាសត្រៀមខ្លួន វាយបក ប្រសិនបើសហរដ្ឋអាម៉េរិក និង លោកខាងលិចបើឆាកវាយប្រហារ ដោយកម្លាំងយោធា ខណៈដែល មានព័ត៌មាន លេចឮ ថា ប្រធានាធិបតី អាម៉េរិក អូបាម៉ា កំពុងពិចារណាប្រហារ វាយលើស៊ីរី។
យោងតាមសារព័ត៌មាន AP នៅថ្ងៃ ពុធ ទី ២៨ ខែ សីហា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា លោក វ៉ាលីត្រ ម៉ូអាល់លេម រដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលស៊ីរី នឹងមានវិធានការការពារខ្លួនឯង ពីការវាយប្រហារផេ្សងៗ មានពីរ ជម្រើស៖ ទី១ យល់ព្រមចុះចូល ឬ ការពារខ្លួនឯងដោយវិធីសាស្រ្តផ្សេងៗ តាមកាលៈទេសៈ និង ទី២ ស៊ីរី មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល រួមទាំងធ្វើការព្រមានចំពោះការប្រើកម្លាំងយោធា មកលើស៊ីរី ដែលជាឈ្នាន់របស់អ៊ីស្រាអ៊ែល និង អាល់កៃដា។
ការចេញថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងបរទេសស៊ីរី បានធ្វើឡើងបន្ទាប់ពី សហរដ្ឋអាម៉េរិក និង ប្រទេសសម្ព័ន្ធមិត្តជួបពិភាក្សាគ្នា ដើម្បីកំណត់វិធានការ ប្រើកម្លាំងយោធា មកលើស៊ីរី ក្នុងន័យផ្តួលរំលំ របបដឹកនាំផ្តាច់ការរបស់ លោក អាហ្សាត។
ចំណែកសារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្តិ៍ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាម៉េរិក ថា ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កំពុងពិចារណា ប្រើកម្លាំង យោធាវាយប្រហារលើស៊ីរី បែប កំណត់គោលដៅ ដើម្បីទប់ស្កាត់កុំឲ្យក្លាយជាសង្គ្រាមអូសបន្លាយ ដោយប្រើប្រាស់រយៈពេលតែ មិនលើសពី ២ ថ្ងៃនោះឡើយ។សម្រាប់យុទ្ធសាស្រ្តវាយប្រហារ អាម៉េរិក បាញ់គ្រាប់រ៉ុក្កែត ចេញពីនាវាចម្បាំង ដែលបច្ចុប្បន្ន នាវាមួយនេះ កំពុងប្រចាំនៅសមុទ្រ ម៉េឌីទែរ៉ាណេ ឬ យុទ្ធសាស្រ្តមួយទៀត វាយប្រហារដោយប្រើយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ លើគោលដៅយោធា ដែលជៀសវាងឃ្លាំងអាវុធគីមី របស់ស៊ីរី ដើម្បីទប់ស្កាត់ការភាយសាយ សារធាតុគីមី ៕






នាថ្ងៃព្រហស្បតិ៍ទី៧ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើកព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើតាមការបង្ហើបពីក្រុមឈ្មួញដឹកជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅលក់នៅឯស្រុកយួន នឹងអាជីវករដឹកទំនិញចេញពីស្រុកយួនចូលស្រុកវិញខ្មែរ បានបញ្ជាក់ថា លោក នូ និច នាយប៉ុស្តិ៍ច្រកដូនរ័ត្ន បានប្រព្រឹត...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
| ថ្ងៃនេះ | 2424 | នាក់ |
| ម្សិលមិញ | 1988 | នាក់ |
| សប្ដាហ៍នេះ | 2424 | នាក់ |
| ខែនេះ | 85710 | នាក់ |
| ឆ្នាំនេះ | 482718 | នាក់ |
| សរុប | 57834114 | នាក់ |
| ថ្ងៃទី 27 ខែ 07 ឆ្នាំ 2026 ម៉ោង 05:30 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

