ព័ត៌មានក្ដៅ

ឌុច សុភា បកស្រាយ​តែអត់សុំ​ទោស​អ្នក​កាសែត​ទេ

ដោយៈ ថ្ងៃទី 17 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 1641

តារាសម្ដែងមេម៉ាយក្ដៅស្រួយ អ្នកនាង ឌុច សុភា បានចេញមុខបកស្រាយរឿងគេចោទថា នាងមើលងាយ និងបន្ទាបបន្ថោកអ្នកសារព័ត៌មាន ខណៈលោក អែនឌី  បានចេញមុខសុំទោសជាសាធារណៈរួចរាល់ទៅហើយនោះ បន្ទាប់ពីលោកយល់ថា សកម្មភាពកន្លងមកនោះរបស់លោក ជាការវាយប្រហារធ្ងន់ធ្ងរមិនអាចទទួលយកបាន សម្រាប់អ្នកសារព័ត៌មាន។

នៅក្នុងជំនួបតាមទូរស័ព្ទថ្មីៗនេះ តារាសម្ដែង អ្នកនាង ឌុច សុភា បានទទួលស្គាល់ថា ពាក្យសម្ដីមួយចំនួនដែលនាងបាននិយាយនៅក្នុងកម្មវិធី “CTN ប៉ុស្តិ៍លេខ២១” ហាក់ដូចជាពិបាកស្ដាប់បន្តិចមែន។ ប៉ុន្តែអ្វីដែលនាងចង់និយាយនាពេលនោះ នាងអះអាងថា មិនមានចេតនានិយាយសំដៅលើអ្នកកាសែតទាំងអស់នោះទេ។ ឌុច សុភា លើកឡើងថា៖ “ខ្ញុំដឹងថា ពួកគាត់មួយចំនួនពុំបានគោរពយ៉ាងត្រឹមត្រូវនូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានទេ។ តែអ្វីដែលខ្ញុំលើកឡើងនេះ គឺសំដៅតែអ្នកសារព័ត៌មានតែពីរបីនាក់ប៉ុណ្ណោះ”។

ឌុច សុភា បានបន្តថា អ្នកកាសែតមួយក្ដាប់តូច ហាក់ដូចជាចងមុង ហើយដេកសរសេរតាមការស្រមៃ ដោយមិនបានសម្ភាសន៍សាមីខ្លួនឡើយ។ នាងបាននិយាយថា៖ “រឿងនោះមិនមែនជាការលេងសើចទេ តែជាការពិត។ មានបណ្ដាញព័ត៌មានមួយចំនួនបានចុះផ្សាយពីខ្ញុំ ភាគច្រើនមិនមាននរណាម្នាក់ទូរស័ព្ទមកសួរនាំពីខ្ញុំឡើយ។ បើបានសួរនាំតែមួយម៉ាត់ ក៏អស់ចិត្តដែរ”។

ទោះបីជាយ៉ាងណា តារាសម្តែងចាស់វស្សារូបនេះ មិនបានទទួលស្គាល់ ឬគិតថាខ្លួនឯងខុសនោះទេ តែនាងបានលើកហេតុផលថា ដោយសារតែនាងមានការឈឺចិត្តខ្លាំងពេក ខណៈដែលបានឃើញតារាមួយចំនួនជួបនាងដោយសម្រក់ទឹកភ្នែក ពិបាកចិត្តដោយសារតែការចុះផ្សាយព័ត៌មានមិនពិតពីពួកគេ។ ដោយឡែកសម្រាប់នាងវិញ នាងបានបន្តថា ពេលទៅណាមកណា នាងមិនដែលមាននរណាសួរនាំពីការងារ ឬសុខទុក្ខនោះទេ។ តែផ្ទុយទៅវិញ សំនូរពីអ្នកសារព័ត៌មានភាគច្រើនគឺ “តើមានប្ដីមួយទៀតហើយ ឬនៅ? នៅផ្ទះធម្មតា ឬក៏វិឡា? នរណាទិញឲ្យ? ឡានដូរឬនៅ?” ជាដើម។ នាងបានបន្តទៀតថា សូម្បីពេលខ្លះគ្រាន់តែនាងដើរជាមួយប្អូនប្រុសក៏គេថា ជាសង្សារហើយយកទៅចុះផ្សាយដែរ។

គេមិនបានដឹងថា ការចំណាយពេលដ៏ខ្លី លាងសម្អាតពាក្យសម្ដីរបស់អ្នកនាង ឌុច សុភា ប៉ុន្មានម៉ាត់នេះ អាចស្អំដួងចិត្តរបស់អ្នកកាសែតដែលកំពុងតែក្ដៅងំឲ្យត្រជាក់មក វិញបាន ឬយ៉ាងណានោះទេ ខណៈមុននេះបន្តិច នាង និងលោក អែនឌី បានរួមដៃគ្នាយកវេទិកា CTN ធ្វើជាទីតាំងវាយប្រហារទៅលើអ្នកសារព័ត៌មានទាំងឡាយយ៉ាងចាស់ដៃ ថាមិនមានក្រមសីលធម៌វិជ្ជាជីវៈ និងសរសេរនូវព័ត៌មានបំផ្លើស ទាក់ទងទៅនឹងរឿងរ៉ាវឯកជនរបស់ពូកគេ។

ទំនងដោយយល់ថា អ្វីដែលខ្លួនបានធ្វើនៅកញ្ចក់ទូរទស្សន៍ CTN នោះដូចជារមិលគុណពេកចំពោះអ្នកសារព័ត៌មានដែលធ្លាប់លើកតម្កើង ពួកគេឲ្យមហាជនស្គាល់នោះ  លោក អែនឌី ក៏បានចេញមុខសុំទោសវិញតាម Facebook និងតាមសារព័ត៌មានមួយចំនួនវិញនាប៉ុន្មានថ្ងៃក្រោយមក។ ដោយឡែក ឌុច សុភា បើទោះជាក្នុងគ្រាជាមួយគ្នានោះ បានអះអាងថា នាងមិនស្វាគមន៍ចំពោះអ្នកកាសែតនោះទេ ព្រោះតែអ្នកកាសែតទាំងអស់ មិនដែលសួរនាំ ឬសរសេរពីអ្វីដែលល្អពីនាងសោះ គឺមានតែរឿងអាក្រក់ដែលទាក់ទងជីវិតឯកជនរបស់នាងនោះ ដូច្នេះនាងអត់បានធ្វើដូច អែនឌី ត្រូវចេញសុំទោសអ្នកសារព័ត៌មានទេ។ នៅក្នុងជំនួបជាមួយ Sabay ពេលនេះ នាងក៏មិនបានបន្លឺពាក្យសុំទោសមួយម៉ាត់ណាដល់អ្នកសារព័ត៌មានដែរ។

បើទោះជាលើកញ្ចក់ទូរទស្សន៍ CTN នាងទទួលស្គាល់ថា បានវាយប្រហារធ្ងន់សំដៅអ្នកកាសែតពិតមែនក៏ដោយ តែនោះ មិនសំដៅអ្នកសារព័ត៌មានទាំងឡាយក្នុងស្រុកពិសេស គឺអ្នកសារព័ត៌មានដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈនោះទេ គឺនាងសំដៅ តែអ្នកសារព័ត៌មានមួយក្តាប់តូច ដែលចងមុងសរសេរអត់សួរនាំនាងប៉ុណ្ណោះ។

បើទោះជានាងអះអាងបែបនេះ ប៉ុន្តែអ្នកសារព័ត៌មានពីរបីនាក់ បានលើកឡើងថា ការលើកឡើងរបស់ ឌុច សុភា ថាអ្នកសារព័ត៌មានចងមុងសរសេរអត់ខ្វល់សួរនាំនាងនោះ គឺគ្រាន់តែជាការដោះសារយករួចខ្លួនប៉ុណ្ណោះ ព្រោះនៅពេលពួកគេទូរស័ព្ទទៅសួរនាំនាង គឺលទ្ធផលមានពីរប៉ុណ្ណោះ ទី១លេខដែលនាងធ្លាប់ប្រើ ប្រែជាតេមិនចូលព្រោះនាងរមែងប្ដូរលេខទូរស័ព្ទដូចខោអាវ។ ដោយឡែកលទ្ធផលទី២ គឺបើទោះជា ទូរស័ព្ទ Call ចូលហើយ តែនាងនឹងបិទវិញនៅពេលដឹងថាអ្នកកាសែតចង់សួរនាំនាងពីរឿងឯកជន របស់នាង ហើយបើមិនដូច្នេះទេ គឺនាងមិនលើកតែម្ដង…។

អ្នកសារព័ត៌មានមួយក្រុមតូចដដែល ដែលទំនងយល់ថា ការវាយប្រហារកន្លងមករបស់ ឌុច សុភា សំដៅពួកខ្លួន បានលើកឡើងបន្តថា បើទោះព័ត៌មានខ្លះរបស់ពួកគេត្រូវចេញផ្សាយដោយមិនអាចចាំការ អធិប្បាយរបស់សាមីខ្លួន ឌុច សុភា បាន ដោយសំអាងថា មានប្រភពរឿងខ្លះៗហើយ គ្រាន់តែចង់បានការអធិប្បាយពីសាមីខ្លួនដើម្បីបង្គ្រប់កិច្ច វិជ្ជាជីវៈ ខណៈសាមីខ្លួនគេចវេសនោះ ពួកគេសុទ្ធតែបានបន្សល់ទុកនូវឃ្លាខ្លីមួយនៅចុងបញ្ចប់នៃអត្ថបទ ថា “នឹងរង់ចាំ ឬក៏ស្វាគមន៍រាល់ការចេញមុខបកស្រាយពីសាមីខ្លួន នាពេលក្រោយ” ដែរ ហើយនេះ ក៏ជាផ្នែកមួយនៃវិជ្ជាជីវៈអ្នកសារព័ត៌មានដូចគ្នា។ ដូច្នេះ បើព័ត៌មានពួកគេចេញផ្សាយហើយ យល់ថា ខ្លួនមិនមានអ្វីដូចនឹងព័ត៌មាននោះ អាចធ្វើការបកស្រាយតាមក្រោយបាន ហើយពួកគេនឹងរីករាយចុះផ្សាយជូនតាមការបកស្រាយរបស់នាង។

ទស្សនិកជនបានលើកឡើងដែរថា ឌុច សុភា មិនគួរធ្វើទង្វើរមិលគុណចំពោះអ្នកកាសែតដូច្នេះទេ ព្រោះយ៉ាងហោចណាស់ អ្នកកាសែតក៏ជាអ្នកផ្សាយដំណឹងពីនាងឲ្យមហាជនដឹងដែរ ទោះល្អក្ដីមិនល្អក្ដី តែនេះជាវិជ្ជាជីវៈ ព្រោះអ្នកកាសែតត្រូវផ្សាយដំណឹងទាំងអស់(ទាំងល្អ និងអាក្រក់)ដោយមិនជាប់និន្នាការអ្វីឡើយ ពីសិល្បករដែលជាមនុស្សរបស់មហាជន ។ ដូច្នេះបើដឹងថាខ្លួនខុសហើយ កុំរឹងត្អឹងពើងទ្រូងថាខ្លួនឯងត្រូវ សុខចិត្តសុំទោសមួយម៉ាត់ ដូចលោក អែនឌី នោះជឿថា ពួកគាត់(អ្នកកាសែត)ទទួលយកដោយការសុខចិត្តបាត់ទៅហើយ៕

អត្ថបទ៖ សំ ជំនាញ
កែសម្រួល៖ ទារិកា

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ទៀ សីហា បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដូចតទៅៈ "ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ម...Read more
អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា អធិរាជជំនួញសត្វគោ ក្របីនៅព្រៃ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃ និងអគ...Read more
សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung នាថ្ងៃព្រហស្បតិ៍ទី៧​ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
 លិខិតមិត្តអ្នកអាន
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1001នាក់
ម្សិលមិញ    2103នាក់
សប្ដាហ៍នេះ    7389នាក់
ខែនេះ    12593នាក់
ឆ្នាំនេះ   507057នាក់
សរុប   57858453នាក់
ថ្ងៃទី 06 ខែ 08 ឆ្នាំ 2026 ម៉ោង 06:21