ព័ត៌មានក្ដៅ

តារា​កម្លែង នាង​ខ្ញុង ត្រៀម​ធ្វើ​កូន​ក្រមុំ​ជា​មួយ​បុរស​នៅ​ឯ​នាយ​សមុទ្រ​

ដោយៈ ជខ ភ្នំ​ពេញ ថ្ងៃទី 07 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 12:56 នាទី ចំនួនអានៈ 1894

ដើម្បី​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​ស្នេហា​ជា​មួយ​​តារា​កំប្លែង​ក្នុង​ក្រុម ​នាយ​ពែកមី នៅ​ពេល​នេះ​នាង​ ខ្ញុង ​បាន​ចេញ​មុខ​ប្រកាស​ដោយ​មិន​លាក់​លៀម​ថា ​នាង​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​កូន​ក្រមុំ ​របស់​បុរស​ឯ​នាយ​សមុទ្រ មិន​មែន​ជាមួយ​នាយ ពែកមី នោះ​ទេ។

ទន្ទឹម​នឹង​កេរ្តិ៍​ឈ្មោះ​ក្រុម​ កំប្លែង​ CTN ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មហាជន​គ្រប់​ទិស​ទីនោះ តារា​កំប្លែង​ពីរ​ដួង ​ដែល​ជា​តារា​កំប្លែង​ឆ្នើម​របស់​ក្រុម​គឺ ​នាង ​ខ្ញុង​ និង​នាយ ​ពែក​មី ​ក៏​ផ្តើម​មាន​ពាក្យ​លេច​ឮថា ពួក​គេ​មិន​មែន​មាន​ភាព​ស្និទ្ធ​ស្នាល​ និង​ផ្អែម​ល្ហែម​ តែ​នៅ​លើ​ឆាក​កំប្លែង​នោះ​ទេ ខាង​ក្រៅ​ឆាក​ក៏​ពួក​គេ​បន្ត​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​ដែរ រហូត​ល្បី​ថា​ ពួក​​គេ​ម្នាក់ៗ​ហ៊ាន​ក្បត់​ចិត្ត​ប្តី​ប្រពន្ធ​ស្រប​ច្បាប់​ ហើយ​មក​លួច​រួម​រស់​ជា​មួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​ទៀត​ផង។

ចំពោះ​រឿង ​នេះ ទាំង​នាង​ ខ្ញុង​ និង​លោក​ ពែកមី ក៏​មិន​ព្រម​សម្ងំ​ខ្លួន​ពួន​ទទួល​ពាក្យ​លេច​ឮ​មិន​ល្អ​នេះ​ដែរ​ពោល​គឺ​ពួក គេ​តែង​ស្វែង​រក​ការ​បក​ស្រាយ​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នោះ​ តែ​យ៉ាង​ណា​មន្ទិល​ទាំង​នោះ​នៅ​តែ​លាង​ជម្រះ​មិន​បាន​១០០​ភាគរយ​ឡើយ។

ដើម្បី លុប​ចោល​ការ​សង្ស័យ​ទាំង​នោះ តារា​កំប្លែង​ដែល​កំពុង​អង្រួន​ឆាក CTN នាង ​ខ្ញុង​ ដែល​មាន​ឈ្មោះ​ដើម​ ស្រេង សុកាន់ដា បាន​ដាច់​ចិត្ត​និយាយ​រឿង​ខ្លួន​មិន​លាក់​លៀម​ថា៖​​«តាំង​ពី​មុន​ដំណើរ​ដើរ ​មក​កាន់​ឆាក ​សិល្បៈ​កំប្លែង​នេះ​ម្ល៉េះ​ ខ្ញុំ និង​ស្វាមី ​អាជីវករ​នៅ​ខេត្ត​សៀមរាប​នោះ បាន​លែង​លះ​គ្នា​ដាច់​ស្រាច់ ​ក្រោយ​រៀបការ​បាន​ពីរ​ឆ្នាំ»។ នាង​បន្ត​ថា៖​«ដំបូង​ឡើយ ខ្ញុំ​សម្រេច​ចិត្ត​នឹង​មិន​នឹក​នា​គិត​រឿង​ប្ដី​សី​អី​ទៀត​ទេ ព្រោះ​តែ​ខ្លាច​ប្ដី​ក្រោយ​គេ​ចិត្ត​មិន​បាន​ជាមួយ​កូន​របស់​ខ្ញុំ។​ ប៉ុន្តែ​មក​ដល់​ឥឡូវ​បាន​ប្ដូរ​ចិត្ត​វិញ​ហើយ​ត្រូវ​តែ​រក​មើល​បុរស​ណា ម្នាក់​អាច​ទុក​ចិត្ត​បាន​សម្រាប់​អនាគត»។

តារា​កំប្លែង​មាត់​ដាច នាង​ ខ្ញុង​ ក៏​បាន​បញ្ជាក់​​ថា៖​«ការ​បញ្ចប់​សម្ព័ន្ធ​ភាព​ស្នេហា​ប្តី​ប្រពន្ធ​មុន​នេះ ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ដំណើរ​ ចូល​មក​កំប្លែង​នៅ​ភ្នំពេញ​នេះ​ទេ​ ពោល​គឺ​ដោយ​ហេតុ​ផល​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា​ តាំង​ពី​មុន​នោះ​ ប្តី​ខ្ញុំ​ប្រចណ្ឌ​គ្មាន​ហេតុ​ផល»។

ដោយ​ឡែក​ទាក់​ទង​នឹង​ពន្លក​ស្នេហ៍ ​ថ្មី​ដែល​នាង​គិត​ថា​នឹង​បើក​បេះ​ដូង​ជា​ថ្មី​នោះ មិនមែន​​តារា​កំប្លែង ពែកមី ទេ។ ខ្ញុង​និយាយ​ថា៖«បុរស​ដែល​ខ្ញុំភ្ជាប់​ទំនាក់​ទំនង​នោះ​មិន​មែន​ជា​បង ពែក​មី​ ដូច​ដែល​ពាក្យ​ឮ​នា​ពេល​កន្លង​មក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បុរស​នោះ គាត់​ស្គាល់​ខ្ញុំ​ក៏តាម​រយៈ​​បង​ ពែក​មី ដែរ​។ ខ្ញុំ​បាន​ស្គាល់​បុរស​នៅ​ខាង​ក្រៅ​ស្រុក​ម្នាក់ ​ហើយ​មក​ទល់​ពេល​នេះ​ ពួក​ខ្ញុំ​បាន​ភ្ជាប់​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​ជាង​មួយ​ឆ្នាំ​ហើយ​ ក្រោយ​ពី​គាត់​សុំ​លេខ​ទូរស័ព្ទ​ខ្ញុំ​ពី​បង​ ពែកមី»។

បើ​ទោះ​ជា​ នាង​ អះអាង​ថា​ មាន​គូ​កំណាន់​ចិត្ត​យ៉ាង​នេះ​ក៏​ដោយ​ ប៉ុន្តែ​នាង​បាន​បដិសេធ​មិន​បង្ហាញ​ពី​អត្តសញ្ញាណ ​និង​ប្រទេស​ដែល​សង្សារ​រស់​នៅ​ឡើយ។​ អ្នក​មេម៉ាយ ដែល​នៅ​តែ​ជាប់​ដិត​ដាម​សំពាយ​ស្នេហ៍​ជាមួយ​មេ​ក្រុម លោក​ពែក​មី ​រូប​នេះ ​បាន​ប្រាប់​ថា៖ «​មិន​ទាន់​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​បង្ហាញ​ពី​អត្ត​សញ្ញាណ និង​ប្រទេស​ដែល​គាត់​កំពុង​រស់នៅ​ទេ ចាំ​ជិត​ដល់​ថ្ងៃ​ដែល​ថា​ ចូល​រោង​ការ​នោះ​ ខ្ញុំ​នឹង​ប្រាប់​ភ្លាម មិន​លាក់លៀម​ទេ​»។

នាង ខ្ញុង បាន​អះអាង​ថា ដ្បិត​ថា​បុរស​នោះ​ និង​នាង​នៅ​មិន​ទាន់​បាន​មក​ជួប​មុខ​គ្នា​ក្តី តែ​​បុរស​ក្រៅ​ស្រុក​រូប​នោះ​លង់​ស្នេហ៍​លើ​នាង​ខ្លាំង​ណាស់ ហើយ​ពេល​នេះ​គូ​ស្នេហ៍​នាង​ក៏​អន្ទះ​សាណាស់​ដែរ​ តែង​សុំ​នាង​រៀប​ការ​ តែ​នាង​អត់​ទាន់​សម្រេច​ចិត្ត ​ឬ​ផ្តល់​ចម្លើយ​ទៅ​វិញ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

នាង បាន​បញ្ជាក់​ទៀត​ថា៖​«ខ្ញុំ​ក៏​ត្រូវ​ការ​ពេលវេលា​ខ្លះ​ដែរ​ ដើម្បី​សង្កេត​មើល​បន្តិច​ទៀត​សិន តែ​ក៏​មិន​បន្លាយ​ពេលវេលា​ឲ្យ​វែង​ឆ្ងាយ​ពេក​នោះ​ដែរ ខ្ញុំ​នឹង​សម្រេច​ចិត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​កុំ​ឲ្យ​បុរស​ឆ្លង​ទ្វីប​នោះ​អន្ទះ​សាពេក»។

យ៉ាង​ណា​មិញ ​ការ​សម្រេច​ចិត្ត​ជ្រើស​យក​គូ​ស្រករ​ឲ្យ​បាន​ឆាប់​នេះ ក៏​មាន​ហេតុ​ផល​ពាក់​ព័ន្ធ​នឹង​តារា​កំប្លែង ពែកមី ដែរ​ដោយ​នាង​និយាយ​ថា ការ​សម្រេច​ទទួល​យក​ជំនូន​ស្នេហ៍​បុរស​ឯនាយ​សមុទ្រ​នេះ ក៏​ដើម្បី​បន្សាប​នូវ​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន​ដែល​បោក​ខ្ទប់​មក​លើ​នាង និង​លោក ​ពែក​មី ​ដែល​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ក្រៅ​ឆាក​ដ៏​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ ដល់​ថ្នាក់​ទៅ​រួម​រស់​ជា​មួយ​គ្នា​នោះ​ដែរ​។ ដូច្នេះ​ការ​សម្រេច​ចិត្ត​យក​ប្ដី​ក្នុង​ពេល​ឆាប់ៗ​នេះ​ ជា​រឿង​មួយ​ល្អ​ដើម្បី​កុំ​ឲ្យ​កើត​មាន​បញ្ហា​វែង​ឆ្ងាយ»។

នាង​បញ្ជាក់​ថា ការ​ព្យាយាម ​រស់​លាក់​បាំង​សមាសភាព​ជា​ស្ត្រី​មេម៉ាយ​កន្លង​មក​ មិន​មែន​ដើម្បី​ជា​រនាំង​បិទ​បាំង​ស្នេហ៍​ជា​មួយ​បុរស​ណា​នោះ​ទេ តែ​ជា​ហេតុ​ផល​មួយ​ដើម្បី​ការងារ​ និង​​ចំណូល​ពី​សិល្បៈ​ ប្រសិន​បើ​គេ​ដឹង​នាង​ម៉េម៉ាយ​គេ​មិន​ចង់​បាន​នាង​កាត់​សក់​នោះ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ទៀ សីហា បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដូចតទៅៈ "ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ម...Read more
អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា អធិរាជជំនួញសត្វគោ ក្របីនៅព្រៃ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃ និងអគ...Read more
សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung នាថ្ងៃព្រហស្បតិ៍ទី៧​ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1146នាក់
ម្សិលមិញ    2731នាក់
សប្ដាហ៍នេះ    8881នាក់
ខែនេះ    63605នាក់
ឆ្នាំនេះ   558069នាក់
សរុប   57909465នាក់
ថ្ងៃទី 27 ខែ 08 ឆ្នាំ 2026 ម៉ោង 12:06