ព័ត៌មានក្ដៅ

ឌួង ហ្សូរីដា បើក​បេះដូងទទួល​ស្នេហ៍មិន​រើសមុខ ទោះ​ធ្លាប់មានប្រ​ពន្ធ​៥០​ក៏ដោយ​

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 18 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:56 នាទី ចំនួនអានៈ 1600

ឌួង ហ្សូរីដា បាន​ប្រកាស​ថា នឹង​ស្វាគមន៍ បើក​បេះ​ដូង​ទទួល​យក​ស្នេហា​ថ្មី នៅឆ្នាំ​២០១៣​នេះ ធ្វើឱ្យ​មាន​ការ​សង្ស័យ​ថា ហ្សូរីដា អាច​បែក​បាក់​ស្នេហា ចាស់ ដែល​នាង​ប្រកាស​ប្រាប់​កាលពី​​ឆ្នាំ​មុន​ទៅ​ហើយ ទើប​បាន​ជា​វាចា​បែប​នេះ។ ឌួង ហ្សូរីដា បាន​ច្រាន​ចោល ហើយ​នាង​បាន​អះអាង​ថា ចំណង​ស្នេហា​នាង​នៅ​តែ​ធម្មតា ហើយ​នាង​បាន​ប្រកាន់​ជំហរ​ថា មនុស្ស​ប្រុស ដែល​នាង​ជ្រើស​រើស មិន​ប្រកាន់​អតីត​កាល​ទេ ទោះ​ជា​ធ្លាប់​មាន​ប្រពន្ធ​១០ កូន​៥០នាក់ ឬប្រពន្ធ​ ៥០​នាក់ ក៏​ដោយ​...។

ខុសពីតារាល្បីៗមួយចំនួន ដែល​និយាយឱ្យតែបានល្អ​មើលពីខាង​ក្រៅ ប៉ុណ្ណោះថា ដាច់ខាតមិន​យកប្តីគេ ឬមិនប្រឡាក់ប្រឡូស​ជាមួយ​បុរសណា ដែលមានស្រីច្រើនជាដាច់ខាត យកតែប្រុសណានៅកំលោះសុទ្ធ អត់ពាក់ព័ន្ធជាមួយស្រីផ្សេងឡើយ ពិធីការិនីល្បីឌួង ហ្សូរីដា បាននិយាយថា  មនុស្សដែលនាងស្រលាញ់ មិនគិតប្រកាន់ពីអតីតកាល ទាំងអស់ រួមទាំងការធ្លាប់មានប្រពន្ធកូនផងដែរ។

ហ្សូរីដា ដែលមានឈ្មោះក្រៅថា ហ្សូ បាននិយាយ ដោយម៉ឺងម៉ាត់ថា “រាល់មនុស្សប្រុសដែលស្រលាញ់ខ្ញុំ គាត់នៅតែមិនទាន់ហួសពេលឡើយ ទោះបីជា មនុស្សប្រុសនោះ ធ្លាប់មានប្រពន្ធ១០ កូន៥០នាក់ ឬប្រពន្ធ៥០ ក៏ដោយ ឱ្យតែប្រុសនោះ មិនធ្លាប់ បានរៀបការ ឬមិនមានការចុះអេតាស៊ីវិលអី ជាមួយស្រីណា ខ្ញុំនៅតែអាចជ្រើសរើសយក បុរសនោះ ធ្វើជាមនុស្សពិសេសរបស់ខ្ញុំបាន ព្រោះធ្វើម៉េច បើយើងបានជាស្គាល់គាត់ ក្រោយគេទៅហើយ”។

ការអះអាងរបស់ឌួង ហ្សូរីដា នេះ ជាលើកទី១ មិនធ្លាប់មានសោះ តាំងពីនាងបាន ប្រឡូកសិល្បៈនេះ បានកើតឡើងបន្ទាប់ពីមាន ការផ្សព្វផ្សាយថា ឌួង ហ្សូរីដា បាន​ប្រកាសបើកបេះដូងទទួលយកម្ចាស់ស្នេហាថ្មី នៅ ដើមឆ្នាំ២០១៣នេះហើយ ដែលបុរសដែលលួចស្រលាញ់នាងយូរហើយ ទាល់តែប្រញាប់ រួសរាន់បន្តិច ទើបបាន បើ​យឺតយ៉ាវ ប្រាកដជា ខកចិត្តជាមិនខាន។ ឌួង ហ្សូរីដា បានយល់ថា មនុស្សប្រុសសម័យ នេះ កម្រមានអ្នកណាអត់ស្គាល់ជាតិស្រីសោះ ហើយ មកស្រលាញ់យើង​លើក​ដំបូងណាស់។

ហ្សូរីដា បានបន្ថែមថា “បើតាមខ្ញុំមើលទៅ វាគ្មានទេ សម្រាប់មនុស្សប្រុសណាបរិសុទ្ធ នៅកំលោះ មកស្រលាញ់យើងដំបូងគេនោះ មិនងាយទេ ច្រើនតែធ្លាប់មានសង្សារ​អីហើយ តែខ្ញុំមិនប្តូរចិត្តទេថា ទោះជាមនុស្សប្រុសម្នាក់នោះ មានកូនប្រពន្ធ៥០ ក៏ដោយ តែបើមិនទាន់ រៀបការ ឬមិនបានចុះអេតាស៊ីវិលទេ អត់បញ្ហា អាចស្រលាញ់​គ្នាបាន”។

ការប្រកាន់ជំហរបែបនេះរបស់ឌួង ហ្សូរីដា អាចធ្វើឱ្យអ្នកខ្លះយល់ថា ហ្សូរីដា ប្រហែល​ជា​ស្រ​លាញ់​ប៉ះ​ចំបុរសដែលមានម្ចាស់ចិត្តទៅហើយ ជាអ្នកមិនទំនេរ ទើប បានជា​នាង​អះអាងបែបនេះ តែ​អ្នកខ្លះទៀត​យល់ស្របថា ការអះអាងរបស់នាង ក៏ វាត្រូវនឹងសង្គមមនុស្សបច្ចុប្បន្នដែរ ពោលគឺទោះបីបុរស​នោះធ្លាប់​មានប្រពន្ធកូន ពីមុនមក តែបើ​ឥឡូវលែងពាក់ព័ន្ធ ក៏នារីមួយចំនួន នៅតែអាចទទួលយកបាន។ ពិធីការិនីរូបនេះ បានសង្កត់ធ្ងន់ទៀតថា “ខ្ញុំមិនប៉ះពាល់ប្តីនរណាម្នាក់ទេ គឺ ដូចខ្ញុំនិយាយ​ខាង​លើ​អ៊ីចឹង បើមិនទាន់រៀបការ ឬចុះអេតាស៊ីវិលទេ គឺ អត់បញ្ហាទេ។ មនុស្សស្រីយើង បើប៉ះពាល់ប្តីគេ គេមិនឱ្យតម្លៃ ឡើយ សង្គមនឹងពេបជ្រាយយើងជាមិនខាន៕

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ទៀ សីហា បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដូចតទៅៈ "ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ម...Read more
អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ អុញនោះ! ឧកញ៉ា ជឹម សុខ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃហើយៈ ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា អធិរាជជំនួញសត្វគោ ក្របីនៅព្រៃ ប្តឹងស្នងការ និងស្នងការរងខេត្តព្រៃវែង ទៅក្រសួងមហាផ្ទៃ និងអគ...Read more
សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung នាថ្ងៃព្រហស្បតិ៍ទី៧​ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1069នាក់
ម្សិលមិញ    2103នាក់
សប្ដាហ៍នេះ    7457នាក់
ខែនេះ    12661នាក់
ឆ្នាំនេះ   507125នាក់
សរុប   57858521នាក់
ថ្ងៃទី 06 ខែ 08 ឆ្នាំ 2026 ម៉ោង 07:15