ព័ត៌មានក្ដៅ

ប៊ុន ផៃ​លីន មិន​ខ្លាចញញើត​នឹង​ស្នេហា​ត្រីកោណ​ជាមួយ​ប្ដី​គេ

ដោយៈ ភ្នំពេញ ថ្ងៃទី 12 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 1849

ជា​ការពិត​ក្នុងចំណោម​តារា​ស្រី​ល្បី​ជាច្រើន​ដួង​ក្នុងប្រទេស​កម្ពុជា រមែង​គេច​មិន​ផុត​ទៅលើ​រឿងអាស្រូវ​កេរ្តិ៍ឈ្មោះ​នោះទេ ពោលគឺ​ទាក់ទិន​នឹង​ស្នេហា​ខុស​តម្រា​ពី​ធម្មជាតិ​នេះឯង រហូត​មាន​តារា​ខ្លះ​សុខចិត្ត​ធ្វើគ​ធ្វើ​ថ្លង់​បោះបង់​អាជីព​ជា​អ្នកសិល្បៈ ដើម្បី​បំពេញ​តាម​សំណូមពរ​របស់​បុរស​ជាទី​ស្រឡាញ់ បើទោះបីជា​ទទួលបាន​នូវ​ការពេបជ្រាយ​ពី​សំណាក់​មហាជន​ស្ទើរ​ងើបមុខ​លែងរួច​យ៉ាងណាក្ដី​។ ក៏ប៉ុន្តែ​សម្រាប់​តារាចម្រៀង​ដែលមាន​កំណើត​ពី​ក្មេង​ទូល​ក្ដឹប​អំពិល និង​ស្លឹក​អំពិល​លក់​តាម​ភូមិ ប៊ុន ផៃ​លីន ហាក់​មិនបាន​ខ្លាចញញើត​នឹង​រឿងអាស្រូវ​ស្នេហា​ត្រីកោណ​ម្ដងណា​ឡើយ ហើយ​នាង​បាន​គិតថា ដោយសារ​មហាជន​ចាប់អារម្មណ៍​ត្រង់ចំណុច​នេះហើយ​ទើប​នាង​អាចមាន​លំដាប់​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​ដល់​សព្វថ្ងៃ​។​

​ថ្មីៗ​នេះ​សម្រាប់​តារាចម្រៀង​រសាត់អណ្ដែត​មកពី​ទឹកដី​ខេត្តតាកែវ ក្នុងស្រុក​ព្រៃកប្បាស ប៊ុន ផៃ​លីន បាន​រង​នូវ​ទម្ងន់​រឿងអាស្រូវ​ដ៏​រសើប​មួយទៀត ជុំវិញ​ភាព​ហ៊ី​ហា​ឡូយឆាយ ដោយ​ប្រុស​កំពូល​ស្នេហ៍​របស់​នាង បាន​ទិញ​រថយន្ត​ថ្មី​មួយគ្រឿង ដើម្បី​ផ្គាប់ចិត្ត​នាង ហើយ​ត្រូវបាន​គេ​ដឹងថា ក៏​ជាការ​ដោះដូរ​នឹង​សេចក្ដីស្នេហា​រយៈពេល​មួយ​ឆាវ​ជាមួយ​នាង​ដែរ​។ លើសពីនេះ​តារាចម្រៀង​ជាប់​ឈ្មោះ​ជា​បុប្ផា​រាត្រី ប៊ុន ផៃ​លីន ថែមទាំង​បានប្រកាស​ក្ដែ​ងៗ​ថា នាង​មិន​លាក់​ក្បាយ​លាក់​កន្ទុយ​ចំពោះ​រឿង​ស្នេហា​រវាង​នាង និង​បុរស​សម្បូរ​ទ្រព្យ​នោះឡើយ ពោលគឺ​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​លើ​ស្មា ដែលមាន​ប្រពន្ធ និង​កូន​រួចហើយនោះ តែង​ស្កាត់​មកជួប​នាង​ជា​ញឹកញាប់​ថ្នាក់ថ្នម ប្រលោម​ស្និទ្ធ​ទៀតផង​។​

​ប៊ុន ផៃ​លីន បាន​និយាយ​ទាំង​ចិត្ត​ក្លាហាន​ថា "​គូស្នេហ៍​ថ្មី​ដែល​ខ្ញុំ​បាន​ជួប​នេះ គាត់​ជាម​ន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ មាន​ប្រពន្ធ មានកូន ហើយ​ថែមទាំង​មាន​ស្រី​កំណាន់ចិត្ត​ច្រើន​ទៀតផង​។ តែ​ខ្ញុំ​មិន​ខ្វល់​ទេ​ព្រោះ​គាត់​ស្រលាញ់ និង​ចូលចិត្ត​ខ្ញុំ​"​។ ការអះអាង​បែបនេះ​ត្រូវបាន​គេ​នឹកឃើញ​ទៅដល់ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ប៊ុន ផៃ​លីន ត្រូវបាន​ប្រពន្ធ​របស់​មន្ត្រី​យោធា​រូបនោះ បាន​ទាំង​គំរាម​ដល់​អាយុជីវិត រហូត​ធ្វើ​ឲ្យ​នាង​ភ័យ​ស្លន់ស្លោ​លែង​ចង់​ហ៊ាន​ទាក់ទង​ប្ដី​គេ​តទៅទៀត​។ ប៉ុន្តែ​ពេលនេះ​តារា​សិច​ស៊ី ប៊ុន ផៃ​លីន ហាក់​ទទួលបាន​ភាពកក់ក្ដៅ​ច្រើន​ពី​ប្រុស​កំណាន់ចិត្ត ដោយបាន​ធានា​មិន​ឲ្យ​នាង​ភ័យព្រួយ​ពី​សុវត្ថិភាព មិនបាច់​ខ្វល់​ពី​សំណាក់​ប្រពន្ធដើម​តាមរក​រឿង​ឆាឆៅ​នាង​ទៀតឡើយ ធ្វើ​ឲ្យ​ស្រី​ស្រស់​សម្បូរ​សាច់​ដើមទ្រូង​រូបនេះ រស់នៅ​ឱប​ទ្រព្យ​ប្ដី​គេ​ទាំង​បើកចំហ និង​មាន​ក្ដី​សុខ​ជាទីបំផុត​។ 

​ខុសប្លែក​ពី​តារា​ដទៃ​ដែល​តែងតែ​ព្យាយាម​លាក់បាំង​រឿង​ស្នេហា​ប្តី​គេ ប៉ុន្តែ ប៊ុន ផៃ​លីន ឯណេះ​វិញ នាង​មិនបាន​លាក់បាំង​អ្វី​ឡើយ ថែមទាំង​មិនបាន​ខ្មាស​សម្ដី​ពេបជ្រាយ​ពី​មហាជន និង​ពី​អ្នកសិល្បៈ​ដូចជា​រូបនាង​នោះទេ ។​បញ្ហា​ទាំងអស់នេះ​ទើបត្រូវ​បាន​គេ​ហៅថា "​ជាតា​រា​រស់​នៅលើ​គំន​ទ្រព្យសម្បត្តិ​របស់​ប្ដី​គេ​ទាំង​មិនចេះ​អៀនខ្មាស​"​។​

​តារាចម្រៀង​ពេល​រាត្រី​ដែល​ទស្សនិកជន​ស្គាល់​នាង​ជាទូទៅ​តាមរយៈ​រហស្សនាម​ថា​"​កាកី​"​ស្រី​ស្រស់ ប៊ុន ផៃ​លីន មិនបាន​និយាយ​អ្វី​ឲ្យ​វែងឆ្ងាយ​លើ​រឿងរ៉ាវ​ឯកជន​របស់​នាង​ឡើយ ពោលគឺ​រឿង​នាង​ទាក់ទង​ប្ដី​គេ​នេះឯង ហើយ​ចាប់តាំងពី​មាន​មន្ត្រី​ផ្កាយ​ពី​ស្រឡាញ់ និង​ការផ្លាស់ប្ដូរ​កម្រិតជីវភាព​ដាច់​ឆ្ងាយ​ពី​គ្រា​មុន​រួចមក នាង​ត្រូវបាន​គេ​មើលឃើញថា ហាក់​ពើងទ្រូង​តម្លើងឫក មិនសូវ​រួសរាយ​រាក់ទាក់​ជាមួយ​មិត្តភក្តិ ដូច​កាលពី​នាង​មិនទាន់​ល្បីឈ្មោះ និង​មិនទាន់​មានទ្រព្យ​ហូរហៀរ​ដូច​ពេលនេះ​ទេ ជាពិសេស​នាង​ហាក់​វាយឫក​ខ្ពស់កប់ពពក​ជាមួយនឹង​អ្នកសារព័ត៌មាន​ពេល​ចង់​ទាក់ទង​សុំ​បទសម្ភាសន៍​ពី​ការងារ​ម្ដងៗ​។ 

​បើ​ផ្អែក​តាម​ប្រភពព័ត៌មាន​ពី​អ្នកសារព័ត៌មាន​មួយចំនួន ដែល​ធ្លាប់មាន​ទំនាក់ទំនង​ល្អជា​មួយ​តារាចម្រៀង​ចង់យក​តំណែង​សិច​ស៊ី​ប្រចាំឆ្នាំ ប៊ុន ផៃ​លីន បាន​ទម្លាយ​ឲ្យ​ដឹង​ស្រដៀងៗ​គ្នា​ថា  ប៊ុន ផៃ​លីន បច្ចុប្បន្ន​មិន​ដូច ប៊ុន ផៃ​លីន ពីមុន​ទេ នាង​ហាក់​ក្លាយជា​តារា​វាយឫក​ខ្ពស់​ជាមួយ​អ្នកការ​សែត ព្រោះ​ពេល​ខ​ល​ទូរស័ព្ទ​សុំ​សម្ភាសន៍​ម្ដងៗ មាន​ហាក់​សម្ដែង​អារម្មណ៍​ឆេវឆាវ​ខឹងសម្បារ និង​តំឡើង​សម្ដី​ធំៗ​ដាក់​មកវិញ ក្នុងន័យ​មិន​ស្វាគមន៍​ទៀតផង​។ ទង្វើ​បែបនេះ​ត្រូវបាន​គេ​មើលឃើញថា ស្រី​ស្រស់​ឈ្លក់ទឹកម៉ាស៊ីន​ប៊ុន ផៃ​លីន ជា​តារា​ឆាប់​ភ្លេច​កំណើត​ដើម ឆាប់​ភ្លេច​គ្រាក្រ និង​ឆាប់​ភ្លេច​ពេល​នាង​មិនទាន់​ល្បីឈ្មោះ ព្រោះ​គេ​នៅចាំ​បាន​ថា កាលពី​នាង​ចូល​សិល្បៈ​ដំបូង នាង​បាន​ត្រាចរ​តត្រុក​ដើររក​អ្នកសារព័ត៌មាន​សុំ​ឲ្យ​ជួយ​ចុះផ្សាយ​ពី​នាង ដោយ​មិនបាន​គិតថា នាង​ត្រូវ​ជិះ​ម៉ូតូឌុប ឬ​ជិះ​តាក់ស៊ី​នោះឡើយ ឲ្យ​តែ​បាន​ជួប​អ្នកកាសែត​៕​ប្រភពពី: Khmer7News

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung នាថ្ងៃព្រហស្បតិ៍ទី៧​ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      64នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    64នាក់
ខែនេះ    15607នាក់
ឆ្នាំនេះ   298259នាក់
សរុប   57649655នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 01:11