នាង កុលដាវី តារាសម្តែងដែលតែងមានរឿងអាស្រូវ ត្រូវបានគេរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ម្សិលមិញនេះ សមត្ថកិច្ចក្នុងសង្កាត់កាកាប បានធ្វើការឃាត់រថយន្តម៉ាក Lexus Lx 470 របស់នាងទុក ព្រោះតែរថយន្តនោះមានស្លាកលេខមិនប្រក្រតី។
ចំពោះសេចក្តីរាយការណ៍នេះ លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិសែនជ័យ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា សមត្ថកិច្ចរបស់លោក ពិតជាបាន ឃាត់រថយន្តម៉ាក Lexus Lx 470 របស់នាង កុល ដាវី ពិតប្រាកដមែន។ នោះគឺដោយសារស្លាកលេខរថយន្តរបស់នាងមានលក្ខណៈខុសប្រក្រតី អាចជាប់សង្ស័យក្នុងករណីណាមួយ។ លោក ប៊ន សំអាត បានបញ្ជាក់ថា តាមការពិតស្លាកលេខរថយន្ត របស់នាង គឺជាស្លាកលេខត្រឹមត្រូវ ប៉ុន្តែបែរជាមានការគូសលើស្លាកលេខដើមហើយដាក់លេខផ្សេងទៅវិញ ដូចជា លេខ ៩កែ ទៅជាលេខ៨ ទើបសមត្ថកិច្ចសម្រេចឃាត់រថយន្តនេះ នឹងបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើម្បីឲ្យមន្ត្រីជំនាញ ធ្វើការតាមដានត្រួតពិនិត្យឲ្យបានច្បាស់។
ពាក់ព័ន្ធនឹងករណីនេះ នាង កុល ដាវី ដែលជាម្ចាស់រថយន្ត បានថ្លែងថា នាងមិនដឹងទាល់តែសោះថា ស្លាកលេខរថយន្តរបស់នាងខុសពីប្រក្រតី ដោយនាងគិតថា មិនដឹងជាមានក្មេង ណា មកគូសវាសលើស្លាកលេខនេះ ខណៈដែលនាងចតចោលពេលជិះទៅសម្តែង ឬទៅថតម្តងៗនោះ។ នាង កុល ដាវី បញ្ជាក់ទៀតថា បើទោះបីជាសមត្ថកិច្ចឃាត់រថយន្តនាងទុក ត្រួតពិនិត្យពិតមែន ក៏នាង មិនមានការភិតភ័យទៅលើទង្វើខុសច្បាប់អ្វីដែរ ព្រោះនាងមិនមែនជាអ្នកខុស ហើយបានប្រគល់រថយន្តឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតតាមសម្រួល អត់មាន បញ្ហាអ្វីធំដុំទេ ហើយបើឃើញថាស្លាកលេខរថយន្តនោះខុសប្លែក ក៏នាងមិនបារម្ភដែរ ព្រោះនាងមិនដឹងខ្លួនជាកំហុសអចេតនា។
សូមបញ្ជាក់ថា រថយន្តរបស់តារាសម្ដែង កុល ដាវី គឺជារថយន្តម៉ាក Lexus Lx 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2H-9887 ប៉ុន្តែគេបែរជាឃើញមានបាញ់ ថ្នាំកែទៅជាលេខ 2H-8882 ទៅវិញ ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចសម្រេចឃាត់រថយន្តរបស់នាងទុកដើម្បីសួរនាំ និងស៊ើបអង្កេតបន្តនោះ៕ ដោយ: Khmer7News






នាថ្ងៃព្រហស្បតិ៍ទី៧ខែឧសភាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀ...Read more
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើកព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើតាមការបង្ហើបពីក្រុមឈ្មួញដឹកជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅលក់នៅឯស្រុកយួន នឹងអាជីវករដឹកទំនិញចេញពីស្រុកយួនចូលស្រុកវិញខ្មែរ បានបញ្ជាក់ថា លោក នូ និច នាយប៉ុស្តិ៍ច្រកដូនរ័ត្ន បានប្រព្រឹត...Read more
សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
យោងតាមបណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡបានផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែចរាចរណ៍នៅទីផ្សាអាស៊ីយើងនេះ ដូចជាមាននៅក្នុងប្រទេស ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
| ថ្ងៃនេះ | 2280 | នាក់ |
| ម្សិលមិញ | 1988 | នាក់ |
| សប្ដាហ៍នេះ | 2280 | នាក់ |
| ខែនេះ | 85566 | នាក់ |
| ឆ្នាំនេះ | 482574 | នាក់ |
| សរុប | 57833970 | នាក់ |
| ថ្ងៃទី 27 ខែ 07 ឆ្នាំ 2026 ម៉ោង 03:42 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

