តារាចម្រៀងស្រី រូបស្រស់រាងតូចច្រឡឹង ដែលកំពុងតែហ៊ុំព័ទ្ធព័ត៌មានអាស្រូវរឿងស្នេហាជាមួយបុរសអ្នកមានទ្រព្យស្ដុក និងមានទាំងអំណាច កញ្ញា អ៊ីវ៉ា ថ្មីៗនេះត្រូវបានមហាជន ធ្វើការរិះគន់ខ្លាំងៗថា នាងជាតារាល្បីភ្លេចដើមកំណើតវាយឫកខ្ពស់កប់ពពក ខណៈដែលទើបតែបានល្បីឈ្មោះ មួយចំអិនកំពិសដោយសារតែមហាជនជាអ្នកគាំទ្រនាងសោះនោះ។
ការលេចឮពាក្យរិះគន់បែបនេះ នៅពេលដែលតារាចម្រៀង អ៊ីវ៉ា ចេញទៅច្រៀងខនសឺតតាមខេត្តនៅក្នុងកម្មវិធីតាំងពិព័រណ៌ឲ្យក្រុមហ៊ុនមួយ នៅខេត្តមណ្ឌលគិរី នៅពេលនោះ មានទស្សនិកជនជាច្រើន បាននាំគ្នាទៅមើលការ តាំងពិព័រណ៌ក្នុងគោលបំណង ចង់ឃើញវត្តមាន របស់តារាចម្រៀង អ៊ីវ៉ា ដោយផ្ទាល់ ទាំងការបកស្រាយបទចម្រៀង និងរូបសម្រស់ ថាស្រស់ ស្អាតដល់កម្រិតណា។ តែអ្វីដែលធ្វើឲ្យទស្សនិកជនជាច្រើន និងប្រជាពលរដ្ឋនៅភាគឦសានប្រទេសមួយនេះ ធ្វើការរិះគន់ទៅលើនាងនោះ គឺការទន្ទឹងរង់ចាំរបស់ពួកគេ ត្រូវបានក្លាយជាការខកបំណង ដោយសារតែ នាងមិនបានបង្ហាញខ្លួន នៅលើឆាកប្រគំតន្ត្រីទាល់តែសោះ។
ពាក់ព័ន្ធទៅនឹងការរិះគន់ ដោយមិនសំចៃមាត់ពី មហាជនបែបនេះត្រូវ បានតារាចម្រៀងស្រី ដែលមានឈ្មោះល្បីមួយរូប ប្រចាំនៅផលិតកម្មសាន់ដេ និងជាតារាដែលតែងតែហ៊ានលើកកាម៉េរាថតអ្នកកាសែត នៅពេលអ្នកកាសែតស្នើសុំថតរូបនាង ក្នុងនាមជាតារាល្បី កញ្ញា អ៊ីវ៉ា បានឲ្យដឹងនៅពែលថ្មីៗនេះថា ចំពោះព័ត៌មាននេះនាង ក៏ធ្លាប់មានគេសួរដែរ ថានាងទៅសម្តែងខនសឺត នៅខេត្តមណ្ឌលគិរី តែចំពោះការប្រគំតន្ត្រីខនសឺត ដែលគេលើកឡើងថា នាងទៅច្រៀងនោះ មិនមែនជាការពិតទេ នាងមិនបានទៅច្រៀង ព្រោះថា ខាងក្រុមហ៊ុនមិនបានទាក់ទងមក។
កញ្ញា អ៊ីវ៉ា បានប្រាប់ឲ្យដឹងថា "នេះមិនមែនជាលើកទី១ទេបង... ដែលលេចឮព័ត៌មានបែបនេះ កាលពីខែមុនខ្ញុំក៏ធ្លាប់បានទទួលព័ត៌មានបែបនេះដែរ គេអត់ហៅខ្ញុំទៅច្រៀង តែបែរជាប្រកាសថា ខ្ញុំទៅ ..ធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំ ហើយខ្ញុំនឹងទូរស័ព្ទទៅសួរខាងក្រុមហ៊ុននោះ ហេតុអីបានជាគាត់ធ្វើបែបនេះ ព្រោះថា រឿងនេះវាអាចប៉ះពាល់ជាមួយកេរ្តិ៍ឈ្មោះរបស់ខ្ញុំខ្លាំងណាស់.."។
តារាចម្រៀងស្រី សម្បុរស្រអែមស្រស់ អ៊ីវ៉ា បានប្រាប់ឲ្យដឹងទៀតថា នាងពិតជាមានការ ភ្ញាក់ផ្អើលណាស់ នៅ ពេលដែលឮថា ទស្សនិកជនមានការខឹងសម្បារ និងរិះគន់នាងថា ជាតារាវាយឫកទាំងដែលនាងមិនបានដឹងអ្វីផងនោះ ។ ជាធម្មតាប្រសិនបើខាងក្រុមហ៊ុន ហៅទៅច្រៀងតាមខេត្ត រមែងតែងតែមានការចុះកុងត្រាយើងដាច់ខាតមិនអាចអាក់ខានតាមចិត្តបានទេ៕ ដោយ ខ្មែរ៧មករា






ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើកព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើតាមការបង្ហើបពីក្រុមឈ្មួញដឹកជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅលក់នៅឯស្រុកយួន នឹងអាជីវករដឹកទំនិញចេញពីស្រុកយួនចូលស្រុកវិញខ្មែរ បានបញ្ជាក់ថា លោក នូ និច នាយប៉ុស្តិ៍ច្រកដូនរ័ត្ន បានប្រព្រឹត...Read more
លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
| ថ្ងៃនេះ | 1497 | នាក់ |
| ម្សិលមិញ | 2176 | នាក់ |
| សប្ដាហ៍នេះ | 1497 | នាក់ |
| ខែនេះ | 19146 | នាក់ |
| ឆ្នាំនេះ | 132663 | នាក់ |
| សរុប | 57484059 | នាក់ |
| ថ្ងៃទី 09 ខែ 03 ឆ្នាំ 2026 ម៉ោង 17:54 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

