រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1605

រថ​យន្ត​ធួរីស​ដឹក​ឈើ​ប្រ​ណិត​ដែល​មាន​មុខ​កាត់​ធំៗ​មួយ​គ្រឿងរបស់ ​ចែញ៉ច (ឈ្មោះ​ហៅ​ក្រៅ)​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​ភរិយារបស់​លោក​ មិន-ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង ​ត្រូវ​បាន​អ្នក​កាសែត​ហៅ​មេព្រៃ​អោយ​ចាប់នៅ​វេ​លា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ​ខណៈរថ​យន្ត​នេះ​បែក​កង់​នៅ​ចម្ងាយ​ប្រ​ហែល​១គឺ​ឡូម៉ែត្រ​ពី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​។

ប្រ​ភព​បាន​អោយ​ដឹងថា ចែញ៉ច ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដុះ​ស្លែ​រាប់​សិប​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់​ទេ ដោយ​សមត្ថ​កិច្ច​ទាំង​នោះ​ខ្លាច​អំ​ណាច​លោក មិន​ចន្ថា ដែលជា​​ស្វាមី ដែល​មាន​ដំ​ណែង​ជា​អធិការ​ស្រុក​ប្រាសាទបាគងខេត្តសៀម​រាប។

អ្នក​យក​ព័ត៌មាន​អោយ​កាសែត​ កម្ពុជា​សុវណ្ណភូមិ បាន​អោយ​ដឹងថា ពេល​លោក​ឃើញ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ លោក​បាន​ចុច​ទូរ​ស័ព្ទរាយ​ការណ៍​ជូន​លោក យ៉ាន់ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ខាង​លើ តែ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ប្រាប់​ថា លេខ​មិន​មាន​ក្នុង​បណ្តាញ។ លោក​បាន​ចុច​ទូរ​ស័ព្ទ​ចូល​លោក​ ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ជា​ច្រើន​ដង​តែ​មិន​មាន​អ្នក​លើ​ក​ទូរស័ព្ទ។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​បើក​រថ​យន្ត​ទៅ​ដល់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ រាយ​ការ​ណ៍​ជូន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ថា​មាន​ឡាន​ដឹក​ឈើ​បែក​កង់​សូម​ជួយ​ចាត់​ការតាម​ផ្លូវ​ច្បាប់​​ផង តែ​មេ​ព្រៃ​ម្នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​មេព្រៃ​ដេក​ក្នុង​អង្រឹង មិន​និយាយ​តប​ជា​មួយ​អ្នក​កាសែតទេ ថែម​ទាំង​ទាញ​អង្រឹង​គ្របមុខ​ដេក​ធ្វើមិន​ដឹងមិន​លឺ​អ្វី​ទាំង​អស់។ ឃើញ​ទង្វើ​អសកម្ម​បែប​នេះទើបអ្នកក​យក​ព័ត៌មាន​យើង​បានសម្រេច​ចិត្ត​​ចុច​ទូរ​ស័ព្ទទៅ​លោក ឯម មុន្នី អធិការ​ខាង​ជើង​បឹង​ទន្លេសាបទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ហើយ​លោក​ ឯម មុន្នី ឆ្លើយ​តប​ភ្លាមៗ​​​ថា គាត់​និង​អោយកូប​ចៅ​គាត់​ចុះ​ទៅ​ចាប់រថ​យន្ត​ដឹក​ឈើ​ខាង​លើ​​ឥឡូវ​នេះភ្លាម ហើយ​អ្នក​យក​ព័ត៌មាន​យើង​ក៏បាន​រាយការ​ណ៍​ជូន​លោក កើត វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ផង​ដែរ។ ប្រ​ហែល​២០​​នាទី​ក្រោយមក​ទើប​ឃើញ​អស់​លោក​មេព្រៃ​សង្កាត់​ខាងលើ​មក​នាំយក​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ទៅ​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដោយ​មិន​ទំលាក់​ឈើ​ចេញ​ពី​រថ​យន្ត​ទេ​។

លោក​ យ៉ាន់-ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​ពុំ​អាច​ប្រាប់​ពី​ចំ​នួន​ឈើនៅ​ក្នុង​រថ​យន្ត​ធួរីស​​ដែល​ចាប់​បាន​នោះ​ទេ ដោយ​លោក​ឆ្លើយ​ថា លោក​បាន​រាយ​ការណ៍​ជូន​លោក​នាយ​ខណ្ឌ​រួច​ហើយ សូម​អ្នកកាសែត​សាក​សួរ​ទៅ​លោក​នាយ​ខណ្ឌ​ចុះ ព្រោះ​ឥឡូវ​លោក​កំ​ពុង​ជាប់​ប្រ​ជុំ។

នៅ​ព្រឹក​ម៉ោង​៩ថ្ងៃទី​២៧ដដែលនេះយើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​ដែរពាក់​ព័ន្ធ​រយន្ត​ដឹក​ឈើ​និង​ចំ​នួន​ឈើ​ខាង​លើ ដោយ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ប្រាប់​ថា មាន​ការ​អី​មក​ជួប​ខ្ញុំ​នៅ​ខណ្ឌ​មក ព្រោះ​ឥឡូវ​ខ្ញុំ​ជាប់​ប្រ​ជុំ រួច​ក៏បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

គួររំលឹកផង​ដែរថា កាល​ពី​២ឆ្នាំមុន​ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់​ឈ្មោះ ចែផាត់ថាណា ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​ ចែញ៉ច និង​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​ធួរីស នៅ​ពេល​អ្នក​កាសែត​តាម​ថត​រូបប្រុង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​នោះ ស្រាប់​តែ​ចែផាត់ថាណា ប្តឹង​ទៅ​ស្ថាប័ណ​តុលាការ​ថា អ្នក​កាសែត​តាម​ជំ​រិតទា​ប្រាក់​១០០ដុល្លារ រហូត​លោក​មិន​ចន្ថា​ឃាត់​ខ្លួន​អ្នក​កាសែត​២រូប​នោះ​យក​ទៅ​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ អោយ​អ្នក​កាសែត​ជាប់​គុគ​៣ខែ ចោល​ប្រ​ពន្ធ​កូន​ដាច់​បាយ​ក្រហាយទឹកគួរអោយ​សង្វែកពេក​ក្រៃ នៃ​​ភាព​អយុត្តិ​ធម៌​របស់​ប្រ​ព័ន្ធ​ច្បាប់​។

គេ​សង្កេត​ឃើញ​ថា ការ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ប្រ​ពន្ធ​លោក​ មិន​ចន្ថា នៅ​តែ​បន្ត​ដោយ​រលួន​មិន​មាន​ការ​ទប់​ស្កាត់​ពី​សមត្ថ​កិច្ច​ជំ​នាញ ឬស្ថាប័ណ​ពាក់​ព័ន្ធ​នោះ​ទេ ដែល​ទង្វើ​បែបនេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​គេ​រិះ​គន់ថា ប្រហែល​ជា​មាន​អំពើ​ពុក​រលួយ​ជា​ប្រ​ព័ន្ធ ទើប​អាច​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ដោយ​រលួន​បែប​នេះ។

សូម​បញ្ជាក់ថា កាលពី​រសៀលថ្ងៃទី២៦​​ម្សិល​មិញ មាន​មនុស្ស​ម្នាក់​បាន​ខល​ទូរ​ស័ព្ទ​មក​ចចារ​ជា​មួយ​អ្នក​យក​ព័ត៌មាន​យើង​ថា​ អោយ​តែ​អ្នក​យក​ព័ត៌មាន​យើង​ព្រម​យក​លុយ​ជា​ថ្នូរ​និង​ការ​ដោះលែង​ឡាន​ដឹក​ឈើ​ខាងលើ នោះ​អ្វី​ៗ​និង​ត្រូវ​បញ្ជប់ ទោះ​ជា​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការ​ណ៍​ដល់​តុលាការ​ក៏ដោយ ក៍គេ​អាច​ដោះ​លែង​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ដែរ ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បាន​យល់​ព្រម​និង​ការ​ចចារ​នោះទេ ព្រោះ​នេះ​វាជា​អំ​ពើ​ពុក​រលួយដែល​សង្គម​គេ​ស្អប់​ខ្ពើមជា​ទី​បំ​ផុត។

ពល​រដ្ឋ​រង​ចាំ​មើ​ល​តើ​មេ​ព្រៃ​ខេត្ត​សៀម​រាបគេ​ចាត់​ការ​បែប​ណា​ចំ​ពោះ​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​របស់ ចែញ៉ច ដែល​ចាប់​បាន​អូស​ចូល​ក្នុង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ហើយនោះ ឬ​ក៏ត្រូវ​ស៊ីសស៊ុសគ្នាស្ងាត់ៗ​លួច​ដោះ​លែង​ទៅវិញ ឬ ត្រូវ​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​តាម​ផ្លូវ​ច្បាប់?៕ ដោយ​៖ កម្ពុជា​សុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1707ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1585ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន3399ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2880ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1824ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1471ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1861ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2485ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1574ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1782ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      275នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10677នាក់
ខែនេះ    80389នាក់
ឆ្នាំនេះ   477397នាក់
សរុប   57828793នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:01