លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលរួមសវនាការ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណជាច្រើនរយសន្លឹក ដែលខ្លឹមសារ គឺមានគោលបំណងញុះញង់ឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ប៉ុន្តែ ប្រធានចលនាអំណាចពលរដ្ឋខ្មែរ រូបនេះ បានបដិសេធមិនចូលរួមសវនាការនោះទេ តែនឹងឲ្យមេធាវី ចូលរួមដើម្បីតតាំងនីតិវិធីក្នុងពេលសួរដេញដោល។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញរង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ឲ្យចូលខ្លួននៅក្នុងសវនាការ ទាក់ទងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣។
ក្នុងដីកានោះ បានបញ្ជាក់ថា «បង្គាប់ឲ្យឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស អាយុ៤៤ឆ្នាំ ជាតិខ្មែរ ទីលំនៅកំណើតនៅឃុំខ្នាចរមាស ស្រុកបវិល ខេត្តបាត់ដំបង ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់មកលើខ្លួន»។
លោក សួន សេរីរដ្ឋា ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស កាលពីអំឡុងឆ្នាំ២០១១, រួមគំនិតក្បត់ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣, រួមគំនិតក្បត់, អំពើប្រឆាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងការរំខានមិនឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តនៅខេត្តតាកែវ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៧ រហូតដល់អំឡុងឆ្នាំ២០១៣។ ពាក់ព័ន្ធបញ្ហានេះ លោក សួន សេរីរដ្ឋា បានប្រាប់គេហទំព័រក្នុងស្រុកមួយថា «ខ្ញុំត្រៀមចូលខ្លួនទៅតតាំងក្តីនេះគ្រប់ពេលទាំងអស់ឲ្យតែរដ្ឋាភិបាល ព្រមទទួលនូវលក្ខខ័ណ្ឌចំនួន៣ចំណុច របស់ខ្ញុំនោះ គឺ១-ដោះលែងសកម្មជនរបស់ចលនាអំណាចពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំឃាំងឲ្យមានសេរីភាព ដោយគ្មានលក្ខខ័ណ្ឌ។ ២-អនុញ្ញាតឲ្យ ចលនាអំណាចពលរដ្ឋខ្មែរ ចុះបញ្ជីជាគណបក្សនយោបាយស្របច្បាប់ នៅក្នុងប្រទេសខ្មែរ ដើម្បីធ្វើសកម្មភាពនយោបាយប្រកួតប្រជែងគ្នាដោយចំហ និងស្មើភាព និង៣-មិនត្រូវចាប់ខ្លួនខ្ញុំ ឬក៏ឃុំខ្លួនខ្ញុំក្នុងពេលដែលខ្ញុំកំពុងតតាំងក្តីនៅក្នុងតុលាការ ដើម្បីរកយុត្តិធម៌ឲ្យខ្លួនឯង។
តែបើរដ្ឋាភិបាលនេះ មិនយល់ព្រមតាមលក្ខខណ្ឌ៣ខាងលើនេះទេ នោះមានតែមេធាវីរបស់ខ្ញុំលោក សុខ សំអឿន ទេ ដែលចូលទៅការពារខ្ញុំក្នុងតុលាការ»។ គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៣កន្លងទៅ យុវជន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរហូតតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ តែក្រោយមកបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ យុវជនទាំងនេះ គឺជាប់ពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណ ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕






កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច
...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
នៅក្នុងប្រទេសនីមួយៗ មានមនុស្សរស់នៅចំរុះជាតិសាសន មានអ្នកក្រមានអ្នកមាន អ្នកតូចអ្នកធំ អ្នកខ្ពស់អ្នកទាប មានអ្នកចេះមានអ្នកល្ងង់ មានអ្នកស្នេហាជាតិមានអ្នកបំផ្លាញជាតិ មានអ្នក...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
| ថ្ងៃនេះ | 288 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10959 | នាក់ |
| ខែនេះ | 33468 | នាក់ |
| ឆ្នាំនេះ | 527932 | នាក់ |
| សរុប | 57879328 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:37 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

