ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទ ដឹកជញ្ជូនតាមរទេះពីទឹកដីថៃមកកម្ពុជា ក្រោមរូបភាពប្រកាសពន្ធ២រទេះនាំចូល១០រទេះ ហើយឈ្មួញនិងមន្ត្រីគយចែកលុយគ្នា ធ្វើមានធ្វើបានដោយមិនខ្លាចរអាជាមួយច្បាប់ និងធ្វើឲ្យបាត់ចំណូលជាតិរាប់រយលានក្នុងមួយឆ្នាំៗ។
ប្រជាពលរដ្ឋប្រកបរបរស៊ីឈ្នួលអូសរទេះដឹកទំនិញពីផ្សាររោង គ្លឿប្រទេសថៃយកមកកម្ពុជា តាមច្រកប៉ោយប៉ែតបាននិយាយថាចាប់តាំងពីលោកឈួន ហៃចូលកាន់តំណែងជាមេគយមក ពួកគាត់ពិបាករកស៊ីណាស់ស៊ីឈ្នួលអូសទំនិញបានប្រាក់បន្តិចបន្តួចគយ តម្រូវឲ្យបង់ស្ទើរតែអស់ប្រាក់ពីហោប៉ៅ។ ថ្មីៗនេះ ខាងអស់លោកគយដែលឈរជើងនៅប្រាសាទកំពូលបីបានដូរទីតាំងទៅនៅ ក្បាលស្ពានមិត្តភាពកម្ពុជាថៃវិញហើយតម្រូវឲ្យពួកគាត់បង់ថ្លៃទំនិញ ក្នុងមួយរទេះរហូតដល់២០ម៉ឺនរៀលចំពោះទំនិញកេស មានដូចជា ទឹកក្រូច សាប៊ូ គ្រឿងក្រអូប ស្កសរ ទឹកដោះគោជាដើម។
ប្រភពបានបន្តថាចំនុចគោលដៅនេះគឺគ្រប់គ្រងដោយ លោកយិនផល្លីអនុប្រធាន ការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត។ចំពោះពួកគាត់ដែលជាអ្នកស៊ីឈ្នួលអូស រទេះដឹកទំនិញបន្តិចបន្តួចមិនមានលទ្ធភាពបង់ប្រាក់ឲ្យគយច្រើនដូចពួក ឈ្មួញធំៗទេមានតែការ អង្វរករគេសុំការយោគយល់តែពួកមន្ត្រីគយចំនុចខាងលើគ្មានសីសធម៌ក្នុង ខ្លួនទាល់តែ សោះ បានប្រើសម្តីជេដៀលពួកគាត់ដូចឆ្កែឆ្មារតើមានប្រាក់ឯណាបង់ឲ្យ មន្ត្រីគយទាំងនោះបើដឹកទំនិញឲ្យគេមួយរទេះបានត្រឹមតែ៣០០ទៅ៥០០ បាតមកដល់ដីខ្មែរស្រាប់តែគយឲ្យបង់ ៣០០ទៅ៥០០បាតដែរបើទំនិញកេសត្រូវបង់រហូតដល់២០ម៉ឺនរៀល មានអីសល់ បានអីទិញអង្ករឲ្យកូនប្រពន្ធហូប?កម្មករអូសរទេះចាត់ទុកទង្វើរបស់ គយនេះថា (( ពួកឈ្លើងជញ្ជក់ឈាមរាស្ត្រ)) សម័យលោក ឈួនហៃហាក់មានភាពពុករលួយជាងសម័យលោក ជួប អេន ទៅទៀត។
គេសង្គេតឃើញថា រាល់ថ្ងៃនេះកម្មករអូសរទេះបន្តិចបន្តួចឈប់ជាបណ្តើរៗហើយចំនួន រទេះក៏មានការថយចុះមួយចំនួនធំផងដែរដោយសារតែពួកគាត់គ្មានសមត្ថភាព បង់ប្រាក់ឲ្យអស់ លោកគយនៅច្រកប៉ោយប៉ែតតទៅទៀតព្រោះឈ្នួលដឹកទំនិញបានថោកគយតម្រូវឲ្យ បង់ថ្លៃ។ហើយអ្នកដែលអាចបន្តការរកស៊ីតទៅទៀតបានគឺមានតែឈ្មួញធំៗ ទេព្រោះគេបានឃុបឃិតជាមួយពួកមន្ត្រីគយនាំចូលទំនិញគេចពន្ធបង់លុយ ក្រោមតុឲ្យគយបានសើមមាត់សើប ករគ្រប់គ្រាន់ទំនិញប្រកាសពន្ធ១០រទេះ បង់ពន្ធជូនរដ្ឋតែ៥រទេះហើយ៥រទេះទៀតឈ្មួញនិង គយចែកគ្នាស៊ីតាមឋានះតូចស៊ីតាមតូចធំស៊ីតាមធំ។
ហើយឈ្មួញដែលលិចធ្លោខាងនាំទំនិញគេចពន្ធចូលពីថៃមកកម្ពុជាតាម ច្រកប៉ោយប៉ែត ត្រូវបាន គេដឹងថារួមមាន១/ឈ្មោះ ជាវ ទី ២/ឈ្មោះ ថោងឡេង ៣/ឈ្មោះ ចែ ស្រី ៤/យាយ ហយ ៥/យាយ ម៉ាប់ ៦/កូន កុង។ក្រុមឈ្មួញទាំងនេះជាមុខសញ្ញាឃុបឃិតជាមួយគយនាំចូលទំនិញគេចពន្ធ ចូលថៃ ឆ្លងកាត់ច្រកប៉ោយប៉ែត មន្ត្រីគយប្រាសាទកំពូលបី មិនហ៊ានកាក់ត្រួតពិនិត្យឆែកឆេរទេះរបស់ឈ្មួញទាំងនោះទេគ្រាន់តែយក ក្រដាស់ប៉ុនបាតដៃ ដែលមានសរសេឈ្មោះនិងលេខទូរសព្ទ័របស់ឈ្មួញមកឲ្យជាការស្រេចគយ គ្រាន់តែកត់ចំនួនរទេះរបស់ឈ្មួញនីមួយៗលុះល្ងាចពួកឈ្មួញនិងគយណាត់ ជួបគ្នាទូទាត់លុយកាក់ដែលជាចំណូលក្រោមតុជាមួយគ្នា។
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤នេះ អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបំភ្លឺពីលោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី ដែលរងការចោទប្រកាន់ថា ប្រព្រឺត្តអំពើពុករលូយនោះបានទេ៕






តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
| ថ្ងៃនេះ | 5521 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 17480 | នាក់ |
| ខែនេះ | 82493 | នាក់ |
| ឆ្នាំនេះ | 365145 | នាក់ |
| សរុប | 57716541 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:30 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

