កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 12 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 03:09 នាទី ចំនួនអានៈ 2699

កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់​រួចរាល់​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ នៅ​ឯ​សណ្ឋាគា​ណាហ្គា​វើល ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក Victor នាយក​ប្រតិបត្តិ One FC ប្រធាន​គណៈកម្មការ​ប្រកួត និង​នាយក​ប្រតិបត្តិ​ណាហ្គា​វើល​។​

​នៅក្នុង​ពី​ធី​ថ្លឹង​ទម្ងន់​ប្រកបដោយ​ភាពរន្ធត់​ញ៉ាប់​ញ័រ​នេះ ក៏​មាន​ការចូលរួម​ពី​តារា​ម៉ូ​ដែល​ម៉ាឡេស៊ី ដ៏​ស្រស់ស្អាត កញ្ញា Mel Tan ផងដែរ នៅ​ក្រោម​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​អ្នកគាំទ្រ​ជាច្រើនរូប​។ នៅ​ក្នុង​ការ​ថ្លឹង​ទម្ងន់​កាលពី​យប់​ថ្ងៃទី​១១ ខែកញ្ញា​នេះ អ្នកចូលរួម​ក៏​បង្ហាញ​ចម្ងល់​ផងដែរ ខណៈ​ដែល​កីឡាករ​ខ្មែរ ហុន ចាន់​រាជ ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​កីឡាករ សំអាង ឌុ​ន មក​ពី​ក្លឹប A Fighter​។ មូលហេតុ​ដោយសារ​តែ កីឡាករ ហុន ចាន់​រាជ មិន​អាច​សម្រក​ទម្ងន់​ឲ្យ​ស្មើ​គូប្រកួត​របស់ខ្លួន​បាន​។​

​សម្រាប់​ការ​ថ្លឹង​ទម្ងន់​នេះ គូ​ទី​១-​កីឡា​ការិនី សំ ថា​រ័ត្ន ប៉ះ​ជាមួយ កីឡា​ការិនី វី ស្រី​ឆាយ ក្នុង​ទម្ងន់​៥០​គីឡូក្រាម​។ គូ​ទី​២-​កីឡាករ សំអាង ឌុ​ន ប៉ះ​ជាមួយ​កីឡាករ ជិន ហេង ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​។ គូ​ទី​៣-​កីឡាករ ប្រាក់ ចាន់​ស៊ីន និង​កីឡាករ ចាន់ រតនា ប្រកួត​ក្នុង​ទ​ន​ម្ងន់​៦៥​គីឡូក្រាម​។ អ្នក​ទាំង​បួន នឹង​ធ្វើ​ការប្រកួត​ជម្រុះ ដើម្បី​ដណ្តើម​យក​ពានរង្វាន់ Grand Prix​។

ចំណែក​គូ​ទី​៤-​កីឡាករ ចាន់ ហេង ប៉ះ​ជាមួយ​កីឡាករ មាស ម៉ើ ក្នុង​ទម្ងន់​៦៤​គីឡូក្រាម​។ គូ​ទី​៥-​កីឡាករ Amir Khan ប៉ះ Jian Kai Chee ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​។ គូ​ទី​៦-​កីឡាករ Radeem Rahman ប៉ះ Sung Ming Yen ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ គូ​ទី​៧-​កីឡាករ​កម្ពុជា Suasday Chau ប៉ះ​កីឡាករ​បារាំង Arnaud Lepont ក្នុង​ទម្ងន់​៧០​គីឡូក្រាម​។ គូ​ទី​៨-​កីឡាករ Vincent Latoel ប៉ះ Caros Fodor ក្នុង​ទម្ងន់​៧០​គីឡូក្រាម និង​គូ​ទី​៩-​ជា​គូរ​ដណ្តើម​ខ្សែក្រវ៉ាត់ កីឡាករ​ហ្វីលីពីន Geje Eustaquio ប៉ះ​កីឡា​ករប្រេ​ស៊ីល Adriano Moraes ក្នុង​ទម្ងន់​៥៦​គីឡូក្រាម​។ ការប្រកួត នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៦​យប់ ថ្ងៃទី​១២ ខែកញ្ញា​នេះ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1846ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1693ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1725ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1844ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1791ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1659ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1670ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន954ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1787ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1656ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      146នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10817នាក់
ខែនេះ    33326នាក់
ឆ្នាំនេះ   527790នាក់
សរុប   57879186នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:14