ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ជាដើម។ ពាក់ពន្ធ័និងបញ្ហា ដែលលោក ឃុន ជឿន បានតម្រូវឲ្យទាហានបង់ប្រាក់ ជូនក្រៅផ្លូវការនោះ មន្ត្រីយោធាម្នាក់ ដែលឈរជើង នៅច្រករបៀងមួយកន្លែង នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ បានប្រាប់មកថា ក្នុងមួយខែៗ ត្រូវចំណាយប្រាក់ជាច្រើន បង់ឲ្យមេបញ្ជាការឈ្មោះ ឃុន ជឿន បើពុំនោះទេ គាត់មិនអនុញ្ញាតិ ឲ្យនៅឈរជើងបានទេ ហើយចំណូលដែលគាត់រកបាន គឺការយកក្បាលឡានថៃ ចូលមកទិញស្រូវអង្ករពីប្រជាពលរដ្ឋខ្មែរ និងឡានដឹកហ្គាស់គេចពន្ធ មួយចំនួនទៀត ។
នាយនិងពលទាហាន ដែលឈរជើង តាមច្រករបៀងនានា ប្រឈមនិងប្រទេសថៃ បានត្អូញត្អែរថា លោកស័ក្តិ៥ ឃុន ជឿន ដែលទើបតែឡើងកាន់តំណែងថ្មី ជិតមួយឆ្នាំ មានតួនាទីជា មេបញ្ជាការយោធា វរសេនាតូចថ្មើរជើងលេខ៥០៣ ចំណុះកងពលតូចថ្មើរជើងលេខ៥១ ឈរជើងនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ប៉ុន្តែកម្លាំងយោធា ត្រូវបានដាក់ពង្រាយ តាមព្រំដែនខ្មែរថៃ និងមានទីបញ្ជាការ នៅភូមិកូនត្រី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានគាបសង្កត់តាមបណ្តា ប៉ុស្តិ៍ឈរជើងទាំងឡាយណា ដែលមានសេដ្ឋកិច្ចចំណូល អាចចិញ្ចឹមឆ្នាំងបាយ ត្រូវតែបង់ប្រាក់ប្រចាំខែឲ្យគាត់ ទៅតាមការកំណត់។
បញ្ជាក់ចំណូលខាងលើនេះ មិនត្រូវបានយកមកដោះស្រាយ ក្នុងអង្គភាពទេ ពោលគឺមេបញ្ជាការតម្រូវ ឲ្យបង់ជូនគាត់ទាំងអស់ ដូច្នេះទាហាននិងពលទាហាន ពិតជារងនូវការគាបសង្កត់ ពីលោក ឃុន ជឿន យ៉ាងខ្លាំង ដែលត្រូវទាមទារឲ្យលោក មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចុះមកពិនិត្យនិងដោះស្រាយ ចំពោះទង្វើររបស់លោក ឃុន ជឿន ឡើងវិញផងកុំឲ្យមន្ត្រីតូចតាច រងគ្រោះតទៅទៀត។ ចំណែកប្រជាពលរដ្ឋ នៅក្នុងភូមិណងចន្ទ័ ក៏បានត្អូញត្អែរចំពោះទាហាន ដែលជាកូនចៅ របស់លោក ឃុន ជឿន ដែលឈរជើងនៅចំណុចព្រំដែនខ្មែរថៃ បានជំរិតទារប្រាក់ ពីប្រជាពលរដ្ឋដែលឆ្លងដែន ចូលទៅស្វែងរកការងារធើ្វ នៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ ។
ពាក់ព័ន្ធករណីដែលលោក ឃុន ជឿន មេវរសេនាតូចថ្មើរជើងលេខ៥០៣ ដែលរងការរិះគន់ថា បានប្រព្រឹត្តពុករលួយ បង្កផលលំបាក ដល់កងកម្លាំងនោះ មិនទាន់អាចទំនាក់ទំនងបានទេ ៕ប្រភពពី៖ សារព័ត៌មានជួយខ្មែរ






ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
| ថ្ងៃនេះ | 4095 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 16054 | នាក់ |
| ខែនេះ | 81067 | នាក់ |
| ឆ្នាំនេះ | 363719 | នាក់ |
| សរុប | 57715115 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:53 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

