លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម

ដោយៈ ជួយខ្មែរ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1949

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​និយាយថាសេចក្តីណែនាំ​របស់​អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការ​លុបបំបាត់​កុងត្រូលជជុះធ្វើឡើង​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះពី ព្រោះ​មន្ត្រី​គយ​ចល័ត​បាន​អះអាងថាទីតាំង​ឈរជើង​របស់​ពួកគេ នៅ​ចំណុច​សាលា​ក្រហម ក្នុងភូមិ​សិង្ហ​ខាងលិចឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ គឺជា​ចំណុច​ប៉ុស្តិ៍ត្រួតពិនិត្យ​ស្របច្បាប់ មិនមែនជា​ប្រភេទកុងត្រូលជជុះ​នោះទេ​។

យ៉ាងណាក៏ដោយគេ​សង្កេតឃើញ​ជំនាញ​គយ​ចល័ត នៅ​ចំណុច​សាលា​ក្រហម ស្ថិតក្រោម​ការគ្រប់គ្រងដោយផ្ទាល់​របស់លោក ទុង ប៊ុនធឿន ជា​អនុ​សាខាគយ​និង​រដ្ឋា​ករ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក​ភាពអនាធិបតេយ្យបង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកទំនិញ​តូចតាច ត្រូវ​បង់លុយ​ក្នុង​មួយ​ជើងចាប់ពី ២​ម៉ឺន​ដល់​៥ ម៉ឺន​រៀល អាស្រ័យ​ទៅតាម​ប្រភេទ​ទំនិញ ​។

ក្រុម​គយ​​​ច​​ល័ត ខេត្ត​បន្ទាយ​មាន​ជ័យនៅ​តែ​​បន្ត​​​​ជំរិតក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​ ​ទំ​និញឲ្យ​​បង់​លុយ​​តាម​របៀបកុង​ត្រូល​ជ​ជុះផ្ទុយ​​ពី​​សេច​ក្តី​ណែ​នាំ​​ របស់​លោក គោ ស៊ុំ​​សា​រឿ​តជា​​​ប្រ​ធាន​​គណៈ​អ​​ភិ​​បាល​ ខេត្ត​​បន្ទាយ​មាន​ជ័យ  គ្មាន​ការកែទម្រង់​​។

ក្រុម​អ្នក​ដឹកទំនិញ​តាម​ប្រភេទ រថយន្ត​ខ្សែ​ធំៗ ដែលមាន​ទំនាក់ទំនង​ល្អនិង​បង់លុយ​ដោយផ្ទាល់​ជូន​លោក ថោង សុខាំ​ភូ ដែលជា​ប្រថាន​សាខាគយក៏​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន ឲ្យ​ជំនាញ​គយ​ចល័តនៅ​ចំណុច​សាលា​ក្រហម​ផងដែរ​។

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​រអ៊ូរទាំ​ពី​សកម្មភាព​គាប​ជំរិត ​ឲ្យ​ពួកគេ​បង់លុយដោយ​គ្មាន​ការយោគយល់ ហើយ​សម្រាប់​រថយន្ត​ដឹកទំនិញមួយចំនួន​ដែល​បើក​ហួស​ចំណុច​សាលា​ក្រហម ភ្លេច​ចូល​បង់លុយ​ថ្លៃ​ក្បាល​ឡានគេ​សង្កេតឃើញ គយ​ចល័ត​ទាំងនោះ ចេញ​រថយន្ត​តាម​ប្រដេញ ឡាន​ដឹកទំនិញដើម្បី​ចាប់​យកមក​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់​ដូច​ជា​រថយន្ត​ដឹក​ផ្លែឈើ​ប្រភេទ​នីសា​ន់ ឬ​កាមរីដែល​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ប្រមាណ ២​ម៉ឺន​ទៅ​៥ ម៉ឺន​រៀលត្រូវគេ​បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​ចាប់ពី ៥០​ម៉ឺន​រៀល ដល់​២ លាន​រៀល​។​

​​លោក គោ ស៊ុំ​សារឿ​តអាច​ចាត់វិធានការ​លុបបំបាត់ កុងត្រូលជជុះ​របស់​គ​យ​ច​ល័យ ខេត្តបន្ទាយមានជ័យនៅ​ចំណុច​សាលា​ក្រហម របស់លោក ទុង ប៊ុនធឿន បាន​ឬក៏​អត់ ព្រោះ​អំណាចនិង​ឥទ្ធិពល​របស់លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ​។ រឿង​សំខាន់ នោះជំនាញ​គយ​ចល័ត ដែល​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច សាលា​ក្រហម គឺជា​អ្នក​រកលុយមក​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ថោង សុខាំ​ភូ ហើយក៏​មានការ​បែងចែក​ផងដែរទៅ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1613ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1575ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1730ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1866ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1784ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1837ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4399ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1885ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2387ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2701ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      275នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10677នាក់
ខែនេះ    80389នាក់
ឆ្នាំនេះ   477397នាក់
សរុប   57828793នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02